ភ្នំពេញ៖ ឆ្លៀតនៅក្នុងឱកាសដ៏មានតម្លៃ នៃការសម្តែងល្ខោនបុរាណខ្មែរយើងរឿង «មហាវេស្សន្តរជាតក» របស់លោកគ្រូ អ្នកគ្រូ និងអតីតសិល្បករ-សិល្បការរិនីរបាំព្រះរាជទ្រព្យ មានតារាល្បីៗនៅក្នុងស្រុកជាច្រើនរូប បានទៅចូលរួមទស្សនានៅសាលសន្និសីទចតុមុខ ក្នុងថ្ងៃទី១០.១១.១២ ខែកញ្ញានេះ។

ក្នុងនោះដែរយើងក៏សង្កេតឃើញកំពូលតារាចម្រៀងល្បីឈ្មោះពីរដួងនៅក្នុងផលិតកម្មហង្សមាសគឺកញ្ញា ឱក សុគន្ធកញ្ញា និងលោក ឆន សុវណ្ណរាជ ក៏បានដឹកដៃគ្នាទាំងគូ បណ្តើរត្រសង ទៅទស្សនាការសម្តែងល្ខោនបុរាណខ្មែរយើងរឿង «មហាវេស្សន្តរជាតក» នេះផងដែរ។

ការសម្តែងល្ខោនបុរាណខ្មែរយើងរឿង «មហាវេស្សន្តរជាតក» របស់លោកគ្រូ អ្នកគ្រូ និងអតីតសិល្បករ-សិល្បការរិនី

ហើយអ្វីដែលគួរឱ្យរំភើបយ៉ាងខ្លាំងជាងនេះទៅទៀតនោះគឺ ដៃគូចម្រៀងដ៏គួរឱ្យស្រលាញ់ទាំងពីរដួងនេះ ក៏បានបង្ហាញពីអារម្មណ៍ពិតរបស់ខ្លួនចំពោះការចូលរួមទស្សនាល្ខោនបុរាណខ្មែរយើង ដែលជាមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបានដូច្នេះផងដែរថា៖

តារាចម្រៀង ឱក សុគន្ធកញ្ញា៖ «កាលពីខ្ញុំនៅតូច...មុខគាត់ ខ្ញុំមិនហ៊ានមើលផង..ព្រោះតែខ្ញុំគោរព និងខ្លាច បានត្រឹមតែសំពះអោនមុខចុះ..តែពេលនេះខ្ញុំអាចមើលមុខ និងមើលការសម្តែងរបស់ពួកគាត់យ៉ាងច្បាស់ ហើយពោរពេញដោយភាពកក់ក្តៅ។ អរគុណសម្រាប់ការសម្ដែងដ៏អស្ចារ្យ ពួកគាត់គ្មានទេកម្លាំងកាយ តែមានកម្លាំងចិត្ត...! ចូលរួមគាំទ្រលើកទឹកចិត្ត សាស្ត្រាចារ្យ សិល្បករ ដែលជាមរតកមនុស្សរស់ដ៏មានតម្លៃ»

ចំណែកឯលោក ឆន សុវណ្ណរាជ៖ «ចូលរួមលើកទឹកចិត្តសាស្រ្តាចារ្យ សិល្បករ ដែលជាមរកតមនុស្សរស់ដ៏មានតំលៃ និងរក្សាការពារ អត្តសញ្ញាណ កេរដំណែលសិល្បៈវប្បធម៌ខ្មែរ»

ពិតជារំភើបណាស់នៅពេលបានឃើញតារាចម្រៀងទាំងពីររូបនេះ ស្រលាញ់ថែរក្សា ព្រមទាំងបានចូលរួមទស្សនា ដើម្បីលើកកម្ពស់វប្បធម៌ដ៏ផូរផង់របស់ខ្មែរយើងដូច្នេះ៕

ទស្សនាកម្រងរូបភាពខាងក្រោម ដែលបានដកស្រង់ចេញពីក្នុងទំព័រហ្វេសប៊ុកតារាចម្រៀង ឱក សុគន្ធកញ្ញា និង ឆន សុវណ្ណរាជ ផ្ទាល់តែម្តងដូចតទៅនេះ៖ 

តារាចម្រៀង ឱក សុគន្ធកញ្ញា និងលោក ឆន សុវណ្ណរាជ
រូបថតអនុស្សាវរីយ៍របស់តារាចម្រៀង ឱក សុគន្ធកញ្ញា និងលោក ឆន សុវណ្ណរាជ
រូបថតអនុស្សាវរីយ៍របស់តារាចម្រៀង ឱក សុគន្ធកញ្ញា និងលោក ឆន សុវណ្ណរាជ
រូបថតអនុស្សាវរីយ៍របស់លោក ឆន សុវណ្ណរាជ ជាមួយលោកគ្្រូអ្នកគ្រូជើងចាស់
រូបថតអនុស្សាវរីយ៍របស់តារាចម្រៀង ឱក សុគន្ធកញ្ញា
រូបថតអនុស្សាវរីយ៍របស់តារាចម្រៀង ឱក សុគន្ធកញ្ញា
រូបថតអនុស្សាវរីយ៍របស់តារាចម្រៀង ឱក សុគន្ធកញ្ញា
រូបថតអនុស្សាវរីយ៍របស់តារាចម្រៀង ឱក សុគន្ធកញ្ញា
រូបថតអនុស្សាវរីយ៍របស់តារាចម្រៀង ឱក សុគន្ធកញ្ញា ជាមួយសិល្បការិនីវ័យក្មេង
រូបថតអនុស្សាវរីយ៍របស់តារាចម្រៀង ឱក សុគន្ធកញ្ញា ជាមួយសិល្បការិនីវ័យក្មេង
លោក ឆន សុវណ្ណរាជ
ការសម្តែងរឿង មហាវេស្សន្តរជាតក របស់អតីតសិល្បករ-សិល្បការិនីខ្មែរ
រូបថតអនុស្សាវរីយ៍របស់តារាចម្រៀង ឱក សុគន្ធកញ្ញា និងឆន សុវណ្ណរាជ
តារាចម្រៀង ឱក សុគន្ធកញ្ញា
តារាចម្រៀង ឱក សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា