សម្រស់ & សុខភាព

ទើបតែដឹងថា ម្ទេសផ្លោក មានអត្ថប្រយោជន៍ដល់សុខភាព ច្រើនដល់ក!

ដែត ២ ខែមុន

ម្ទេសផ្លោកហាក់បីដូចជាមានភាពស៊ីចង្វាក់ជាមួយមុខម្ហូបជាច្រើន ដូច្នេះហើយទើបបន្លែមួយមុខនេះមានការពេញនិយមយ៉ាងខ្លាំង។ លើសពីនេះទៅទៀតម្ទេសផ្លោកក៏មានសារធាតុចិញ្ចឹមយ៉ាងច្រើនបែបដែលល្អបំផុតសម្រាប់សុខភាពរបស់អ្នកទៀតផង។

ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ដល់សុខភាពទាំង១០របស់ម្ទេសផ្លោក៖ 

• សុខភាពភ្នែក

ម្ទេសផ្លោកមានផ្ទុកសារធាតុជាង ៣០ប្រភេទផ្សេងគ្នា ហើយវាក៏មានអត្ថប្រយោជន៍ដល់ភ្នែកផងដែរ។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា សារធាតុដែលមាននៅក្នុងម្ទេសផ្លោកអាចជួយព្យាបាលភ្នែក និងការពារភ្នែកពីពន្លឺពណ៌ខៀវដែលធ្វើឲ្យប៉ះពាល់ដល់ភ្នែក។ 

សុខភាពភ្នែក

• ការពារជំងឺមហារីក

សារធាតុ Carotenoids ដែលមាននៅក្នុងម្ទេសផ្លោកមានប្រសិទ្ធភាពប្រឆាំងអុកស៊ីតកម្ម និងអាចបង្ការអ្នកពីជំងឺមហារីកមួយចំនួនទៀតដោយជួយសំអាតកោសិកាដែលខូច ចេញពីខ្លួនរបស់អ្នកទៀតផង។  លើសពីនេះ  ម្ទេសផ្លោកក៏មានសារធាតុស្ពាន់ធ័រ ដែលអាចជួយការពារពីជំងឺមហារីកផងដែរ។

• បង្កើនសមត្ថភាពប្រព័ន្ធភាពស៊ាំ

ម្ទេសផ្លោកអាចជួយបង្ការអ្នកពីជំងឺជាច្រើន ដោយសារវាពោរពេញទៅដោយវីតាមីនយ៉ាងច្រើន។ ត្រឹមតែម្ទេសផ្លោកមួយចំណិត ក៏អាចផ្តល់ចំនួនវីតាមីន C ដែលអ្នកត្រូវការជាប្រចាំទៅហើយ។ 

បង្កើនសមត្ថភាពប្រព័ន្ធភាពស៊ាំ

• បង្កើនតុល្យភាពក្នុងអារម្មណ៍

បរិមាណវីតាមីន B6 ដែលមាននៅក្នុងម្ទេសផ្លោកអាចជួយធ្វើឲ្យអ្នកមានតុល្យភាពក្នុងអារម្មណ៍បាន។ វីតាមីន B6 អាចជួយខួរក្បាលរបស់អ្នកក្នុងការផលិតសារធាតុ Serotonin និង Norepinephrine ដែលជាសារធាតុគីមីពីរយ៉ាងដែលមានប្រតិកម្មជាមួយអារម្មណ៍របស់អ្នក។ ដូច្នេះបើសិនជាអ្នកមានអារម្មណ៍មិនសប្បាយចិត្ត អ្នកគួរតែញាំម្ទេសបន្តិចទៅដើម្បីឲ្យមានអារម្មណ៍ប្រសើរឡើង។ 

បង្កើនតុល្យភាពក្នុងអារម្មណ៍

• ជួយដល់ការគេង

បើសិនជាអ្នកមិនអាចគេងលក់នៅពេលយប់ អ្នកគួរតែបរិភោគម្ទេសផ្លោក ព្រោះម្ទេសផ្លោកមានវីតាមីន B6 ដែលអាចជួយឲ្យអ្នកគេងលក់បានលឿន និងគេងបានស្ងប់ទៀតផង។

ជួយដល់ការគេង

• ជួយដល់ការស្រកទម្ងន់

ម្ទេសប្លោកមានបរិមាណជាតិខ្លាញ់ និងកាឡូរីតិចតួចប៉ុណ្ណោះ ដូច្នេះហើយទើបបន្លែនេះក្លាយជាអាហារសម្រន់ និងអាហារបំប៉នមួយដ៏ល្អបំផុត។  លើសពីនេះទៅទៀត ម្ទេសផ្លោកក៏មានសារធាតុចិញ្ចឹមដែលអាចជួយរំលាយជាតិខ្លាញ់ក្នុងខ្លួនរបស់អ្នកទៀតផង។

ជួយដល់ការស្រកទម្ងន់

• ធ្វើឲ្យស្បែកនិងសក់ស្រស់ស្អាត

ម្ទេសប្លោកមានបរិមាណវីតាមីន E យ៉ាងច្រើន  ដូច្នេះហើយទើបវាអាចជួយធ្វើឲ្យស្បែករបស់អ្នកមានភាពស្រស់ថ្លា និងស្រស់ស្អាត។ លើសពីនេះទៅទៀត ម្ទេសផ្លោកក៏អាចធ្វើឲ្យសក់មានសុខភាពល្អ និងមានភាពរស់រវើកផងដែរ។ 

ធ្វើឲ្យស្បែកនិងសក់ស្រស់ស្អាត

• កាត់បន្ថយកម្រិតកូឡេស្តេរ៉ុល

បើទោះបីជាម្ទេសប្លោកមិនសូវហឹរដូចម្ទេសដទៃទៀតក៏ដោយ ក៏ម្ទេសផ្លោកមានផ្ទុកសារធាតុកាស៊ីស៊ីនដែលជាសារធាតុចិញ្ចឹមម្យ៉ាងអាចជួយបន្ថយកម្រិតកូឡេស្តេរ៉ុលអាក្រក់នៅក្នុងខ្លួនប្រាណរបស់អ្នកផងដែរ។

• ជួយកាត់បន្ថយការឈឺចាប់

ម្ទេសប្លោកអាចជួយកាត់បន្ថយការឈឺចាប់រ៉ាំរ៉ៃតាមវិធីពីរយ៉ាង។ វីតាមីន C និងវីតាមីន K ដែលត្រូវបានរកឃើញនៅក្នុងម្ទេសប្លោកមានលក្ខណៈប្រឆាំងនឹងការរលាកដែលជួយកាត់បន្ថយការហើម និងការពារអ្នកពីជំងឺពុកឆ្អឹងទៀតផង។ ចំនែកឯសារធាតុកាស៊ីស៊ីនក៏អាចជួយកាត់បន្ថយការឈឺចាប់រ៉ាំរ៉ៃផងដែរ។ 

• ធ្វើឲ្យបេះដូងមានសុខភាពល្អ

ម្ទេសផ្លោកមានលក្ខណៈសម្បត្តិអាចជួយប្រឆាំង និងកាត់អាចបន្ថយការរលាកនៅក្នុងសរសៃឈាមអាកទែ។ ហើយគេក៏បានរកឃើញថា ម្ទេសផ្លោកអាចជួយបង្ការជំងឺបេះដូង និងជំងឺទឹកនោមផ្អែមទៀតផង៕

ធ្វើឲ្យបេះដូងមានសុខភាពល្អ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload