ខេត្តកំពង់ឆ្នាំង ៖ មនុស្ស​២​នាក់​បាន​ស្លាប់ ក្នុង​នោះ​ម្នាក់​ជា​កុមារី និង​មនុស្ស​៣​នាក់​ទៀត ដែល​ជា​ក្រុម​គ្រួសារ​តែ​មួយ បាន​រង​របួសធ្ងន់ និង​ស្រាល ក្នុង​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥ និង​៣០​នាទី ល្ងាច​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៣ ស្ថិត​ក្នុងភូមិ​ស្រែ​តា​ជ័យ ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ខណៈ​ជន​រង​គ្រោះ​ទាំង​៥​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ដួល​ចូល​ក្រោម​រថយន្ត​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​។

សមត្ថកិច្ច​នគរបាល ស្រុក​ទឹកផុស​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​មានឈ្មោះ អេ​ង ម៉ា​ប់ ភេទ​ស្រី អាយុ​៥២​ឆ្នាំ និង​ម្នាក់​ទៀត​ជា​កុមារី មានឈ្មោះ សេង គ​ន្ធា អាយុ​២​ឆ្នាំ ចំណែក​៣​នាក់ ទៀត​បាន​រង​របួសធ្ងន់ និង​ស្រាល​។ ជន​រង​គ្រោះ​គឺជា​ក្រុម​គ្រួសារ​តែ​មួយ រស់នៅ​ភូមិ​ជី​ប្រ៉​ង ឃុំ​ជៀប ស្រុក​ទឹកផុស​។ ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​៥​នាក់ បាន​ជិះ​ម៉ូតូ​ម៉ាក Zoomer ក្នុង​ដំណើរ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ ម៉ូតូ​បាន​បុក​ឆ្កែ​១​ក្បាល​រួច​រេច​ង្កូ​ទៅ​ឆ្វេង​ដៃ ស្រប​ពេល​ជាមួយ​គ្នា​នោះ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 2A-0839 បើក​មក​ពីមុខ​ក្នុង​ដំណើរ​បញ្ច្រាសទិស​គ្នា បាន​បុក​ម៉ូតូ​ពេញទំហឹង បណ្តាល​ឲ្យ​អូស​ម៉ូតូ​ជា​ច្រើន​ម៉ែត្រ​។

ក្រោយ​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ពីរ​នាក់ ដែល​ម្នាក់​ជា​កុមារី​បាន​ស្លាប់​នៅ​នឹង​កន្លែង ចំណែក​មនុស្ស​៣​នាក់​ទៀត​បាន​រង​របួសធ្ងន់ និង​ស្រាល​។ សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ ដឹក​មក​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព ស្រុក​ទឹកផុស ចំណែក​ជន​រង​គ្រោះ​ដែល​ស្លាប់ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ដោយឡែក​រថយន្ត ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​មក​រក្សា​ទុក​នៅ​អធិការ​នគរបាល​ស្រុក​ទឹកផុស ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី​៕

មនុស្ស​២​នាក់​បាន​ស្លាប់ ក្នុង​នោះ​ម្នាក់​ជា​កុមារី និង​មនុស្ស​៣​នាក់​ទៀត ដែល​ជា​ក្រុម​គ្រួសារ​តែ​មួយ បាន​រង​របួសធ្ងន់ និង​ស្រាល
ជន​រង​គ្រោះ​ទាំង​៥​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ដួល​ចូល​ក្រោម​រថយន្ត​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​
ជន​រង​គ្រោះ​ទាំង​៥​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ដួល​ចូល​ក្រោម​រថយន្ត​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​
ជន​រង​គ្រោះ​ទាំង​៥​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ដួល​ចូល​ក្រោម​រថយន្ត​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​
ជន​រង​គ្រោះ​ទាំង​៥​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ដួល​ចូល​ក្រោម​រថយន្ត​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]