អូស្រ្តាលី៖ ជាការពិតណាស់ សុភាពនារីជាច្រើនតែងតែប្រាថ្នាចង់បាន នូវសម្ផស្សស្រស់ស្អាត ដងខ្លួនស្រលូន ក៏ដូចជាត្រគាកមូលក្លំ ដើម្បីជាភាពទាក់ទាញមួយ ក្នុងក្រសែភ្នែករបស់អ្នកដទៃ។

ជាក់ស្តែង កាលពីពេលថ្មីៗកន្លងទៅនេះ ម៉ូដែលស្រីដ៏ស៊ិចស៊ីសញ្ជាតិអូស្រ្តាលីម្នាក់ បានចែករំលែកពីវិធីសាស្រ្តមួយចំនួនរបស់នាង ដើម្បីឲ្យគ្រប់គ្នាបានដឹង និងសាកល្បងអនុវត្តន៍ ទទួលបានរូបរាងស្រស់ស្អាត និងត្រគាកទយស្អាតដូចជារូបនាងផងដែរ។

នាង Madalin Giorgetta Frodsham មានអាយុ២៨ឆ្នាំ រស់នៅក្នុងទីក្រុង Perth ប្រទេសអូស្រា្តលី។ នាងត្រូវបានគេស្គាល់ថា ជាតារាម៉ូដែលដ៏មានប្រជាប្រិយភាពមួយរូប នៅលើបណ្តាញទំនាក់ទំនងសង្គមអ៊ីនស្តាក្រាម ដែលមានត្រគាកមូលក្លំស្រស់ស្អាតខ្លាំង។

នាង Frodsham បានបង្ហើមប្រាប់ឲ្យដឹងថា ដើម្បីទទួលបាននូវត្រគាកមូលក្លំស្រស់ស្អាតបែបនេះ អាចចាត់ទុកថា ជារឿងងាយស្រួលក៏បាន ឬពិបាកក៏បាន។ ព្រោះជាក់ស្តែង នាងតែងតែចេញធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃ គ្រប់សកម្មភាពទាំងអស់។ ជាពិសេស នាងតែងតែចំណាយពេលយ៉ាងយូរ ក្នុងការហាត់ប្រាណតាមវិធីសាស្រ្តអង្គុយចោងហោង (ងើបអង្គុយៗ) ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការហាត់ប្រាណតាមបែបអង្គុយចោងហោងនេះ បច្ចុប្បន្ន Frodsham នាងបានបញ្ឈប់ហើយ ដោយសារតែ ការហាត់ប្រាណបែបនេះ វាក៏អាចបង្កជាហានិភ័យមួយ ធ្វើឲ្យឆ្អឹងត្រគាកកាន់តែកោង និងខូចរាងកាន់តែខ្លាំងជាដើម។ Frodsham នាងងាកមកហាត់ប្រាណ តាមបែបលើកដុំដែក (ទម្ងន់ស្រាលល្មម) ដែលមានជាច្រើនក្បាច់ខុសៗគ្នា។ ក្រៅពីនេះ នាងក៏បានហាត់ប្រាណ ក្បាច់ដេកផ្ងាររួចពើងខ្លួនឡើងទៅលើ ដែលជាផ្នែកមួយជំនួយដល់សួត និងធ្វើឲ្យការដកដង្ហើមបានល្អ រួមជាមួយនឹងហាត់ នឹងឧបករណ៍ម៉ាស៊ីនហាត់ប្រាណផ្សេងៗ ជាច្រើនទៀតផងដែរ។

Frodsham និយាយទាំងឥតលាក់លៀម បង្ហាញប្រាប់នៅលើគណនីអ៊ីនស្តាក្រាមរបស់នាងថា ទន្ទឹមនឹងការហាត់ប្រាណជាប្រចាំថ្ងៃ ទទួលបានសុខភាពល្អ និងត្រគាកស្រស់ស្អាតហើយនោះ នាងក៏បានប្រើប្រាស់ជាប្រភេទថ្នាំវីតាមីនជំនួយខ្លះៗ ដើម្បីជួយដល់រាងកាយរបស់នាងឲ្យរឹងមាំផងដែរ។

Frodsham នាងតែងតែបង្ហោះចែកចាយរូបភាពរបស់នាង ក៏ដូចជាវីដេអូពីសកម្មភាពហាត់ប្រាណប្រចាំថ្ងៃ ជាច្រើនផ្សេងៗទៀតលើបណ្តាញសង្គម ដើម្បីឲ្យអ្នកគាំទ្រនាង បានរៀនសូត្រដើម្បីទទួលបានត្រគាកស្អាតដូចជានាង។ បន្ថែមលើនេះ Frodsham និយាយថា នាងពិតជាមនុស្សម្នាក់ ដែលស្រលាញ់ចូលចិត្តការហាត់ប្រាណខ្លាំងណាស់ ហើយបច្ចុប្បន្ននាងក៏កំពុងតែ ហាត់រៀនឲ្យច្បាស់ពីវា ដើម្បីក្លាយខ្លួនជាគ្រូបង្វឹកម្នាក់ នៅថ្ងៃអនាគតផងដែរ ៕

ទស្សនាវីដេអូខាងក្រោម៖ 

Madalin Giorgetta Frodsham មានអាយុ២៨ឆ្នាំ រស់នៅក្នុងទីក្រុង Perth ប្រទេសអូស្រា្តលី
នាងត្រូវបានគេស្គាល់ថា ជាតារាម៉ូដែលដ៏មានប្រជាប្រិយភាពមួយរូប នៅលើបណ្តាញទំនាក់ទំនងសង្គមអ៊ីនស្តាក្រាម ដែលមានត្រគាកមូលក្លំស្រស់ស្អាតខ្លាំង
រូបភាព៖ នាង Madalin Giorgetta Frodsham
រូបភាព៖ នាង Madalin Giorgetta Frodsham
រូបភាព៖ នាង Madalin Giorgetta Frodsham
រូបភាព៖ នាង Madalin Giorgetta Frodsham
រូបភាព៖ នាង Madalin Giorgetta Frodsham
រូបភាព៖ នាង Madalin Giorgetta Frodsham
រូបភាព៖ នាង Madalin Giorgetta Frodsham
រូបភាព៖ នាង Madalin Giorgetta Frodsham
រូបភាព៖ នាង Madalin Giorgetta Frodsham
រូបភាព៖ នាង Madalin Giorgetta Frodsham
រូបភាព៖ នាង Madalin Giorgetta Frodsham
រូបភាព៖ នាង Madalin Giorgetta Frodsham

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]