ភ្នំពេញ៖ iflix គឺជាក្រុមហ៊ុន ដែលផ្តល់សេវាកម្មវីដេអូអនឡាញ តាមតម្រូវការនាំមុខគេទៅលើខ្សែភាពយន្ត វីដេអូ តាមតម្រូវការទីផ្សារដែលកំពុងរីកចម្រើន ដោយផ្តល់ជូនអតិថិជននូវការទស្សនាទូរទស្សន៍ និងខ្សែភាពយន្តរាប់ពាន់ ដោយគ្មានដែនកំណត់។ ក្នុងនោះផងដែរ ក្រុមហ៊ុន iflix ក៏មាននូវសេចក្តីសោមនស្សរីករាយ ក្នុងការប្រកាសអំពីការដាក់ឲ្យដំណើរការលើ ប៉ុស្តិ៍ថ្មីស្រឡាងនៃខ្សែភាពយន្តរបស់ក្រុមហ៊ុន Walt Disney ដែលទទួលបានការពេញនិយមខ្លាំង នៅក្នុងកម្មវិធីរបស់ខ្លួនផងដែរ។ 

ប្រធានគ្រប់គ្រងតំណាងក្រុមហ៊ុន iflix ប្រចាំនៅប្រទេសកម្ពុជាឡើងបកស្រាយពីដំណើរការរបស់iflix
ការធ្វើបទបង្ហាញទាក់ទងនឹងសេវាកម្មរបស់ iflix

អ្នកប្រើប្រាស់ iflix ទាំងអស់ អាចចូលមើលខ្សែភាពយន្តល្បីៗជាច្រើនរបស់ Disney ដែលមាននៅក្នុងកម្មវិធី និងគេហទំព័រ iflix.com រួមមាន:

● Marvel Studio – ភាពយន្តរឿង Guardians of the Galaxy, Captain America: The Winter Soldier, Thor: The Dark World, Iron Man 3 និងខ្សែភាពយន្តជាច្រើនទៀត។

● Disney-Pixar Animation Studios – គំនូរជីវចលដូចជា Monsters Inc, Monsters University, Up, Wall-E និងគំនូរជីវចលល្បីៗជាច្រើនៃទៀត។

● Disney – គំនូរជីវចល Frozen, Wreck-It Ralph, Cars, Lilo & Stitch, The Jungle Book, Cinderella និងគំនូរជីវចលល្បីៗជាច្រើនៃទៀត។

អ្នកប្រើប្រាស់ iflix ទាំងអស់នឹងទទួលបានបទពិសោធដ៏កាន់តែអស្ចារ្យ ជាមួយនឹងការស្វែងរក ចំណងជើងរឿងថ្មីៗដែលអាចទស្សនាក្នុងកម្រិត HD ជាមួយនឹងសម្លេងដ៏ពិរោះរន្តំទៅតាមចំណង់ចំណូលចិត្តអ្នកប្រើប្រាស់ផ្ទាល់ ដែលអាចរកបាននៅលើទំព័ររបស់ iflix។

ភាពយន្ត និងគំនូរជីវចលថ្មីៗជាច្រើនទៀតដែលនឹងមកដល់ក្នុងខែមករា ដើមឆ្នាំ២០១៨ រួមមាន៖

Star Wars: The Force Awakens, Marvel blockbuster hits including Captain America: Civil War and Ant-Man, Disney’s The Jungle Book, Zootopia, and Tangled, and Disney-Pixar animation favorites like Finding Dory, Finding Nemo, Inside Out, Good Dinosaur, ព្រមទាំង The Incredibles!

មិនតែប៉ុណ្ណោះ ភាពយន្ត និងគំនូរជីវចលដែលទទួលបានការពេញនិយម ជាពិសេស សម្រាប់កុមារ សម្រាប់ការទស្សនាកម្សាន្តជាមួយក្រុមគ្រួសាររបស់ខ្លួនយ៉ាងរីករាយ រួមមាន Disney Junior’s Sofia the First, Disney Channel’s Star Wars Rebels ព្រមទាំង Disney XD’s Guardians of the Galaxy។

ក្រុមហ៊ុនទាំងពីរនឹងពង្រីកការចែកចាយ កម្មវិធីរបស់ខ្លួនបន្ថែមសម្រាប់បំពេញតំរូវការ អ្នកទស្សនាទាំងអស់ដែលពេញនិយមបំផុតជាមួយភាពយន្តភាគរបស់ស្ទូឌីយ៉ូ ABC Studios ដែលរួមមាន៖ Scandal, Grey’s Anatomy, Criminal Minds, Devious Maids, Quantico, Marvel Agents of S.H.I.E.L.D., Once Upon a Time និងភាពយន្តភាគជាច្រើនទៀត។ 

សកម្មភាពខ្លះៗនៅក្នុងកម្មវិធី

កិច្ចសន្យាចែកចាយ រវាងក្រុមហ៊ុន iflix និង Disney:

ក្រុមហ៊ុន iflix និង Disney បានយល់ព្រមទៅលើសិទ្ធក្នុងការចែកចាយខ្សែភាពយន្ត Disney និងទទួលយកខ្សែភាពយន្តថ្មី ដែលទើបនឹងមកដល់ រួមជាមួយការសហការគ្នាក្នុងការផលិផតភាពយន្ត ឬគំនូរជីវចលជាមួយនឹង ផលិតកម្ម Maker Studio ដែលជាផ្នែកផលិតកម្ម និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Disney ពេលអនាគតនេះ ។ ខ្លឹមសារទាំងអស់នឹងត្រូវផ្តល់ជូនជាទម្រង់ដើម និងផ្តាច់មុខដោយក្រុមហ៊ុន iflix។

លោក Sean Carey ប្រធានផ្នែកមាតិការបស់ក្រុមហ៊ុន iflix Group បានមានប្រសាសន៍ថា «ក្រុមហ៊ុន Disney មានរឿងពេញនិយមជាច្រើនសម្រាប់មនុស្សគ្រប់វ័យ។ iflix បានប្តេជ្ញាផ្តល់ជូននូវការកម្សាន្តដ៏ល្អបំផុតពីជុំវិញពិភពលោក រួមជាមួយនឹងការសហការគ្នាក្រោមរួបភាព សេវាកម្មផ្គត់ផ្គង់វីដេអូតាមតម្រូវការនៅក្នុងតំបន់នេះ នឹងនាំមកនូវរឿងល្បីៗជាច្រើនទៀតពី Disney សម្រាប់អ្នកប្រើប្រាស់ទូទាំងតំបន់។ iflix ក៏បានប្តេជ្ញាក្នុងការនាំមកនូវភាពយន្តជាច្រើនសម្រាប់អ្នកប្រើប្រាស់ ដូចនេះការចុះជាដៃគូររវាងក្រុមហ៊ុន Disney គឺជាចំនុចពិសេសមួយក្នុងការបង្ហាញពីភាពជោគជ័យនៃ ការបេ្តជ្ញានេះ។»

សកម្មភាពខ្លះៗនៅក្នុងកម្មវិធី

លោក Amit Malhotra ប្រធានគ្រប់គ្រងទូទៅនៃបណ្តាញសារព័ត៌មានរបស់ក្រុមហ៊ុន Walt Disney Company នៅតំបន់អាស៊ីអាគ្នេយ៍បានមានប្រសាសន៍ថា «យើងមានភាពរីករាយខ្លាំងណាស់ដែលបានធ្វើការជាមួយក្រុមហ៊ុន iflix ក្នុងការនាំយករឿងល្អៗរបស់ Disney ផ្តល់ជូនដល់អ្នកគាំទ្រនៅអាស៊ីអាគ្នេយ៍។ មិនតែប៉ុណ្ណោះ យើងខ្ញុំនឹងផ្តល់ជូនរឿងកាន់តែទូលំទូលាយ ដែលអាចរកបានរឿង និងតួរអង្គដែលចូលចិត្ត តាមប៉ុស្តិ៍ដែលមានលក្ខណៈពិសេសសម្រាប់អ្នកទស្សនាគ្រប់វ័យ គ្រប់ពេលវេលាទៅតាមតាមតម្រូវការ។»

ឥឡូវនេះ អ្នកប្រើប្រាស់ប្រមាណ 1 ពាន់លាននាក់ដែលស្ថិតនៅគ្រប់តំបន់ទូទាំងប្រទេសចំនួន 20 នៃទូទាំងទ្វីបអាស៊ី មជ្ឈឹមបូព៌ានិងអាហ្រ្វិកខាងជើង។ iflix នឹងមានគម្រោងបង្កើតសេវាកម្មលំដាប់ ពិភពលោករបស់ខ្លួននៅក្នុងតំបន់អាហ្វ្រិកអនុតំបន់សាហារ៉ានៅក្នុងសប្តាហ៍ខាងមុខនេះ។ ជាថ្មីម្តងទៀត ការផ្តល់ជូននេះ នឹងអាចឱ្យអ្នកប្រើប្រាស់ស្វែងរកនូវភាពយន្តកំពូលរបស់ហូលីវូដ អាស៊ី និងមជ្ឈិមបូព៌ា ជាពិសេសរួមមានទាំងកម្មវិធីក្នុងស្រុក និងខ្សែភាពយន្តដែលល្បីៗដែលឈ្នះបានពានរង្វាន់ជាច្រើន ដែលអតិថិជនអាចចូលប្រើសេវាកម្មបានរហូតដល់ 5 ឧបករណ៍រួមមានទូរស័ព្ទ កុំព្យូទ័រយួរដៃ ថែបប្លេត និង ទូរទស្សន៍សម្រាប់ធ្វើការទស្សនាគ្រប់ទីកន្លែងគ្រប់ពេលវេលា គ្រប់ទីកន្លែង។

សម្រាប់អតិថិជនថ្មី iflix នឹងផ្តល់ជូននូវការប្រើប្រាស់មួយខែដោយឥតគិតថ្លៃជាមួយនឹង ដំណើរការពេញលេញទៅលើសេវាកម្មរបស់ខ្លួន លក្ខណៈពិសេសនិងភាពយន្តល្បីៗ ថ្មីៗ។ ដោយគ្រាន់តែចូលទៅកាន់គេហទំព័រ www.iflix.com ដើម្បីចុះឈ្មោះ។

តោះចុច Play!

បច្ចុប្បន្ន iflix អាចប្រើប្រាស់បាននៅក្នុងប្រទេសដូចជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ ប្រ៊ុយណេ ស្រីលង្កា ប៉ាគីស្ថាន មីយ៉ាន់ម៉ា វៀតណាម ម៉ាល់ឌីវ គុយវ៉ែត បារ៉ែន អារ៉ាប៊ីសាអូឌីត ហ្ស៊កដានី អ៊ីរ៉ាក់ លីបង់ អេហ្ស៊ីប ស៊ូដង់ កម្ពុជា និងនីហ្សេរីយ៉ា៕

តំណាងផ្នែកនីមួយៗនៃក្រុមហ៊ុន iflix ប្រចាំប្រទេសកម្ពុជា
ក្រុមហ៊ុន iflix ផ្តល់សេវាកម្មវីដេអូអនឡាញ លើខ្សែភាគយន្ត
ការ Sign up ដើម្បីចូលមើលវីដេអូខ្សែភាគយន្តអនឡាញតាមរយៈ iflix
សកម្មភាពខ្លះៗនៅក្នុងកម្មវិធី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]