បរទេស៖ PlayerUnknown's Battlegrounds (PUBG) គឺជាឈ្មោះហ្គេមមួយកំពុងពេញនិយមនៅលើអ៊ីនធឺណិត។ ហ្គេមនេះតម្រូវឲ្យមនុស្សចំនួន 100 នាក់លោតឆ័ត្រយោងទៅលើកោះមួយ  ហើយរើសយកឧបករណ៍ និងសំភារៈសម្រាប់ធ្វើសង្គ្រាម។  ទំហំផែនទីសមរភូមិនឹងបង្រួមបន្តិចម្តងៗរហូតដល់អ្នកលេងសម្លាប់គ្នាអស់ ហើយអ្នកដែលនៅចុងក្រោយគេ គឺជាអ្នកដែលបានជ័យជំនះ។

អ្វីដែលគួរអោយចាប់អារម្មណ៍ថែមទៀតនោះគឺ ហ្គេមនេះត្រូវបានចាត់ទុកជាផលិតផលដែលមិនទាន់ពេញលក្ខណៈនៅឡើយទេ  ព្រោះមានតែអ្នកលេងនៅលើអ៊ិនធើណេត ដែលប្រើកម្មវិធី Steam និងមានគណនីជាមួយការអនុញ្ញាតិពិសេសមុនគេ (Early Access) ប៉ុណ្ណោះទើបអាចលេងបាន។

ការលេងហ្គេម PlayerUnknown's Battlegrounds
ការលេងហ្គេម PlayerUnknown's Battlegrounds
ការលេងហ្គេម PlayerUnknown's Battlegrounds
ការលេងហ្គេម PlayerUnknown's Battlegrounds
ការលេងហ្គេម PlayerUnknown's Battlegrounds

រៀងរាល់ថ្ងៃមានមនុស្សលេងហ្គេម PlayerUnknown's Battlegrounds ប្រហែល ១លាននាក់ ហើយវាបានធ្វើឲ្យហ្គេមនេះវ៉ាដាច់ហ្គេម Dota 2 ដើម្បីឈរជាហ្គេមមួយដែលមានអ្នកលេងច្រើនបំផុតក្នុងពេលនេះ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នហ្គេម PlayerUnknown's Battlegrounds អាចលេងបានតែនៅលើកុំព្យូទ័រប៉ុណ្ណោះ ហើយហ្គេមនេះបានបើកដាក់លក់ក្នុងតម្លៃ ៣០ដុល្លារ។ ចាប់តាំងពីខែមីនារហូតដល់ឥលូវនេះ ហ្គេម PlayerUnknown's Battlegrounds (PUBG) លក់ដាច់បានជាង ៦លានកូពីហើយ ដែលស្មើនឹងប្រាក់ប្រហែល ១៥០លានដុល្លារ។

គេប៉ាន់ប្រមាណថាអនាគតនៃហ្គេមនេះ មានភាពភ្លឺស្វាងណាស់ ហើយហ្គេមនេះក៏នឹងចេញសម្រាប់ក្បាលហ្គេម Xbox One នាពេលឆាប់ៗខាងមុខនេះ ដូច្នេះហើយបានជាគេរំពឺងថាហ្គេមនេះក៏នឹងមានសម្រាប់ក្បាលហ្គេម Playstation 4 ផងដែរ៕

លេខរាងចំណាត់ថ្នាក់ហ្គេមក្នុងពេលនេះ

ការផ្សាយពាណិជ្ជកម្មហ្គេម PlayerUnknown's Battlegrounds នៅលើក្បាលហ្គេម Xbox One

ការលេងហ្គេម PlayerUnknown's Battlegrounds 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]