នៅពេលដែលមានអាការបែកញើសនៅពេលយប់  ខណៈពេលកំពុងគេងលក់ស្កប់ស្កល់ពិតជារឿងមួយដែលរំខានអារម្មណ៍   និងរំខានដំណេករបស់យើងណាស់ ធ្វើឲ្យយើងក្តៅស្អុះស្អាប់ និងបែកញើសជោក ជាដើម។

អាការបែបនេះ យើងមិនគួរមើលរំលងទេ ព្រោះវាអាចទាក់ទងនឹងបញ្ហាជំងឺមួយចំនួន។ ប៉ុន្តែបើវាជាករណីបែកញើសព្រោះអាកាសធាតុក្តៅពេក  ឬដោយសារដណ្តប់ភួយក្រាស់ជាដើមវិញនោះ វាមិនមែនជាបញ្ហាចោទអ្វីឡើយ។ 

ក្នុងករណីមានការបែកញើសខុសពីធម្មតា ដូច្នេះគួរតែមានការប្រុងប្រយ័ត្ន និងបង្ការ  និងយល់ដឹងខ្លះៗជាមុនក៏ល្អដែរ ងាយស្រួលរកការពិគ្រោះ និងព្យាបាលបានត្រឹមត្រូវ។

ខាងក្រោមនេះជារោគសញ្ញា និងមូលហេតុមួយចំនួន ដែលបណ្តាលឱ្យអ្នកបែកញើសពេលយប់៖ 

ឧស្សាហ៍បែកញើសពេលយប់អាចទាក់ទងនឹងជំងឺ និងរោគសញ្ញាមួយចំនួន

១.ការអស់រដូវ

បញ្ហានេះអាចកើតឡើងលើស្ត្រីដែលស្ថិតក្នុងវ័យខ្ទង់ ៤០ឆ្នាំឡើងទៅ។ វាជាវដ្តដែលស្ត្រីលែងមានរដូវតទៅទៀត។ វាបណ្តាលឱ្យស្រ្តីមានអាការក្តៅក្រហល់ក្រហាយពេញរាងកាយ ដែលជាមូលហេតុសំខាន់មួយ ធ្វើឱ្យបែកញើសពាក់កណ្តាលយប់។

២.ការប្រើប្រាស់ថ្នាំមួយចំនួន

ថ្នាំពេទ្យមួយចំនួនអាចបណ្តាលឱ្យអ្នកបែកញើសផងដែរ។ ក្នុងនោះថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត  ថ្នាំសសៃប្រសាទ  និងថ្នាំអាស្ពីរីន ក៏អាចបណ្តាលឱ្យអ្នកបែកញើសនៅពេលយប់ដែរ។ អ្នកអាចពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញ  ដើម្បីសាកសួរ និងដឹងកាន់តែច្បាស់ថាថ្នាំដែលអ្នកប្រើអាចបង្កឱ្យមានរោគសញ្ញាបែកញើសនៅពេលយប់ដែរឬទេ? 

៣.ជំងឺមហារីក

អាការបែកញើសពេលយប់ក៏អាចជារោគសញ្ញាមួយដែលដាស់តឿនអ្នកពីជំងឺមហារីកផងដែរ ដូចជាជំងឺមហារីកកូនកណ្តុរជាដើម។ ប៉ុន្តែក្រៅពីបែកញើសពេលយប់ រោគសញ្ញាដែលបញ្ជាក់ថាអ្នកអាចនឹងប្រឈមនឹងជំងឺមហារីកនោះគឺ ការស្រកទំងន់ខុសពីធម្មតា និងគ្រុនក្តៅ។  

៣.ជំងឺមហារីក អាការបែកញើសពេលយប់ក៏អាចជារោគសញ្ញាមួយដែលដាស់តឿនអ្នកពីជំងឺមហារីកផងដែរ ដូចជាជំងឺមហារីកកូនកណ្តុរជាដើម។ ប៉ុន្តែក្រៅពីបែកញើសពេលយប់ រោគសញ្ញាដែលបញ្ជាក់បន្ថែមថាអ្នកអាចនឹងប្រឈមនឹងជំងឺមហារីកនោះគឺ ការស្រកទំងន់ខុសពីធម្មតា និងគ្រុនក្តៅ។

៤.ការឆ្លងជំងឺផ្សេងៗ

បែកញើសពេលយប់អាចបណ្តាលមកពីការឆ្លងជំងឺផ្សេងៗដូចជា ជំងឺរបេង, អាប់សែ(បូស), ជំងឺរលាកសាច់ដុំបេះដូង (រលាកបេះដូង), ជំងឺពាក់ព័ន្ធនឹងពោះវៀនធំ និងជំងឺរលាកសន្លាក់ឆ្អឹង (ការរលាកក្នុងឆ្អឹង) -ល- ។ ហើយជំងឺឆ្លងធ្ងន់ធ្ងរផ្សេងទៀតដូចជាជំងឺអេដស៍ក៏អាចបណ្តាលឱ្យបែកញើសពេលយប់ផងដែរ។

៥.ជំងឺថប់អារម្មណ៍

ភាពតានតឹង និងការធុញថប់អារម្មណ៍ក៏អាចបណ្តាលឱ្យរាងកាយរបស់អ្នកបែកញើសនៅពេលយប់ផងដែរ។ ហើយរោគសញ្ញាដទៃទៀតនៃការថប់អារម្មណ៍រួមមាន បញ្ហាសរសៃប្រសាទ ភាពតានតឹងខ្លាំង ជំងឺដាច់សសៃឈាមខួរក្បាល និងបញ្ហាក្នុងការគេងដូចជាគេងមិនលក់ ឬមិនស្កប់ជាដើម។

៤.ការឆ្លងជំងឺផ្សេងៗ បែកញើសពេលយប់អាចបណ្តាលមកពីការឆ្លងជំងឺផ្សេងៗដូចជា ជំងឺរបេង, អាប់សែ(បូស), ជំងឺរលាកសាច់ដុំបេះដូង (រលាកបេះដូង),ជំងឺពាក់ព័ន្ធនឹងពោះវៀនធំ និងជំងឺរលាកសន្លាក់ឆ្អឹង (ការរលាកក្នុងឆ្អឹង) -ល- ។ ហើយជំងឺឆ្លងធ្ងន់ធ្ងរផ្សេងទៀតដូចជាជំងឺអេដស៍ក៏អាចបណ្តាលឱ្យបែកញើសពេលយប់ផងដែរ។ ៥.ជំងឺថប់អារម្មណ៍ ភាពតានតឹង និងការធុញថប់អារម្មណ៍ក៏អាចបណ្តាលឱ្យរាងកាយរបស់អ្នកបែកញើសនៅពេលយប់ផងដែរ។ ហើយរោគសញ្ញាដទៃទៀតនៃការថប់អារម្មណ៍រួមមាន បញ្ហាសរសៃប្រសាទ ភាពតានតឹងខ្លាំង ជំងឺសាច់សសៃឈាមខួរក្បាល និងបញ្ហាក្នុងការគេងដូចជាគេងមិនលក់ ឬមិនស្កប់ជាដើម។

៦.បញ្ហានៃការគេង

ការគេងមិនលក់ ការដកដង្ហើម ឬគេងមិនស្រួល ក៏អាចបណ្តាលឱ្យអ្នកបែកញើសពេលយប់ផងដែរ។ ចំណែករោគសញ្ញាផ្សេងទៀតដែលបណ្តាលឱ្យមានបញ្ហានៃការគេងអាចមានដូចជា ការថប់ដង្ហើម រងារញាក់ គ្រុន ការអត់ងងុយពេលថ្ងៃខ្លាំងពេក និងជំងឺឡើងសម្ពាធឈាមជាដើម។

៧.កម្រិតជាតិស្ករចុះខ្លាំងពេក

អ្នកដែលមានជំងឺទឹកនោមផ្អែមអាចប្រឈមនឹងការបែកញើសពេលយប់ផងដែរ។ នៅពេលដែលកម្រិតជាតិស្កររបស់អ្នកមានការថយចុះខ្លាំងដោយដោយការប្រើប្រាស់ថ្នាំទឹកនោមផ្អែមបញ្ចុះជាតិស្ករ ឬការចាក់ថ្នាំអាំងស៊ុយលីន (ថ្នាំចាក់សម្រាប់ជំងឺទឹកនោមផ្អែម) វានឹងបណ្តាលឱ្យអ្នកមានអាការបែកញើសជោកខ្លួននៅពេលយប់៕ 

ឧស្សាហ៍បែកញើសពេលយប់អាចទាក់ទងនឹងជំងឺ និងរោគសញ្ញាមួយចំនួន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]