ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី ២ កញ្ញា ឆ្នាំ ២០១៧ នេះ កញ្ញា Janine Weigel ដែលជាតារាចម្រៀងកូនកាត់ថៃ-អាល្លឺម៉ង់ បានបង្ហាញវត្តមាននៅក្នុងផ្សារទំនើប AEON Mall Phnom Penh ដើម្បីចូលរួមកម្មវិធីបើកដំណើរការហាងលក់សម្លៀកបំពាក់ម៉ាក CC Double O ដែលជាម៉ាកដ៏ធំជាងគេនៅក្នុងប្រទេសថៃ។

កញ្ញា Janine Weigel ចូលរួមកម្មវិធីបើកដំណើរការហាងលក់សម្លៀកបំពាក់ម៉ាក CC Double O ផ្សារទំនើប AEON Mall Phnom Penh

ក្នុងនាមជាឯកអគ្គរាជទូតរបស់ម៉ាក CC Double O ប្រចាំព្រះរាជាណាចក្រកម្ពុជា កញ្ញា Janine Weigel បានថ្លែងចំណាប់អារម្មណ៍ថា “នេះគឺជាកិត្តិយសដ៏ធំធេង សម្រាប់រូបខ្ញុំដែលបានធ្វើដំណើរមកដល់ប្រទេសកម្ពុជាម្តងទៀត ហើយអ្វីដែលកាន់តែរីករាយនោះគឺ ខ្ញុំអាចស្ថិតនៅទីនេះ ក្នុងនាមជាអ្នកតំណាងឲ្យនិមិត្តសញ្ញានៃផលិតផលដ៏ធំជាងគេនៅក្នុងប្រទេសថៃ គឺ CC Double O។ សូមអរគុណដល់ CC Double O ដែលបានជឿទុកចិត្ត និងជ្រើសរើសរូបនាងខ្ញុំឲ្យក្លាយជាឯកអគ្គរាជទូតរបស់ម៉ាកCC Double O ប្រចាំព្រះរាជាណាចក្រកម្ពុជា ហើយខ្ញុំសង្ឃឹមថា អ្នកគាំទ្រនាងខ្ញុំទាំងអស់ នឹងចូលរួមគាំទ្រផលិតផលនេះដូចគ្នា”។

លោក Krit Singhsachathet ជា Brand Director របស់ CC Double O

ក្នុងនោះផងដែរ លោក Krit Singhsachathet ដែលជា Brand Director របស់ CC Double O បានថ្លែងថា “នេះគឺជាភ័ព្វសំណាងមួយ ដែល CC Double O បានបើកដំណើការសាខាទៅទី១ នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានទីតាំងនៅផ្សារទំនើប AEON Mall Phnom Penh។ យើងជឿជាក់យ៉ាងមុតមាំថា CC Double O នឹងទទួលបានការគាំទ្រច្រើនពីសំណាក់ប្រជាជនកម្ពុជា ព្រោះបច្ចុប្បន្ននេះ យុវវ័យកម្ពុជាអាចសម្របខ្លួន និងទទួលយកនិន្នការថ្មីៗបានយ៉ាងឆាប់រហ័ស។ ម្យ៉ាងទៀត បទពិសោធន៍ជោគជ័យនៅក្នុងប្រទេសថៃ និងសហរដ្ឋអាមេរិក នឹងនាំពួកយើងឲ្យជោគជ័យនៅក្នុងប្រទេសកម្ពុជាផងដែរ”។

ទិដ្ឋភាពខ្លះៗ ក្នុងកម្មវិធីបើកដំណើរការហាងលក់សម្លៀកបំពាក់ម៉ាក CC Double O នៅក្នុងផ្សារទំនើប AEON Mall Phnom Penh

គួរបញ្ជាក់ផងដែរថា CC Double O គឺជាម៉ាកដ៏ល្បីល្បាញមួយ ក្នុងចំណោមម៉ាកល្បីៗដទៃៗទៀត ដែលស្ថិតនៅក្រោមការដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនផលិតសម្លៀកបំពាក់លំដាប់អន្តរជាតិ Jaspal Grou។ មកទល់ពេលនេះ CC Double O មាន ៤៥ សាខានៅក្នុងប្រទេសថៃ និងកំពុងទទួលបានការគាំទ្រខ្លាំងបំផុតពីសំណាក់យុវវ័យថៃ។ CC Double O មានផលិតផលជាច្រើន សម្រាប់បុរស និងនារី ដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូប រួមនិងសម្ភារៈជាច្រើនទៀត ដែលអតិថិជនអាចស្វែងរកបាននៅក្នុងផ្សារទំនើប AEON Mall Phnom Penh ជាន់ផ្ទាល់ដី៕  

ទិដ្ឋភាពខ្លះៗ ក្នុងកម្មវិធីបើកដំណើរការហាងលក់សម្លៀកបំពាក់ម៉ាក CC Double O នៅក្នុងផ្សារទំនើប AEON Mall Phnom Penh
ទិដ្ឋភាពខ្លះៗ ក្នុងកម្មវិធីបើកដំណើរការហាងលក់សម្លៀកបំពាក់ម៉ាក CC Double O នៅក្នុងផ្សារទំនើប AEON Mall Phnom Penh
ទិដ្ឋភាពខ្លះៗ ក្នុងកម្មវិធីបើកដំណើរការហាងលក់សម្លៀកបំពាក់ម៉ាក CC Double O នៅក្នុងផ្សារទំនើប AEON Mall Phnom Penh
ទិដ្ឋភាពខ្លះៗ ក្នុងកម្មវិធីបើកដំណើរការហាងលក់សម្លៀកបំពាក់ម៉ាក CC Double O នៅក្នុងផ្សារទំនើប AEON Mall Phnom Penh
ហាងលក់សម្លៀកបំពាក់ម៉ាក CC Double O បើកដំណើការក្នុងផ្សារទំនើប AEON Mall Phnom Penh
ហាងលក់សម្លៀកបំពាក់ម៉ាក CC Double O បើកដំណើការក្នុងផ្សារទំនើប AEON Mall Phnom Penh
ហាងលក់សម្លៀកបំពាក់ម៉ាក CC Double O បើកដំណើការក្នុងផ្សារទំនើប AEON Mall Phnom Penh

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]