ភ្នំពេញ៖ កាលពីថ្ងៃទី 01 កញ្ញា ឆ្នាំ 2017 ម្សិលមិញនេះ ក្រុមហ៊ុន ឆាយ ហុក កុំព្យូទ័រ ដែលជាក្រុមហ៊ុនចែកចាយនូវផលិតផល ACER សម្រាប់ទីផ្សារកម្ពុជា បានចាប់ដៃគ្នាជាមួយក្រុមហ៊ុន ACER រៀបចំពិធីជប់លៀងជួបជុំដៃគូពាណិជ្ជកម្មរបស់ខ្លួនក្នុងប្រទេសកម្ពុជា ដែលពិធីនេះ បានប្រារព្ធឡើងនៅភោជនីយដ្ឋានទន្លេបាសាក់ II ក្រោមអធីបតីភាពរបស់លោក លួន ហុក អគ្គនាយកក្រុមហ៊ុន ឆាយ ហុក កុំព្យូទ័រ និងតំណាងក្រុមហ៊ុន ECER រួមជាមួយនិងវត្តមានភ្ញៀវកិត្តិយស ដែលជាតំណាងមកពីវិស័យធនាគារ មីក្រូហិរញ្ញវត្ថុ និងអ្នកចែកចាយបន្ត ព្រមទាំងក្រុមហ៊ុននានា ចំនួនជាង 300 នាក់។

លោក លួន ហុក អគ្គនាយកក្រុមហ៊ុន ឆាយ ហុក កុំព្យូទ័រ

តាមការបញ្ជាក់របស់ក្រុមហ៊ុន ឆាយ ហុក កុំព្យូទ័រ បានឲ្យដឹងថា សព្វថ្ងៃនេះផលិតផល Acer គឺកំពុងតែទទួលបានភាពជោគជ័យបំផុតនៅកម្ពុជា តាមរយៈការសហការជាមួយដៃគូ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ នៅក្នុងផ្នែកផ្តល់ដំណោះស្រាយព័ត៌មានវិទ្យាដ៏ល្អ ដោយបានផ្តល់ជូនអតិថិជននូវបច្ចេកវិទ្យាថ្មី នៅក្នុងតម្លៃប្រកួតប្រជែង និងសេវាគុណភាពខ្ពស់ និងតាមរយៈផលិតផលថ្មីៗ មានគុណភាពខ្ពស់ និងមានបុគ្គលិកជំនាញជាច្រើនរូប។ ផលិតផល ACER ដែលមានវត្តមាននៅកម្ពុជានាពេលកន្លងមកនេះ គឺមានរាប់ចាប់តាំងពីផលិតផលខ្នាតតូច សម្រាប់អ្នកប្រើប្រាស់ទូទៅ រហូតដល់ផលិតផលខ្នាតធំសម្រាប់បម្រើដល់វិស័យធំៗ ដូចជា ធនាគារ មីក្រូហិរញ្ញវត្ថុ ក្រសួង ស្ថាប័នរដ្ឋ និងបណ្តាសហគ្រាសជាច្រើនទៀត។

អ្នកតំណាងក្រុមហ៊ុន ACER
ទិដ្ឋភាពខ្លះៗនៅក្្នុងពិធីជប់លៀងជួបជុំដៃគូពាណិជ្ជកម្មរបស់ ACER
ទិដ្ឋភាពខ្លះៗនៅក្្នុងពិធីជប់លៀងជួបជុំដៃគូពាណិជ្ជកម្មរបស់ ACER

ដៃគូពាណិជ្ជកម្មធំៗទាំងពីរនេះ ឆាយ ហុក កុំព្យូទ័រ និងក្រុមហ៊ុន ACER បានឲ្យដឹងទៀតថា គោលបំណងសំខាន់នៃការរៀបចំពិធីជប់លៀងដ៏ពិសេសនេះឡើង គឺដើម្បីជាការរឹតចំណងសាមគ្គីភាពរវាងក្រុមហ៊ុន និងអ្នកចែកចាយ ក៏ដូចជាអតិថិជនទាំងអស់ ដែលបានគាំទ្រដល់ផលិតផល ACER នាពេលកន្លងមក ជាពិសេស គឺដើម្បីថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ដែលបានប្រើប្រាស់ផលិតផល ACER ពីក្រុមហ៊ុន ឆាយហុក កុំព្យូទ័រ។ អ្វីដែលពិសេសនោះ គឺដើម្បីស្វែងយល់ពីចំណុចសំខាន់ ដែលមាននៅក្នុងផលិតផលថ្មីៗ ហើយនិងផ្លាស់ប្តូរបទពិសោធន៍រវាងអ្នកទាំងអស់គ្នា រួមគ្នារកដំណោះស្រាយដ៏ល្អសម្រាប់ផ្តល់ជូនអ្នកប្រើប្រាស់ ឈានទៅរកគោលដៅរួមតែមួយ ដែលអាចធ្វើឲ្យមានការរីកចម្រើនទាំងអស់គ្នា នាពេលអានាគត។

ទិដ្ឋភាពខ្លះៗនៅក្្នុងពិធីជប់លៀងជួបជុំដៃគូពាណិជ្ជកម្មរបស់ ACER

សូមជំរាបថា ផលិតផល ACER ដែលនាំមកនៅថ្ងៃនេះ គឺអាចបំពេញបានរាល់តម្រូវការរបស់ធនាគារ ស្ថាប័នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងបណ្តាក្រុមហ៊ុនឯកជនទាំងអស់នៅទូទាំងប្រទេសកម្ពុជា ហើយផលិតផលទាំងអស់ត្រូវបានក្រុមហ៊ុន ACER ធ្វើការអភិវឌ្ឍថ្មីជាមួយបច្ចេកវិទ្យាកាន់តែទំនើប ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ។ 

នៅក្នុងពិធីជប់លៀងដ៏ពិសេសនេះ ក្រុមហ៊ុនធំៗទាំងពីរ បានរៀបចំនូវកម្មវិធីជាច្រើន នៅក្នុងនោះរួមមានដូចជា ការដាក់តាំងបង្ហាញនូវផលិតផល ACER ជំនាន់ថ្មីៗ, ការផ្លាស់ប្តូរបទពិសោធន៍ប្រើប្រាស់ផលិតផល ACER រវាងស្ថាប័ន និងក្រុមហ៊ុននានា, ការពិសារភោជនីយអាហាររួមគ្នា និងកម្មវិធីពិសេសចុងក្រោយ គឺពិធីចាប់ឆ្នោតរង្វាន់ផលិតផល ACER ជូនដល់ភ្ញៀវទាំងអស់ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីនេះ។

ទិដ្ឋភាពខ្លះៗនៅក្្នុងពិធីជប់លៀងជួបជុំដៃគូពាណិជ្ជកម្មរបស់ ACER

សូមបញ្ជាក់ផងដែរថា ឆាយ ហុក កុំព្យូទ័រ ជាក្រុមហ៊ុនដែលមានឈ្មោះល្បីលើការចែកចាយផលិតផលកុំព្យូទ័រ ផលិតផលអេឡិចត្រូនិច និងជាក្រុមហ៊ុនផ្តល់ដំណោះស្រាយសេវាកម្ម ICT ឈានមុខគេនៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជាជាង 20 មកហើយ ហើយក៏ជាក្រុមហ៊ុនមួយដែលមានបទពិសោធន៍ច្បាស់លាស់ក្នុងការផ្តល់ជូនបច្ចេកវិទ្យាទំនើបៗ ដើម្បីបម្រើដល់អតិថិជន ទាំងស្ថាប័នរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងបណ្តាក្រុមហ៊ុនឯកជននៅក្នុងប្រទេសកម្ពុជាផងដែរ។ តាមរយ:ការសហការយ៉ាងល្អបែបនេះហើយ បានទើបធ្វើឲ្យ ឆាយ ហុក កុំព្យូទ័រ កាន់តែមានការរីកចម្រើន និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្តល់ជូនរាល់ដំណោះស្រាយ និងតាមសេចក្តីត្រូវការរបស់អតិថិជន ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាបច្ចុប្បន្ន៕

ទិដ្ឋភាពខ្លះៗនៅក្្នុងពិធីជប់លៀងជួបជុំដៃគូពាណិជ្ជកម្មរបស់ ACER
ទិដ្ឋភាពខ្លះៗនៅក្្នុងពិធីជប់លៀងជួបជុំដៃគូពាណិជ្ជកម្មរបស់ ACER
ទិដ្ឋភាពខ្លះៗនៅក្្នុងពិធីជប់លៀងជួបជុំដៃគូពាណិជ្ជកម្មរបស់ ACER
ទិដ្ឋភាពខ្លះៗនៅក្្នុងពិធីជប់លៀងជួបជុំដៃគូពាណិជ្ជកម្មរបស់ ACER

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]