រាជធានី​ភ្នំពេញ​៖ នារី​វ័យក្មេង ២ នាក់​ជិះ​ម៉ូតូ​បត់​ត្រលប់​ដួល​ត្រូវ​រថយន្ត​កុងតឺន័រ​បើក​បញ្ច្រាសទិស​គ្នា​មក​ដល់​បាន​កិន​អូស​ជាប់​ក្រោម​រថយន្ត​៥០​ម៉ែត្រ​តែ​សំណាងល្អ​នារី​អ្នក​ជិះ​ម៉ូតូ​ទាំង​២​នាក់​រង​របួសស្រាល ខូចខាត​ម៉ូតូ​ទាំងស្រុង​កៀប​ជាប់​ក្រោម​រថយន្ត ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ៥ ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០១៧ ទុល​មុខ​និង​ស្ថា​នី​យ៏​ប្រេងឥ​ន្ធ​នះ​សូ​គី​មិច ច្រមុះជ្រូក​ក្បាលថ្នល់​ផ្លូវ២៧១ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

តាម​ប្រភព​ព​ត៌​មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​នារី​វ័យក្មេង ២ នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេរី​ឆ្នាំ ២០១០ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 1AP-5331 បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ២៧១ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ខណៈ​មក​ដល់ចំណុច​កើតហេតុ អ្នក​ទាំង​ពីរ​បាន​បើក​ម៉ូតូ​បត់​ឆ្វេង​ត្រលប់​ក្រោយ​បណ្តាល​ឲ្យ​ដួល​ស្រប​ពេលដែល​ស្រាប់តែ​មាន​បុរស​ម្នាក់ បាន​បើករថយន្ត​សណ្តោង​កុងតឺន័រ ពណ៌​ស​ពាក់​ស្លាក​លេខ ភ្នំពេញ 3A-2609 បាន​ធ្វើ​ដំណើរតាម​ផ្លូវ​២៧១ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន​ចាប់​ហ្រាំ​ង​មិន​ទាន់បាន​ជ្រុល​ទៅ​កិន​ពីលើ​ម៉ូតូ អូស​ទាំង​មនុស្ស​ពីក្រោម​រថយន្ត​៥០​ម៉ែត្រទើប​ឈប់ ជា​សំណាងល្អ​នារី​ទាំង​២​នាក់​រង​របួសរ​លាត់ដៃរ​លាត់ជើង និង​មុខត្រូវ​បាន​រថយន្ត​សង្គ្រោះ​បាន​មក​ដឹក​ជន​រង​គ្រោះ​នៅ​គ្លីនិក​ឯកជន ។ ចំណែក​ម៉ូតូ​រង​ការ​ខូចខាតខ្ទេច​មួយ​កំណាត់​ខាង​មុខគាប​ជាប់​ក្រោម​រថយន្ត ។

ដោយឡែក​ខាង​រថយន្ត អត់​មាន​រង​ការ​ខូចខាត​នោះ​ទេ ហើយ​ភ្លាម​នោះ​អ្នកបើកបរ​រថយន្ត ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ភ្លាម​ៗ យក​ទៅ​សាកសួរ​នៅ​អធិការ​ដ្ឋា​ន​ខណ្ឌចំការមន ។ ក្រោយ​ពេល​កើតហេតុ រថយន្ត​និង​ម៉ូតូ ព្រមទាំង​អ្នកបើកបរ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​បាន​មក​ធ្វើការ​វាស់វែង​យក​ទៅ​រក្សារ​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​ដើម្បី​ធ្វើការ​ដោះស្រាយ ៕

នារី​វ័យក្មេង ២ នាក់​ជិះ​ម៉ូតូ​បត់​ត្រលប់​ដួល​ត្រូវ​រថយន្ត​កុងតឺន័រ​បើក​បញ្ច្រាសទិស​គ្នា​មក​ដល់​បាន​កិន​អូស​ជាប់​ក្រោម​រថយន្ត​៥០​ម៉ែត្រ​តែ​សំណាងល្អ​នារី​អ្នក​ជិះ​ម៉ូតូ​ទាំង​២​នាក់​រង​របួសស្រាល

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]