ស្បែកមុខស្ងួតអាចធ្វើឱ្យគ្មានបញ្ហាស្បែកមុខខ្លាញ់ និងបង្កការកើតមុនលើផ្ទៃមុខក៏ពិតមែន  ក៏យើងគួរតែយកចិត្តទុកដាក់ថែរក្សាស្បែកមុខឱ្យបានល្អដែរ។ ស្បែកមុខស្ងួតអាចធ្វើឱ្យស្បែករបស់អ្នកខ្វះជាតិសំណើម  បណ្តាលឱ្យមានបញ្ហាជាច្រើនផ្សេងទៀតដូចជា រមាស់ របក ស្ងួត ប្រេះ ជាដើម។

ខាងក្រោមនេះជាវិធីសាស្រ្តធម្មជាតិដែលអ្នកគួរតែអនុវត្ត ដើម្បីព្យាបាលស្បែកមុខស្ងួត និងផ្តល់ជាតិសំណើមលើផ្ទៃមុខ៖   

ស្បែកមុខស្ងួតនឹងធ្វើឱ្យស្បែករបស់អ្នកខ្វះជាតិសំណើមដែលអាចបណ្តាលឱ្យមានបញ្ហាជាច្រើនដូចជា រមាស់ របក ស្ងួត ប្រេះជាដើម

១. ត្រសក់

ត្រសក់មានជាតិទឹកដល់ទៅ ៩០ភាគរយ  និងសម្បូរទៅដោយសារជាតិវីតាមីន A និង វីតាមីន C ប៉ូតាស្យូម ម៉ាញ៉េស្បូម កាល់ស្យូម ផូស្វ័រ ជាតិដែក molybdenum, Folate, silica សារជាតិខូឡាជែន និង Fiber កាកសសៃដទៃទៀត ។ សារធាតុអស់ទាំងនោះហើយដែលបានជួយជម្រុញឱ្យស្បែកអ្នកភ្លឺថ្លា និងមានសំណើម។

ការអនុវត្ត៖ យកត្រសក់ក្រឡុកជាមួយទឹកដោះគោក្នុងបរិមាណស្មើគ្នា រួចបន្ថែមទឹកក្រូចពោធិសាត់ ៤ ស្លាបព្រា។ រួចយកមកលាបលើមុខ ទុកចោល ៣០ នាទីរួចលាងទឹកចេញជាការស្រេច។ វិធីនេះមិនត្រឹមតែអាចព្យាបាលស្បែកស្ងួតនោះទេ ថែមទាំងអាចជួយឱ្យស្បែកមុខទន់ ភ្លឺរលោងស្រស់ស្អាតថែមទៀតផង។ 

យកត្រសក់ក្រឡុកជាមួយទឹកដោះគោក្នុងបរិមាណស្មើគ្នា រួចបន្ថែមទឹកក្រូចពោធិសាត់ ៤ ស្លាបព្រា។ រួចយកមកលាបលើមុខ ទុកចោល ៣០ នាទីរួចលាងទឹកចេញជាការស្រេច

២.ប្រទាលកន្ទុយក្រពើ

ប្រទាលកន្ទុយក្រពើពិតជាមានប្រយោជន៍ដ៏លើសលប់សម្រាប់សុខភាពស្បែកមុខរបស់អ្នក។ ប្រទាលកន្ទុយក្រពើសម្បូរដោយជាតិទឹក ជាតិរំអិលសំអាតមុខធម្មជាតិដែលអាចប្រឆាំង និងព្យាបាលការរលាក មេរោគផ្សិត និងបញ្ហាស្បែកមុខស្ងួតបានថែមទៀតផង។

ការអនុវត្ត៖ គ្រាន់តែយកជែលប្រទាលកន្ទុយក្រពើលាបលើស្បែកមុខរបស់អ្នក ២០ នាទី រួចលាងទឹកជាការស្រេច។ វិធីនះអាចជួយកម្ចាត់សារធាតុកខ្វក់ដែលមាននៅលើផ្ទៃមុខ បើរន្ធញើសដើម្បីឱ្យជាតិសំណើមចូលទៅក្នុងផ្ទៃមុខផងដែរ។ 

គ្រាន់តែយកជែលប្រទាលកន្ទុយក្រពើលាបលើស្បែកមុខរបស់អ្នក ២០ នាទី រួចលាងទឹកជាការស្រេច

៣. ទឹកដោះគោ

ទឹកដោះគោអាចជួយព្យាបាល និងប្រឆាំងការរលាក ហើយថែមទាំងអាចផ្តល់សំណើម និងភាពភ្លឺថ្លាដល់ស្បែកមុខផងដែរ។

ការអនុវត្ត៖ គ្រាន់តែយកសំលីផ្តិតទឹកដោះគោជូតសំអាតមុខ ទុកចោល ១០នាទី រួចលាងជាមួយទឹកក្តៅឧណ្ហៗជាការស្រេច។ 

គ្រាន់តែយកសំលីផ្តិតទឹកដោះគោជូតសំអាតមុខ ទុកចោល ១០នាទី រួចលាងជាមួយទឹកក្តៅឧណ្ហៗជាការស្រេច

៤.ទឹកឃ្មុំ

ទឹកឃ្មុំគឺជាឱសថធម្មជាតិមួយដែលមានគុណសម្បត្តិមហាសាល ដែលអាចព្យាបាល ការពារការរលោក ផ្តល់សំណើមដល់ផ្ទៃមុខ មានសារធាតុប្រឆាំងនឹងមេរោគ និងសារធាតុប្រឆាំងអុកស៊ីកម្មថែមទៀតផង។ 

ការអនុវត្ត៖ ដោយគ្រាន់តែយកទឹកឃ្មុំលាបលើស្បែកមុខរយៈពេល ១០ នាទី រួចលាងទឹកចេញជាការស្រេច។ ការប្រើប្រាស់វិធីបែបនេះជាប្រចាំអាចព្យាបាលស្បែកមុខស្ងួត ថែមទាំងធ្វើឱ្យស្បែកមុខ ទន់ ភ្លឺថ្លា និងមានសំណើមថែមទៀតផង។ 

ដោយគ្រាន់តែយកទឹកឃ្មុំលាបលើស្បែកមុខរយៈពេល ១០ នាទី រួចលាងទឹកចេញជាការស្រេច

៥.ប្រេងអូលីវ

ប្រេងអូលីវសម្បូរទៅដោយវីតាមីន E ដែលអាចផ្តល់ភាពភ្លឺថ្លា និងធ្វើឱ្យស្បែក មានសំណើម ថែមទាំងមានសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចពន្យាភាពចាស់បានទៀតផង។

ការអនុវត្ត៖ អ្នកអាចប្រើប្រេងអូលីវលាបលើមុខ និងដងខ្លួនបាន រាល់ពេលដែលអ្នកងូតទឹករួច។ វិធីនេះវាផ្តល់ជាតិសំណើមសម្រាប់រូបរាងកាយនិងផ្ទៃមុខ ។ 

អ្នកអាចប្រើប្រេងអូលីវលាបលើមុខ និងដងខ្លួនបាន រាល់ពេលដែលអ្នកងូតទឹករួច។ វិធីនេះវាផ្តល់ជាតិសំណើមសម្រាប់រូបរាងកាយនិងផ្ទៃមុខ

៦. ផ្លែបឺរ

ផ្លែបឺរសម្បូរទៅដោយអាស៊ីដខ្លាញ់ វីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយផ្តល់សំណើមដល់ស្បែកមុខ ។ ដើរតួនាទីជាភ្នាក់ងារសំអាតផ្ទៃមុខ និងកាត់បន្ថយនៃភាពចាស់ថែមទៀតផង។ 

ការអនុវត្ត៖ យកសាច់ក្នុងផ្លែបឺមកលាបលើផ្ទៃមុខ (អាចក្រឡុកឱ្យហ្មត់សិនជាការប្រសើរ) ទុកចោលរយៈពេល ១៥នាទីហើយលាងទឹកចេញ។ អាចអនុវត្តជារៀងរាល់ថ្ងៃ។  

យកសាច់ក្នុងផ្លែបឺមកលាបលើផ្ទៃមុខ (អាចក្រឡុកឱ្យហ្មត់សិនជាការប្រសើរ) ទុកចោលរយៈពេល 15 នាទីហើយលាងទឹកចេញ

ការណែនាំ៖ 

មូលហេតុចម្បងដែលធ្វើឱ្យស្បែករបស់អ្នកស្ងួត គ្មានជាតិសំណើម បណ្តាលមកពីស្បែករបស់អ្នកខ្វះជាតិទឹក និងត្រូវការជាតិទឹកមកបន្ថែមជាចាំបាច់។ វិធីសាស្រ្តធម្មជាតិខាងលើនេះនឹងមានប្រសិទ្ធភាពបន្ថែមប្រសិនជាអ្នកព្យាយាមផឹកទឹកឱ្យបានច្រើនក្នុងមួយថ្ងៃ បរិភោគបន្លែ និងផ្លែឈើដែលសម្បូរទៅដោយទឹក សារធាតុចិញ្ចឹម និងវីតាមីនឱ្យបានច្រើន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]