រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់​​ដែល​គេ​អះ​អាង​ថា ​មាន​វិបត្តិ​​បានធ្វើ​ដំណើរ​មក​ប៉ុន​ប៉ង​លោត​ទឹក​​ពី​លើ​ស្ពាន​​ជ្រោយចង្វា​ កាលពីវេលា​ម៉ោង​​២​និង​៤៥​​នាទី​​រសៀល​ថ្ងៃទី​២៥ ធ្នូ ​តែ​ពុំ​ទាន់​បាន​លោត​ផង ​​ត្រូវ​ប៉ូលិសអង្គភាព​ការពារ​គោល​ដៅ​ទី៣ ឃាត់​ទាន់។ ​ស្ត្រីដែល​​គិតខ្លី​​ឈ្មោះ​ហៃ សំអាត ​អាយុ​២៥​ឆ្នាំ មាន​​លំនៅ​ភូមិ​កោះ​ដាច់ ឃុំ​​កោះ​មិត្ត ស្រុក​កំពង់​​សៀម ខេត្ត​កំពង់ចាម ។

តាម​មន្ត្រី​ប៉ូលិស​​ការ​ពារ​ស្ពាន​ជ្រោយ​ចង្វា​​បាន​ឱ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​គេឃើញ​​ស្ត្រី​រូប​នោះ​ធ្វើ​ដំណើរ​ដោយ​​ថ្មើ​រជើង​ឡើងពីគល់​ស្ពាន​ទិស​ខាង​លិច​ទៅ​កើត ។​ នៅពេល​​ធ្វើ​ដំណើរ​​ជិតដល់​កណ្តាល​ស្ពាន​ស្រាប់តែ​​ស្ត្រីរូប​នោះ​តោង​បង្គោល​ដង​ទង់​ជាតិ​​ប្រុង​​លោត​ទឹក​​សម្លាប់​ខ្លួន​ ហើយ​​ត្រូវ​ប៉ូលិសយាម​​​ប្រចាំ​ការ​​លើ​ស្ពាន​បាន​ទៅ​ជួយចាប់​​ឃាត់ និង​នាំ​មក​សាក​សួរ​​នៅ​អង្គ​ភាព។ ​នៅចំពោះ​មុខ​ប៉ូលិស​ស្ត្រី​រូប​នេះ​បាន​​ឱ្យ​ដឹងថា ​មូល​ហេតុ​ដែល​នាង​មក​លោត​ទឹកសម្លាប់​ខ្លួន​គឺ​ដោយ​សារ​តែ​បុរស​ដែល​នាង​ស្រឡាញ់ធ្វើ​បាប​នាងរំលោភ​​សេពសន្ថវៈ​​នាង​រួច​ហើយ វាយ​ដំ​ច្រំ​ធាក់ថែមទៀត ។ 

ស្ត្រី​រូប​នេះ​បន្តទៀតថា ​នាង​បាន​​ស្រឡាញ់​​បុរស​ម្នាក់​​ឈ្មោះ​​វីរៈ រយៈ​ពេល​ប្រមាណ​៦​ខែ​មក​ហើយ​តាំង​ពី​​នាង​ធ្វើ​ជា​កម្ម​ការិនី​រោងចក្រ​កាត់​ដេរម៉្លេះ។ ​នៅ​ថ្ងៃ​​ទី​២៤ ធ្នូ ឈ្មោះ​វីរៈ បាន​ទូរស័ព្ទ​​ឱ្យ​ត្រឡប់​​មក​ភ្នំពេញ ហើយ​នាំ​ដើរ​លេង​ស្រាប់តែ​ត្រូវ​ឈ្មោះវីរៈ នាំ​យក​ទៅ​រំលោភ​សេព​សន្ថវៈ​ និង​វាយ​ធ្វើ​បាប​នៅ​ផ្ទះ​សំណាក់​តែ​នាង​​ពុំចាំ ។ ទោះ​បី​ជា​យ៉ាងណា​​ស្ត្រីរូប​នោះ​ពុំ​បាន​​ឱ្យ​ដឹង​អ្វីច្រើន​ឡើយ ដោយ​គិត​តែ​ពី​យំ និយាយ​​ស្តីតិចតួច​ណាស់ ៕     

ដកស្រង់ពីគេហរទំព័រកោះសន្តិភាព

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]