ការរៀបការគឺជារឿងសំខាន់មួយនៅក្នុងជីវិតក្នុងចំណោមរឿងសំខាន់ៗជាច្រើន។ ពាក្យចាស់ពោលថា  ធ្វើស្រូវខុសមួយឆ្នាំនៅសល់មួយឆ្នាំ  ប៉ុន្តែរឿងរៀបការជាមួយគ្នាតែខុសគឺខុសអស់មួយជីវិត។

ដូច្នេះយើងនឹងលើកឡើងសំណួរទាំង ១១ ដែលអ្នកគួរតែសាកសួរដៃគូមុននឹងសម្រេចចិត្តរៀបការជាមួយគ្នា ដើម្បីចៀសវាងការសម្រេចចិត្តរៀបការខុស៖

ការរៀបការគឺជារឿងសំខាន់មួយនៅក្នុងជីវិតក្នុងចំណោមរឿងសំខាន់ៗជាច្រើន

១. ហេតុអ្វីបានជាអ្នកស្រលាញ់ខ្ញុំ?

សំណួរបែបនេះតែងតែឮញឹកញាប់នៅក្នុងដំណាក់កាលស្រលាញ់គ្នាដំបូង។  ប៉ុន្តែសំណួរនេះគឺជាសំណួរដែលសំខាន់ណាស់ ដើម្បីឱ្យដឹងថាតើអ្នកជាមនុស្សសំខាន់នៅក្នុងចិត្ត  និងមានតម្លៃឬអត់សម្រាប់ដៃគូ? តែបើជាចំលើយដែលស្រលាញ់ព្រោះអ្វីដែលអ្នកមាន និងការចង់បានអ្វីមួយពីអ្នក  វាប្រហែលជាដល់ពេលដែលអ្នកគួរតែពិចារណាឡើងវិញម្តងទៀតហើយ។

២. តើអ្វីជាគោលដៅរបស់អ្នក? តើអ្នកចង់ធ្វើការកែប្រែទំនាក់ទំនងរបស់យើងដែរឬទេ?

សំណួរមួយនេះអាចបង្ហាញពីអទិភាពនៃទំនាក់ទំនងនៅក្នុងផែនការជីវិតទាំងមូល។ បើសិនជាបុគ្គលម្នាក់ៗសុទ្ធតែអាចសម្រេចគោលដៅ  និងភាពជោគជ័យរបស់ខ្លួន ហើយរំពឹងថាដៃគូនឹងធ្វើការផ្លាស់ប្តូរ  ឬកែប្រែតាមអ្វីខ្លួនចង់បានដែរនោះ វាប្រហែលជាមិនមែនជាសញ្ញាល្អប៉ុន្មានទេ។  គួរតែមានការពិភាក្សា  និងនិយាយគ្នាឱ្យបានច្បាស់លាស់ជាមុនសិន។

៣. តើអ្នកចេះពីវិធីផ្សះផ្សាគ្នាដែរឬទេ?

ការផ្សះផ្សា និងរៀនពីវិធីសម្រុះសម្រួលគ្នាមានសារសំខាន់ខ្លាំងណាស់នៅក្នុងជីវិតអាពាហ៍ពិពាហ៍។  បើសិនជាដៃគូរបស់អ្នកជាមនុស្សអាត្មានិយម  គិតតែពីចិត្តរបស់ខ្លួនឯង មិនខ្វាយខ្វល់ និងចង់សម្របសម្រួលជាមួយដៃគូរបស់ខ្លួនទេនោះ នៅពេលមានជម្លោះ ឬបញ្ហាផ្សេងៗកើតឡើង ប្រហែលដៃគូនោះមិនសាកសមនឹងជីវិតរៀបការឡើយ។

៤. តើទំនាក់ទំនងរបស់អ្នក និងគ្រួសារយ៉ាងម៉េចដែរ?

នៅពេលដែលដៃគូរបស់អ្នកមិនមានទំនាក់ទំនងល្អជាមួយគ្រួសាររបស់គេ វាអាចនឹងនាំផលអវិជ្ជមានជាច្រើនចំពោះអាពាហ៍ពិពាហ៍របស់អ្នក  ជាពិសេសពិបាកនឹងដោះស្រាយបញ្ហានានាផងដែរ។ តែបើសិនជាដៃគូរបស់អ្នកមានទំនាក់ទំនងជិតស្និទ្ធល្អជាមួយក្រុមគ្រួសាររបស់គេ  ឃើញថារឿងរ៉ាវបញ្ហាផ្សេងៗប្រាកដជាអាចនិយាយគ្នា និងរួមគ្នារកដំណោះស្រាយបាន។

៥. ហេតុអ្វីបានជាអ្នកចង់រួមដំណើរជីវិតជាមួយខ្ញុំ?

ព្រោះខ្ញុំស្រលាញ់អ្នកមិនមែនជាចម្លើយដ៏ល្អនោះទេ។  ដៃគូរបស់អ្នកគួរតែប្រាប់អ្នក និងចែករំលែកបទពិសោធន៍ជាមួយគ្នា  ដើម្បីអាចឱ្យអ្នកដឹងពីការរំពឹងទុក  ទិសដៅ និងការចង់បានរបស់គេផ្ទាល់ ក្នុងតួនាទីរបស់អ្នក និងដៃគូនៅក្នុងជីវិតអាពាហ៍ពិពាហ៍។

៦.តើអ្នកអាចរក្សាភាពផ្អែមល្ហែមនៅក្នុងជីវិតស្នេហាបានឬទេ?

វាពិតជាពិបាកនឹងធ្វើ ព្រោះអ្វីៗទាំងអស់សុទ្ធតែអាចប្រែប្រួលតាមពេលវេលា។ ប៉ុន្តែអ្នកដែលយល់តម្លៃនៃការរក្សាសេចក្តីស្នេហា និងសេចក្តីស្រលាញ់នៅក្នុងជីវិតអាពាហ៍ពិពាហ៍ គេប្រាកដជាព្យាយាមធ្វើអ្វីគ្រប់យ៉ាង ដើម្បីពង្រឹងទំនាក់ទំនងស្នេហារបស់គេឱ្យបានយូរអង្វែង។

៧. តើអ្នកអាចប្រឈមនឹងការលំបាកបានដែរឬទេ?

មនុស្សដែលមិនចូលចិត្តការអត់ទ្រាំ ការតស៊ូ និងមិនអាចប្រឈមនឹងរឿងលំបាកៗបាននោះ គេប្រាកដជាមិនមែនជាមនុស្សដែលសាកសមនឹងសាងជីវិតអាពាហ៍ពិពាហ៍ទេ ព្រោះក្នុងជីវិតរៀបការប្រាកដជាមានការហែលឆ្លងនឹងទុក្ខលំបាកជាច្រើនចំពោះបញ្ហាអនាគតជាមួយគ្នាដែលយើងមិនអាចស្មានទុកបាន។

៨. តើគ្រួសាររបស់អ្នកចិញ្ចឹម និងអប់រំអ្នករបៀបម៉េច?

បទពិសោធន៍ និងរបៀបនៃការអប់រំ ចិញ្ចឹមបីបាច់ពីសំណាក់គ្រួសារ ចំពោះដៃគូរបស់អ្នកពិតជាសំខាន់ណាស់ ព្រោះវាអាចជះឥទ្ធិពលចំពោះដៃគូរបស់អ្នកនៅពេលដែលគេបានក្លាយជាម្តាយ ឬឪពុករបស់គេបាន។

៩. តើអ្នកនឹងរស់នៅជាមួយខ្ញុំអស់មួយជីវិតដោយមិនចាកចេញទេមែនទេ?

ជីវិតមនុស្សតែងតែមានការប្រែប្រួល យើងមិនអាចមើលឃើញពីអនាគត និងផ្លូវជីវិតនៅថ្ងៃមុខនោះទេ ហើយក៏គ្មានអ្នកណាម្នាក់មានភាពឥតខ្ចោះនោះដែរ ការទាមទារភាពឥតខ្ចោះពេកនឹងធ្វើឱ្យជីវិតស្នេហារង្គោះរង្គើរ។ ប៉ុន្តែអ្នកអាចប្រឹងប្រែងតស៊ូ និងជំនះជាមួយគ្នា ដោយមិនជ្រើសរើសវិធីបែកបាក់គ្នានោះទេ។ សំណួរមួយនេះអាចឱ្យអ្នកបានដឹងថាតើដៃគូរបស់អ្នកយល់ពីអារម្មណ៍ធម្មជាតិដែលជិតស្និទ្ធ នៅក្បែរគ្នា និងការចង់មើលថែគ្នាអស់មួយជីវិតដែរឬទេ?

១០. តើអ្នកចង់ឱ្យទំនាក់ទំនងស្នេហាដើរទៅមុខដែរឬទេ?

ជីវិតរៀបអាពាហ៍ពិពាហ៍បានធ្វើឱ្យមនុស្សពីរនាក់ក្លាយជាមនុស្សតែមួយ ដូចពាក្យថារូបពីរជីវិតមួយ។ ប៉ុន្តែអ្នកដែលនៅតែមានទម្លាប់ និងចាប់អារម្មណ៍ធ្វើរឿងផ្សេងក្រៅពីរឿងដែលគិតពីក្រុមគ្រួសារ ពួកគេនឹងគិតតែរឿងផ្ទាល់ខ្លួន និងសេរីភាពរបស់ខ្លួនជារឿងសំខាន់ជាងរឿងរបស់ដៃគូ។ ក្នុងជីវិតអាពាហ៍ពិពាហ៍អ្នកមិនអាចធ្វើអ្វីមួយ ​ឬសម្រេចចិត្តតែម្នាក់ឯងនោះទេ។ ការពិភាក្សា ​ការសម្រេចចិត្តរួមគ្នាជារឿងល្អក្នុងជីវិតរៀបការ។

១១. បើសិនជាខ្ញុំស្លាប់តើអ្នកនឹងនៅតែចងចាំខ្ញុំដែរឬទេ?

មនុស្សដែលនៅតែចងចាំ ឱបក្រសោបអនុស្សាវរីយ៍ និងបន្តជីវិតរស់នៅដោយសប្បាយរីករាយក្រោយពីបាត់បង់មនុស្សជាទីស្រលាញ់ ព្រោះពួកគេដឹងថាដៃគូរបស់ខ្លួនដែលចាកចេញទៅហើយ ប្រាកដជាចង់ឱ្យគេមានជីវិតរស់នៅបន្តពោរពេញដោយក្តីសុខ៕ 

សំណួរទាំង ១១ ដែលអ្នកគួរតែសាកសួរដៃគូមុននឹងសម្រេចចិត្តរៀបការជាមួយគ្នា ដើម្បីចៀសវាងការសម្រេចចិត្តរៀបការខុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]