និស្សិតស្រីជនជាតិ Brazil  ឈ្មោះ Catarina Migliorini អាយុ២០ឆ្នាំម្នាក់ ជាស្រីក្រមុំក្នុងចំណោមស្រីក្រមុំ២នាក់ ដែល បានប្រកាសដេញថ្លៃលក់ព្រហ្មចារ៍របស់ខ្លួន ក្នុងតម្លៃ៧៨០០០០ដុល្លារ។

ការដេញថ្លៃត្រូវបានបញ្ចប់កាលពីម្សិលមិញ ហើយមានអ្នកចូលរូមដូចជា ជនជាតិអាមេរិច២នាក់ឈ្មោះJack Millerនិង  Jack Right, ជនជាតិឥណ្ឌាម្នាក់ឈ្មោះ  Rudra Chatterjee។ ប៉ុន្តែ ការដេញថ្លៃនេះ បានទៅលើបុរសម្នាក់ឈ្មោះ Natsu មកពីប្រទេសជប៉ុន ។

យោងតាមកាសែតរបស់ជនជាតិ Brazil ឈ្មោះFolha de Sao Paulo បានបង្ហាញថា នាង Catarina Migliorini  ដែលបានប្រកាសលក់ព្រហ្មចារណ៍នោះ នឹងប្រើប្រាស់ប្រាក់ទាំងអស់ ទៅរៀនមុខវិជ្ជាពេទ្យ ក្នុងទីក្រុង Argentina។

ចំណែកនាង Catarina Migliorini វិញ និយាយថា នាងមានអាយុ២០ឆ្នាំ ហើយនាងនឹងទទួលខុសត្រូវថា នាងមិនដែលបានគេងជាមួយបុរសណាពីមុនទេ។ នាងនិយាយទៀតថា សំរាប់នាង ការលក់ព្រហ្មចារណ៍បែបនេះមិនមែនជាការធ្វើជាស្រីពេស្យាទេ។  

យោងតាមក្រុមអ្នករៀបចំប្រកាសដេញថ្លៃ នាងនឹងត្រូវពិនិត្យសុខភាព ដើម្បីធ្វើការបញ្ចាក់ថា នាងនៅក្រមុំព្រហ្មចារណ៍។ហើយ តាមច្បាប់ទំលាប់ការដេញថ្លៃលក់ព្រហ្មចារណ៍នេះ គឺបន្ទាប់ពីដេញថ្លៃបានហើយ ហាមអនុញ្ញាត អោយថើប និង ថតសកម្មភាពទុកទេ ចំណែកពេលវេលាត្រូវកំនត់យ៉ាងតិច១ម៉ោង។

ដោយ រ៉ាស៊ី

ខ្មែរឡួត

 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]