មនុស្សភាគច្រើនត្រូវចំណាយពេលយ៉ាងយូរក្នុង១ថ្ងៃៗក្នុងការអង្គុយធ្វើការមុខកុំព្យូទ័រ។ ទោះបីជាអ្នកមានពេលវេលាខ្លះសម្រាប់ចំណាយក្នុងពេលចុងសប្តាហ៍ក៏ដោយ ក៏ការអង្គុយពេញមួយថ្ងៃអាចមានផលប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំងដូចជា ការស្លាប់ក្នុងវ័យក្មេង ជំងឺបេះដូង ជំងឺខួរក្បាល ជំងឺអញ្ចាញធ្មេញនិងការថយនៃចុះសាច់ដុំទៀតផង។ វាជារឿងដ៏សំខាន់មួយដែលអ្នកគួរតែចាត់វិធានការឲ្យបានត្រឹមត្រូវដើម្បីរក្សាសុខភាពរបស់អ្នកប្រសិនជាអ្នកដឹងថាអ្នកត្រូវការចំណាយពេលយ៉ាងច្រើនក្នុងការអង្គុយធ្វើការ។

ខាងក្រោមនេះគឹជាវិធីសាស្ត្រសម្រាប់រក្សាសុខភាពទាំង៦បើសិនជាអ្នកត្រូវអង្គុយធ្វើការងារយូរ៖ 

១. ធ្វើលំហាត់ប្រាណជាប្រចាំ

ការធ្វើលំហាត់ប្រាណជាប្រចាំអាចជួយកាត់បន្ថយផលប៉ះពាល់នៃការអង្គុយយូរ។ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា អ្នកដែលធ្វើលំហាត់ប្រាណមានភាគរយក្នុងការកើតជំងឺបេះដូងតិចជាងអ្នកដែលអង្គុយពេញមួយថ្ងៃហើយតែមិនធ្វើលំហាត់ប្រាណទាល់តែសោះនោះ។ 

ធ្វើលំហាត់ប្រាណជាប្រចាំ

២. ផឹកទឹកឲ្យបានច្រើន

ជាតិសំណើមអាចជួយរក្សាការពារអ្នកមិនឲ្យមានអារម្មណ៍ថាអស់កម្លាំងខ្លាំងព្រោះថាជាតិទឹកអាចផ្តល់កម្លាំងឲ្យអ្នកបាន។ អ្នកគួរតែញាំទឹកឲ្យបានច្រើនអំឡុងពេលធ្វើការនិងក្រោយពេលធ្វើការផងដែរដើម្បីឲ្យថាមពលរបស់អ្នកខ្លាំងក្លាជានិច្ច។ 

ផឹកទឹកឲ្យបានច្រើន

៣. ក្រោកឈរហើយដើរឲ្យបានច្រើន

អ្នកជំនាញបានណែនាំឲ្យអ្នកដែលធ្វើការអង្គុយយូរ ក្រោកឈរនិងដើរនៅរៀងរាល់ ២០នាទីម្តងដើម្បីកាត់បន្ថយឱកាសនៃការកើតជំងឺបេះដូងនិងជំងឺទឹកនោមផ្អែមទៀតផង។ អ្នកគួរតែព្យាយាមក្រោកឈរឲ្យបានច្រើនទោះបីជាទៅបន្ទប់ទឹកឬក៏គ្រាន់តែដើរបន្តិចបន្តួចផងដែរ។ 

ក្រោកឈរហើយដើរឲ្យបានច្រើន

៤. ឡើងកាំជណ្តើរឲ្យបានច្រើន

ប្រសិនបើអ្នកធ្វើការនៅក្នុងក្រុមហ៊ុនធំៗ នោះអ្នកគួរតែឡើងដោយប្រើជណ្តើរជើងជំនួសជណ្តើរយន្ត។ ការឡើងជណ្តើរសូម្បីតែក្នុងល្បឿនយឺតៗក៏អាចជួយដុតកាឡូរីរបស់អ្នកបានដែរ ហើយការសិក្សានៅសាកលវិទ្យាល័យ Havard បានរកឃើញថា អ្នកដែលប្រើជណ្ដើរជើងយ៉ាងហោចណាស់ប្រាំបីដងក្នុងមួយថ្ងៃនោះនឹងអាចកាត់បន្ថយអត្រានៃការស្លាប់ ៣៣ភាគរយផងដែរ។ 

ឡើងកាំជណ្តើរឲ្យបានច្រើន

៥. ព្រិចភ្នែកឲ្យបានច្រើន

ការសម្លឹងមើលអេក្រង់កុំព្យួទ័រពេញមួយថ្ងៃអាចធ្វើឲ្យភ្នែករបស់អ្នកស្ងួតបាន ដូច្នេះហើយអ្នកគួរតែព្យាយាមព្រិចភ្នែកឲ្យបានច្រើនដើម្បីផ្តល់សំណើមឲ្យគ្រាប់ភ្នែក។ ការសិក្សាបានបង្ហាញថា ការសម្លឹងមើលអេក្រង់ពេញមួយថ្ងៃអាចកាត់បន្ថយអត្រាដែលយើងព្រិចភ្នែកជាប្រចាំបាន ហើយបើសិនជាអ្នកព្រិចភ្នែកតិចពេកនោះអ្នកអាចនឹងមានជំងឺភ្នែកស្ងួតផងដែរ។ 

៦. ជ្រើសរើសកៅអីដែលល្អ

កៅអីដែលល្អអាចជួយ ទ្រឆ្អឹងត្រគាករបស់អ្នក អាចជួយកាត់បន្ថយភាពតានតឹងនៃសាច់ដុំខ្នងនិងកាត់បន្ថយឱកាសនៃការឈឺខ្នងទៀតផង។ តែគួរបញ្ជាក់ផងដែរថា កៅអីដែលល្អអាចជួយអ្នកបានលុះត្រាតែអ្នកអង្គុយក្នុងទម្រង់ត្រឹមត្រូវ។ 

ជ្រើសរើសកៅអីដែលល្អ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]