ភ្នំពេញ​៖ កាលពីព្រឹកថ្ងៃទី២៦ ខែសីហា មន្ទីរពេទ្យ FV ជាមន្ទីរថែទាំសុខភាពឈានមុខគេក្នុងតំបន់ដែលមានការទទួលស្គាល់ជាអន្តរជាតិ បានធ្វើការចែករំលែកជំនាញ និងបទពិសោធលើផ្នែកបច្ចេកទេសឆ្អឹង ដែលជាផ្នែកមួយបានញាំញីដល់កម្ពុជា ដោយសារពិការភាពបង្កឡើងដោយគ្រាប់មីនជាងបីទសវត្ស។

ដោយប្រារព្ធធ្វើឡើងនៅថ្ងៃនេះ និងថ្ងៃអាទិត្យនៅសណ្ឋាគារ Sunway វេជ្ជបណ្ឌិតមកពីមន្ទីរថែទាំសុខភាពពហុជំនាញ ក្រោមមូលនិធិបារាំង ដែលមានមូលដ្ឋាននៅប្រទេសវៀតណាម បានចែករំលែកព័ត៌មាន និងចំនេះដឹងជុំវិញការព្យាបាលគន្លាក់ឆ្អឹង និងការគ្រប់គ្រងឆ្អឹងបាក់ក្នុងកម្មវិធីរយៈពេល២ថ្ងៃកន្លះ។ 

វេជ្ជបណ្ឌិត Le Trong Phat ប្រធានផ្នែកឆ្អឹងប្រចាំមន្ទីរពេទ្យ និងនាយកដ្ឋានសល្យកម្មដៃ នៃគណៈបច្ចេកទេសវេជ្ជសាស្ត្រកម្ពុជា

វគ្គដំបូង ដែលនិយាយអំពីការព្យាបាលគន្លាក់ឆ្អឹង និងការវះកាត់ ត្រូវបានធ្វើបទបង្ហាញដោយវេជ្ជបណ្ឌិត Le Trong Phat ប្រធានផ្នែកឆ្អឹងប្រចាំមន្ទីរពេទ្យ និងនាយកដ្ឋានសល្យកម្មដៃ នៃគណៈបច្ចេកទេសវេជ្ជសាស្ត្រកម្ពុជា។ បទបង្ហាញនេះ ត្រូវបានបន្តនៅថ្ងៃ អាទិត្យ ជាសាធារណៈលើមូលដ្ឋាននៃការគ្រប់គ្រងឆ្អឹងបាក់ ធ្វើឡើងដោយវេជ្ជបណ្ឌិត Truong Hoang Vinh Khiem អញ្ជើញមកពីនាយកដ្ឋានដូចគ្នា។

វេជ្ជបណ្ឌិត Racime Veuk វេជ្ជបណ្ឌិតសម្របសម្រួលនៅកម្ពុជា សម្រាប់មន្ទីរពេទ្យ FV

វគ្គនីមួយៗ ត្រូវបានថ្លែងបើកដោយវេជ្ជបណ្ឌិត Racime Veuk ដែលជាវេជ្ជបណ្ឌិតសម្របសម្រួលនៅកម្ពុជា សម្រាប់មន្ទីរពេទ្យ FV និងការណែនាំបង្ហាញអំពីមន្ទីរពេទ្យដោយវេជ្ជបណ្ឌិត Dilshaad Ali នាយកប្រតិបត្តិផ្នែកអភិវឌ្ឍន៍គម្រោង។ វគ្គនីមួយៗសម្រាប់ពីរថ្ងៃនេះ ត្រូវបញ្ចប់ដោយមានកម្មវិធីសំណួរចម្លើយនៅចុងម៉ោង។

វេជ្ជបណ្ឌិត Phat បានមានប្រសាសន៍ថា “ខណៈពេលដែលបញ្ហាវ័យ ការប៉ះទង្គិច ឥរិយាបថមិនត្រឹមត្រូវ ឬការលេងកីឡាធ្ងន់ៗ អាចបង្ករបួសដល់ប្រព័ន្ធឆ្អឹងរាងកាយ នោះចាំបាច់ត្រូវមានការព្យាបាលពីពេទ្យជំនាញខ្ពស់ សម្រាប់កម្ពុជាដែលមានអ្នករងគ្រោះដោយសារគ្រាប់មីនច្រើន។” 

លោកបានបញ្ជាក់ទៀតថា “មន្ទីរពេទ្យ FV ផ្ដល់ជូននូវក្រុមពហុជំនាញសម្រាប់ ប្រឹក្សាសល្យកម្មឆ្អឹង គិលានុបដ្ឋាក សរីរសាស្ត្រ និងផ្នែកព្យាបាល ដើម្បីជួយព្យាបាលអ្នកជំងឺឲ្យជាសះស្បើយធម្មតាវិញ។ មួយការយកចិត្តទុកដាក់របស់យើងលើជំនាញ ល្បឿន បច្ចេកវិទ្យា និងការថែទាំអ្នកជំងឺជាស្នូល យើងស្ថិតនៅជាមួយអ្នកជំងឺគ្រប់ជំហាននៃដំណើរឆ្ពោះទៅរកភាពជាសះស្បើយ” ។

សកម្មភាពខ្លះៗក្នុងកម្មវិធីចែករំលែកជំនាញ និងបទពិសោធលើផ្នែកបច្ចេកទេសឆ្អឹង

លោកវេជ្ជបណ្ឌិត ដែលមានជំនាញផ្នែកគន្លាក់ឆ្អឹងស្មា ជង្គង់ និង ត្រគាក បានចង្អុលបង្ហាញថាការវះកាត់ឆ្អឹង គឺជាបច្ចេកទេសស្មុគស្មាញដែលទាមទារកម្រិតជំនាញច្បាស់លាស់ខ្ពស់មួយ ជាមួយជំនាញវះកាត់ដែលអាចជឿទុកចិត្តបាន និងឧបករណ៍វេជ្ជសាស្ត្រដែលមាន។

លោកបានបញ្ជាក់ថា “នៅមន្ទីរពេទ្យ FV ករណីទាំងពីរនេះ ត្រូវបានបង្កើនប្រសិទ្ធភាព’’ នេះបើតាមការបញ្ជាក់របស់លោក។ “ក្រៅពីចំណេះដឹង និងបទពិសោធន៍ យើងក៏មានបច្ចេកវិទ្យា និងបរិក្ខារទំនើបចុងក្រោយ ក៏ដូចជានាយកដ្ឋាន សរីរវិទ្យា និងស្ដារនីតិសម្បទា និងសាលវះកាត់ផងដែរ។”

លោកបានបញ្ជាក់បន្ថែមទៀតថាមន្ទីរពេទ្យFV វៀតណាម ត្រូវបានបំពាក់ជាមួយឧបករណ៍ស្កែន CT (Computed tomograhpy), សមត្ថភាព MRI (Magnetic Resonance Imaging) និងឧបករណ៍ស្កែនដង់ស៊ីតេឆ្អឹង ក្នុងចំណោមបរិក្ខារវេជ្ជសាស្ត្រទំនើបចុងក្រោយជាច្រើនទៀត។

មន្ទីរពេទ្យFV វៀតណាម ដែលត្រូវបានបើកទ្វារក្នុងឆ្នាំ២០០៣ គឺជាមន្ទីរពេទ្យមានការទទួលស្គាល់ជាអន្តរជាតិដំបូងគេនៅប្រទេសវៀតណាម។ ដោយបង្កើតឡើងពីក្រុមវេជ្ជបណ្ឌិតបារាំង មជ្ឈមណ្ឌលទំនើប ដែលមានប្រតិបត្តិការអចិន្ត្រៃយ៍នៅទីក្រុងហូជីមិញនេះ មានផ្ដល់សេវាជូនអ្នកជំងឺដែលមកព្យាបាលដោយមិនស្នាក់នៅមន្ទីរពេទ្យចំនួន ១៧៥០នាក់ និងអ្នកជំងឺចម្រុះចំនួន ២២០នាក់។

សកម្មភាពខ្លះៗក្នុងកម្មវិធីចែករំលែកជំនាញ និងបទពិសោធលើផ្នែកបច្ចេកទេសឆ្អឹង

ជាមួយបុគ្គលិកជាង៩៥០នាក់ ដែលរួមមានវេជ្ជបណ្ឌិត ១៣០នាក់ និងគិលានុបដ្ឋា២០០នាក់ មន្ទីរពេទ្យFV មានផ្ដល់សេវាថែទាំជាង៣០ជំនាញវេជ្ជសាស្ត្រ។ មជ្ឈមណ្ឌលមាននាយកដ្ឋានសង្គ្រោះបន្ទាន់ និងគ្រោះថ្នាក់ មជ្ឈមណ្ឌលថែទាំមហារីក មណ្ឌលមាតុភាព ផ្នែកថែទាំសម្រាប់ទារកទើបកើតដែលត្រូវការថែទាំពិសេស សុខភាពកុមារទូទៅ និងមនុស្សពេញវ័យ មជ្ឈមណ្ឌលថែទាំកុមារ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ និងមជ្ឈមណ្ឌលសល្យកម្ម ក្នុងចំណោមមជ្ឈមណ្ឌលជាច្រើនទៀត។ មន្ទីរពេទ្យក៏មានគ្លីនិកផ្ដល់សេវាសម្រាប់អ្នកជំងឺដែលមកព្យាបាលដោយមិនស្នាក់នៅមន្ទីរពេទ្យផងដែរ គឺគ្លីនិក FV សៃហ្គន ជាមួយសមត្ថភាពដែលអាចទទួលព្យាបាលអ្នកជំងឺប្រមាណ ២៥០នាក់ក្នុងមួយថ្ងៃ។

នៅក្នុងឆ្នាំ២០០៧ មន្ទីរពេទ្យFV បានក្លាយជាមន្ទីរពេទ្យដំបូងគេនៅប្រទេសវៀតណាមដែលទទួលស្គាល់ដោយ Haute Autorité de Santé ដែលជាស្ថាប័នវាយតម្លៃ និងទទួលស្គាល់គុណភាពរបស់បារាំងដ៏ល្បីកម្រិតពិភពលោក។ មន្ទីរពេទ្យនេះ ក៏ត្រូវបានទទួលស្គាល់ថាជាមន្ទីរពេទ្យមានស្ដង់ដារកម្រិតមាស នៅក្នុងសេវាថែទាំសុខភាពពិភពលោក ពី JCI (Joint Commission International) ដែលជាស្ថាប័នឯករាជ្យ មិនរកប្រាក់ចំណេញ។

មន្ទីរពេទ្យ FV មានការិយាល័យតំណាងនៅប្រទេសកម្ពុជា គឺនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មបុណ្ណា នាមហាវិថីព្រះនរោត្តម។

សម្រាប់ព័ត៌មានបន្ថែម អំពីមន្ទីរពេទ្យFV សូមចូលទៅ www.fvhospital.com

សកម្មភាពខ្លះៗក្នុងកម្មវិធីចែករំលែកជំនាញ និងបទពិសោធលើផ្នែកបច្ចេកទេសឆ្អឹង
សកម្មភាពខ្លះៗក្នុងកម្មវិធីចែករំលែកជំនាញ និងបទពិសោធលើផ្នែកបច្ចេកទេសឆ្អឹង
សកម្មភាពខ្លះៗក្នុងកម្មវិធីចែករំលែកជំនាញ និងបទពិសោធលើផ្នែកបច្ចេកទេសឆ្អឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]