ការផឹកគ្រឿងស្រវឹងច្រើនហួសហេតុពេកអាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ ជាពិសេសវានឹងធ្វើឱ្យរាងកាយអ្នកមានមានផលប៉ះពាល់យ៉ាងច្រើនដូចជា ឈឺក្បាល វិលមុខ ចុកពោះ ល្វិតល្ហៃ អស់កម្លាំង ចង្វាក់បេះដូងលោតញាប់ ថប់ដង្ហើម ឈឺចាប់សាច់ដុំ ក្អួតចង្អោរ និងអាការផ្សេងៗមួយចំនួនទៀត ដែលអាចបន្សល់អាការរាងកាយដល់ពេលព្រឹកព្រលឹមពេលដែលអ្នកក្រោកពីដំណេកផងដែរ។

ខាងក្រោមនេះជាវិធីមួយចំនួនដែលអាចជួយឱ្យអ្នកបំបាត់អាការធីងធោងទាំងនេះឆាប់រហ័សបាន៖  

ការផឹកគ្រឿងស្រវឹងច្រើនហួសហេតុពេកអាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាពទាំងផ្លូវកាយ និងផ្លូវចិត្តរបស់អ្នក

១. ទឹក

ការផឹកទឹកគឺជាជម្រើសដ៏ល្អបំផុតសម្រាប់បំបាត់អាការធីងធោងពីការស្រវឹង។ ពេលដែលអ្នកផឹកទឹកច្រើននោះវាអាចធ្វើឱ្យជាតិអាល់កុល ហូរចេញពីរាងកាយរបស់អ្នក ថែមទាំងអាចបណ្តេញជាតិពុលពីក្រពះ និងពោះវៀនថែមទៀតផង។ 

ការផឹកទឹកគឺជាជម្រើសដ៏ល្អបំផុតសម្រាប់បំបាត់អាការធីងធោងពីការស្រវឹង

២.ក្រូចឆ្មារសម្បកលឿង

ក្រូចឆ្មារអាចជួយអ្នកធូរស្បើយពីអាការធីងធោង វិលមុខ ចុះខ្សោយ និងការឈឺចាប់ត្រង់សាច់ដុំផ្សេងៗជាដើម។ ក្រូចឆ្មារថែមទាំងអាចជួយធ្វើឱ្យរាងកាយរបស់អ្នកមានតុល្យភាពឡើងវិញ ដោយធ្វើការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និងផ្លាស់ប្តូរកម្រិត pH ។

ការអនុវត្ត៖ ដោយគ្រាន់តែយកទឹកក្រូចឆ្មារសម្បកលឿង ២ ស្លាបព្រា ទឹកឃ្មុំ១ស្លាបព្រា លាយជាមួយទឹកក្តៅឧណ្ហៗមួយកែវជាការស្រេច។ ពិសាទឹកក្រូចឆ្មារនេះ ២ ទៅ ៣ ដងក្នុងមួយថ្ងៃពេលដែលអ្នកភ្ញាក់ពីគេង ។ 

ក្រូចឆ្មារអាចជួយអ្នកធូរស្បើយពីអាការធីងធោង វិលមុខ ចុះខ្សោយ និងការឈឺចាប់ត្រង់សាច់ដុំផ្សេងៗជាដើម

៣.ទឹកឃ្មុំ

ទឹកឃ្មុំគឺជារបស់ធម្មជាតិមួយដែលមានប្រសិទ្ធភាពក្នុងការជួយឱ្យអ្នកធូរស្បើយ និងទប់ស្កាត់ពីផលប៉ះពាល់នៃការផឹកស្រាច្រើនហួសហេតុពេក។ លើសពីនោះទឹកឃ្មុំថែមទាំងមានសារធាតុផ្អែមម្យ៉ាងដែលអាចជួយរំលាយជាតិអាល់កុលក្នុងរាងកាយ និងកាត់បន្ថយអាការផ្សេងៗពេលដែលផឹកស្រាច្រើនថែមទៀតផង។

ការអនុវត្ត៖

វិធីទី១៖ ដោយគ្រាន់តែពិសាទឹកឃ្មុំ ៣ ទៅ ៤ស្លាបព្រាក្នុងរយៈពេល ១ម៉ោង រហូតដល់អាការធីងធោងពីការស្រវឹងនោះប្រសើរឡើង។

វិធីទី២៖ អាចលាយទឹកឃ្មុំ ១ ឬ ២ ស្លាបព្រាទៅក្នុងទឹកមួយកែវ រួចផឹកវា ២ទៅ ៣ ដងក្នុងមួយថ្ងៃ។

វិធីទី៣៖ អ្នកអាចលាប ឬលាយទឹកឃ្មុំនៅក្នុងរបបអាហាររបស់អ្នកដូចជាលើនំប៉័ង ចំណិតនំប៉័ង ឬនំស្រួយផ្សេងៗទៀតក៏បាន។  

ទឹកឃ្មុំគឺជារបស់ធម្មជាតិមួយដែលមានប្រសិទ្ធភាពក្នុងការជួយឱ្យអ្នកធូរស្បើយ និងទប់ស្កាត់ពីផលប៉ះពាល់នៃការផឹកស្រាច្រើនហួសហេតុពេក

៤.ចំណិតនំប៉័ង និងស៊ុត

ការទទួលទានចំណិតនំប៉័ងជាមួយស៊ុតគឺជាអាហារដ៏ល្អមួយសម្រាប់បំបាត់អាការពីការស្រវឹងធីងធោង។ នៅក្នុងចំណិតនំប៉័ងមានសារធាតុកាបូនអ៊ីត្រាតដែលជាសារធាតុចិញ្ចឹមរាងកាយដ៏ល្អប្រសើរ ហើយថែមទាំងមានតួនាទីអាចជួយច្រោះសារធាតុមិនល្អ អាចលុបបំបាត់អាការមិនប្រក្រតីនៅក្នុងរាងកាយផងដែរ។ ចំណែកឯស៊ុតវិញមានសារធាតុដែលអាចជួយបំបាត់ជាតិអាល់កុល និងកាត់បន្ថយជាតិពុលចេញពីរាងកាយថែមទៀតផង។

ការអនុវត្ត៖ នៅពេលព្រឹកដែលអ្នកក្រោកពីដំណេកអ្នកអាចទទួលទាននំប៉័ងចំណិតជាមួយស៊ុត ២ ឬ៣ចំណិត រួចកុំភ្លេចផឹកទឹកឱ្យបាន ១ ទៅ ២កែវតាមក្រោយផង។  

ការទទួលទានចំណិតនំប៉័ងជាមួយស៊ុតគឺជាអាហារដ៏ល្អមួយសម្រាប់បំបាត់អាការពីការស្រវឹងធីងធោង

៥. ទឹកប៉េងប៉ោះ

ទឹកប៉េងប៉ោះគឺជាវិធីដ៏សាមញ្ញមួយទៀតដើម្បីគ្រប់គ្រង និងបំបាត់អាការធីងធោងបាន។ ដោយសារវាមានសារធាតុស្ករមួយប្រភេទ ដែលជួយឱ្យរាងកាយរំលាយជាតិអាល់កុលបានយ៉ាងឆាប់រហ័ស  ហើយថែមទាំងសំបូរទៅដោយវីតាមីនរ៉ែ និងអង់ស៊ីមដែលអាចជួយដោះស្រាយបញ្ហាអាការធីងធោងបាន។

ការអនុវត្ត៖ យកទឹកប៉េងប៉ោះស្រស់ លាយជាមួយទឹកក្រូចឆ្មារស្រស់ និងទឹកឃ្មុំមួយស្លាបព្រា រួចលាយជាមួយម្ទេសហ្មត់បន្តិច។ ពិសាភេសជ្ជៈមួយនេះនៅពេលព្រឹក និងម្តងទៀតនៅពេលរសៀល។

ទឹកប៉េងប៉ោះគឺជាវិធីដ៏សាមញ្ញមួយទៀតដើម្បីគ្រប់គ្រង និងបំបាត់អាការធីងធោងបាន

៦. ផ្លែចេក

ផ្លែចេកគឺជាប្រភពនៃជាតិប៉ូតាស្យូម ដែលអាចជួយបំពេញជាតិប៉ូតាស្យូម និងអាចដោះស្រាយបញ្ហាបាត់បង់ជាតិអេឡិចត្រូលីតផងដែរ នៅពេលដែលអ្នកផឹកស្រាច្រើនហួសហេតុពេក។ ផ្លែចេកថែមទាំងអាចបំបាត់អាការឈឺក្រពះ និងផ្តល់ថាមពលដល់រាងកាយផងដែរ។

ការអនុវត្ត៖ បរិភោគផ្លែចេក ១ ទៅ ២ ផ្លែក្រោយពីអ្នកក្រោកពីដំណេក ឬក៏អាចធ្វើភេសជ្ជៈដោយយកផ្លែចេកស្រស់ក្រឡុកជាមួយទឹកដោះគោ និងទឹកឃ្មុំក៏បាន។  

ផ្លែចេកគឺជាប្រភពនៃជាតិប៉ូតាស្យូម ដែលអាចជួយបំពេញជាតិប៉ូតាស្យូម និងអាចដោះស្រាយបញ្ហាបាត់បង់ជាតិអេឡិចត្រូលីតផងដែរ នៅពេលដែលអ្នកផឹកស្រាច្រើនហួសហេតុពេក

៧.ខ្ញី

ខ្ញីគឺជាឱសថមួយប្រភេទដែលអាចបំបាត់អាការវិលមុខ និងក្អួតចង្អោរជាដើម ហើយថែមទាំងជួយក្នុងការរំលាយជាតិអាល់កុល ធ្វើឱ្យក្រពះមានភាពធូរស្រាល និងបំបាត់អាការផ្សេងៗពីការស្រវឹងបានយ៉ាងឆាប់រហ័ស។

ការអនុវត្ត៖

វិធីទី១៖ អ្នកអាចយកខ្ញី១ចំណិតមកទំពារយឺតៗរហូតអាការធីងធោងបានធូរស្បើយ។

វិធិទី២៖ អ្នកអាចធ្វើទឹកតែខ្ញីសម្រាប់បរិភោគក៏បាន ដោយយកខ្ញី ១០ ទៅ ១២ចំណិតលាយជាមួយទឹក ៤ ពែង រួចរំងាស់រយៈពេល ១០ នាទី។ រួចអ្នកអាចបន្ថែមទឹកក្រូច១ផ្លែ ទឹកក្រូចឆ្មារកន្លះផ្លែ និងទឹកឃ្មុំកន្លះពែង។ ពិសាទឹកតែនេះក្នុងសីតុណ្ហភាពក្តៅឧណ្ហៗឱ្យបានច្រើនដងក្នុងមួយថ្ងៃ។

ខ្ញីគឺជាឱសថមួយប្រភេទដែលអាចបំបាត់អាការវិលមុខ និងក្អួតចង្អោរជាដើម ហើយថែមទាំងជួយក្នុងការរំលាយជាតិអាល់កុល ធ្វើឱ្យក្រពះមានភាពធូរស្រាល និងបំបាត់អាការផ្សេងៗពីការស្រវឹងបានយ៉ាងឆាប់រហ័ស

៨.ជីអង្កាម

ជីអង្កាមអាចជួយដល់ការរំលាយអាហារ ជួយបន្ថយភាពតានតឹង អាការហើមពោះ និងចង្អោរ ដែលវាគឺជាអាការៈនៃការស្រវឹងធ្ងន់ធ្ងរ។ លើសពីនេះទៅទៀតវាថែមទាំងអាចជួយបង្កើនការបន្សាបជាតិពុលបានថែមទៀតផង។

ការអនុវត្ត៖

វិធីទី១៖ ទំពារស្លឹកជីអង្កាមរហូតអាការធូរស្បើយ។

វិធីទី២៖ធ្វើទឹកតែជីអង្កាម ដោយដាក់ស្លឹកជីអង្កាមក្រៀម១ស្លាបព្រានៅក្នុងទឹកដាំពុះមួយឆ្នាំង រួចរំងាស់រយៈពេល ១៥ នាទី។ បរិភោគទឹកតែនេះ ២ពែងបន្ទាប់ពីងើបពីដំណេក។  

ជីអង្កាមអាចជួយដល់ការរំលាយអាហារ ជួយបន្ថយភាពតានតឹង អាការហើមពោះ និងចង្អោរ ដែលវាគឺជាអាការៈនៃការស្រវឹងធ្ងន់ធ្ងរ

៩.ប្រេងដូង

ប្រសិនជាអ្នកក្រោកពីដំណេកនៅពេលព្រឹកដោយអាការស្រវឹងធីងធោង ប្រេងដូងអាចជួយអ្នកបាន ព្រោះវាគឺជាឱសថធម្មជាតិដែលអាចបន្សបជាតិពុលនៅក្នុងរាងកាយរបស់អ្នកបាន។

ការអនុវត្ត៖ យកប្រេងដូងមួយស្លាបព្រាដាក់ទៅក្នុងមាត់ និងធ្មេញរបស់អ្នក ទុករយៈពេល ១៥ ទោ ២០នាទីរួចខ្ពុលមាត់ចេញជាមួយទឹកធម្មតា។ អនុវត្តបែបនេះនៅពេលព្រឹកដែលពោះអ្នកទំនេរ និងមុនពេលដុសសំអាតធ្មេញ។

ចំណាំ៖ មិនត្រូវលេបវាចូលទៅក្នុងពោះឡើយ។

ប្រសិនជាអ្នកក្រោកពីដំណេកនៅពេលព្រឹកដោយអាការស្រវឹងធីងធោង ប្រេងដូងអាចជួយអ្នកបាន ព្រោះវាគឺជាឱសថធម្មជាតិដែលអាចបន្សបជាតិពុលនៅក្នុងរាងកាយរបស់អ្នកបាន

១០. គេង

ការគេងនិងសម្រាកឱ្យបានគ្រប់គ្រាន់គឺជាជម្រើសដែលល្អបំផុតដែលអាចសម្រួលអាការស្រវឹងធីងធោង និងធ្វើឱ្យអាការរាងកាយធូរស្បើយបានផងដែរ។ ដូច្នេះចូរសម្រាកឱ្យបានច្រើនតាមដែលអ្នកអាចធ្វើបាន ៕ 

ការគេងនិងសម្រាកឱ្យបានគ្រប់គ្រាន់គឺជាជម្រើសដែលល្អបំផុតដែលអាចសម្រួលអាការស្រវឹងធីងធោង និងធ្វើឱ្យអាការរាងកាយធូរស្បើយបានផងដែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]