ហ្វីលីពីន៖ ការងារជាអ្នកទទួលទូរស័ព្ទ អាចទទួលបានប្រាក់ខែសមល្មម រួមផ្សំនឹងអត្ថប្រយោជន៍ផ្សេងៗទៀត ហើយវាក៏ជាឱកាសដ៏ល្អសម្រាប់យុវវ័យនៅក្នុងប្រទេសហ្វីលីពីនផងដែរ។

ទោះជាយ៉ាងណា ការងារនេះមិនមែនងាយស្រួលទេ ព្រោះពួកគេត្រូវផ្លាស់ប្តូរវេនធ្វើការជាញឹកញ៉ាប់។ លើសពីនេះ នៅពេលកំពុងនិយាយទូរស័ព្ទជាមួយភ្ញៀវ ពួកគេមិនអាចដាក់ទូរស័ព្ទចុះកណ្តាលទីបានទេ ទោះបីជាពួកគេមានអារម្មណ៍ថាចង់ទៅបន្ទប់ទឹកខ្លាំងយ៉ាងណាក៏ដោយ។ 

ភាគច្រើន អ្នកដែលបម្រើការងារជាអ្នកលើកទូរស័ព្ទទាំងអស់ ត្រូវទប់នោម រហូតដល់ពេលដែលភ្ញៀវដាក់ទូរស័ព្ទចុះ ឬដល់ម៉ោងសម្រាកតែម្តង។

កញ្ញា Lei Del Rosario ជានារីម្នាក់ ដែលធ្លាប់បម្រើការជាអ្នកទទួលទូរស័ព្ទអស់ជាច្រើនឆ្នាំនៅក្នុងក្រុមហ៊ុនមួយ។  រហូតដល់ថ្ងៃមួយ នាងមានអារម្មណ៍ថា នាងមិនស្រួលខ្លួនទាល់តែសោះ ទើបនាងសម្រេចចិត្តទៅជួបគ្រូពេទ្យ។ 

តាមពិតទៅ នាងតែងតែពិនិត្យសុខភាពជាប្រចាំដែរ ប៉ុន្តែលើកនេះនាងមានអារម្មណ៍តក់ស្លុតជាខ្លាំង ព្រោះលទ្ធផលបានបង្ហាញថា តម្រងនោមរបស់នាងបានរួមតូច ដែលមូលហេតុបណ្តាលឲ្យដំណើរការរបស់វា ប្រែជាមិនទៀងទាត់ដូចកាលពីមុន ហើយ នេះ គឺជាលទ្ធផលនៃការទប់នោមយូរៗពេក។

គ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យឃើញថា នាងមានជំងឺតម្រងនោមរ៉ាំរ៉ៃ ឬ CKD។

ទោះជាយ៉ាងណា បញ្ហានេះនាងមិនបានបន្ទោសនរណាម្នាក់ ឬក្រុមហ៊ុនឡើយ គឺនាងគ្រាន់តែចង់រំឮកអ្នកទាំងអស់គ្នា កុំឲ្យទប់នោមយូរពេក មិនដូច្នោះទេអ្នករាល់គ្នានឹងជួបរឿងអាក្រក់ដូចជានាងយ៉ាងអ៊ីចឹង៕

កញ្ញា Lei Del Rosario ដែលមានបញ្ហាតម្រងនោម
កញ្ញា Lei Del Rosario ដែលមានបញ្ហាតម្រងនោម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]