ចិន៖ វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលជាលើកទី២ បន្ទាប់ពីចិនបានបំបែកកំណត់ត្រា មនុស្សយន្តខ្នាតតូចរាំស្រុះគ្នាបានចំនួន ១,០៦៧គ្រឿង

បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា សមិទ្ធផលជោគជ័យនៃការបង្កើតមនុស្សយន្តខ្នាតតូចជំនាន់ថ្មីនេះ បានបង្កើតឡើងដោយខាងក្រុមហ៊ុនបច្ចេកវិទ្យាវ័យឆ្លាត WL Intelligent Technology Co, LTD ដែលមានមូលដ្ឋាននៅទីក្រុង Guangzhou ខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន។

មនុស្សយន្តខ្នាតតូចនេះ ត្រូវបានគេឲ្យឈ្មោះថា Dobi វាមិនត្រឹមតែអាចមានមុខងារ រាំបានតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែរ៉ូប៉ូតទាំងអស់នេះ ត្រូវបានបង្កើតឡើងដោយមានបំពាក់នូវកម្មវិធីបញ្ជាពិសេសៗច្រើនជាងមុន ដែលអាចឲ្យវាសម្តែង ឬធ្វើកាយវិការច្រៀងបានជាដើម។ លើសពីនេះ ពួកវាក៏អាចប្រដាល់ ទាត់បាល់ និងធ្វើចលនាហាត់ក្បាច់គុនកុងហ្វូបានថែមទៀតផង។

ប្រភពដដែលបន្តថា ក្រុមហ៊ុន WL Intelligent Technology ដើមឡើយ គឺមានគម្រោងចង់បំបែកកំណត់ត្រាពិភពលោក «Guinness World Record» របស់ខ្លួន ជាមួយនឹងមនុស្សយន្តខ្នាតតូច ដែលអាចរាំស្រុះគ្នានេះក្នុងចំនួន ១,១០០គ្រឿងឯណោះ។ ប៉ុន្តជាអកុសល ដោយសារតែប្រព័ន្ធបញ្ជារបស់រ៉ូប៉ូតមួយចំនួនខ្លះមានបញ្ហា ជាហេតុបណ្តាលឲ្យពួកវាដួលបះជើងទាំងកណ្តាលទីតែម្តង។

គួររម្លឹកផងដែរថា នេះមិនមែនជាលើកទីមួយ ដែលចិនបានបំបែកកំណត់ត្រាមនុស្សយន្តខ្នាតតូចរាំស្រុះគ្នាយ៉ាងដូចនេះ។ ជាក់ស្តែងកាលពីកំឡុងខែសីហា ឆ្នាំ២០១៦កន្លងទៅ ចិនក៏ធ្លាប់ជាម្ចាស់កំណត់ត្រាមនុស្សយន្តខ្នាតតូចរាំស្រុះគ្នា ដូចគ្នានេះផងដែរ ប៉ុន្តែមានចំនួនត្រឹមតែ ១,០០៧គ្រឿងតែប៉ុណ្ណោះ ដោយកាលនោះ វាគឺជាសមិទ្ធផលជោគជ័យមួយរបស់ខាងក្រុមហ៊ុន Ever Win Company & Ltd 

ទស្សនាវីដេអូខាងក្រោម៖

ប្រព័ន្ធបញ្ជារបស់រ៉ូប៉ូតមួយចំនួនខ្លះមានបញ្ហា ជាហេតុបណ្តាលឲ្យពួកវាដួលបះជើងទាំងកណ្តាលទីតែម្តង
ចិនបានបំបែកកំណត់ត្រា មនុស្សយន្តខ្នាតតូចរាំស្រុះគ្នាបានចំនួន ១,០៦៧គ្រឿង
ចិនបានបំបែកកំណត់ត្រា មនុស្សយន្តខ្នាតតូចរាំស្រុះគ្នាបានចំនួន ១,០៦៧គ្រឿង
ចិនបានបំបែកកំណត់ត្រា មនុស្សយន្តខ្នាតតូចរាំស្រុះគ្នាបានចំនួន ១,០៦៧គ្រឿង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]