ការតុបតែងខ្លួនបានក្លាយជារឿងធម្មតាមួយទៅហើយសម្រាប់មនុស្សស្រីគ្រប់ៗរូប ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សជុំវិញ និងបង្ហាញពីភាពស្រស់ស្អាតរបស់ខ្លួន ។ ប៉ុន្តែមានរឿងមួយចំនួនប្រហែលជាអ្នកមិនបានដឹងទេថា ការតុបតែងខ្លួនទាំងនោះបានក្លាយទៅជាចំណុចដែលរំខានចិត្ត និងធ្វើឱ្យមនុស្សជុំវិញខ្លួន ជាពិសេសបុរសមានភាពមិនពេញចិត្ត។

ខាងក្រោមនេះជាការតុបតែងខ្លួន និងសកម្មភាពរៀបចំខ្លួនទាំង ៥ យ៉ាងដែលបុរសមិនពេញចិត្ត៖

១.តុបតែងសក់ហួសហេតុពេក

ការប្រើប្រាស់គ្រឿងលម្អផ្សេងៗ និងការតុបតែងសក់ស្អេកស្កះច្រើនពេកមិនបានធ្វើឱ្យមនុស្សប្រុសចូលចិត្ត ឬចាប់អារម្មណ៍នោះឡើយ។ ការពិតទៅមនុស្សប្រុសភាគច្រើនចូលចិត្តមនុស្ស ស្រីតែងខ្លួនសាមញ្ញជាមួយនឹងម៉ូដសក់ វែង ស្លូត ភ្លឺ រលោងធម្មតា។ 

មនុស្សប្រុសភាគច្រើនចូលចិត្តមនុស្ស ស្រីតែងខ្លួនសាមញ្ញជាមួយនឹងម៉ូដសក់ វែង ស្លូត ភ្លឺ រលោងធម្មតា

២.ក្លិនមាត់មិនល្អ និងធ្មេញកខ្វក់

ធ្មេញលឿង និងក្លិនមាត់មិនល្អមិនត្រឹមតែបុរសៗទេដែលមិនចូលចិត្ត និងខ្ពើមរអើម សូម្បីតែមនុស្សជុំវិញខ្លួនអ្នកក៏មិនចូលចិត្តផងដែរ។ ដូច្នេះត្រូវតែរក្សាអនាម័យមាត់ធ្មេញរបស់អ្នកឱ្យបានល្អ ដោយប្រើផលិតផលថែរក្សាក្លិនមាត់ដែលមានគុណភាព ទៅជួបនឹងទន្តពេទ្យជាប្រចាំ និងថែរក្សាសុខភាពមាត់ធ្មេញជាមួយនឹងរបបអារហារដែលមានគុណប្រយោជន៍។ 

ធ្មេញលឿង និងក្លិនមាត់មិនល្អមិនត្រឹមតែបុរសៗទេដែលមិនចូលចិត្ត និងខ្ពើមរអើម សូម្បីតែមនុស្សជុំវិញខ្លួនអ្នកក៏មិនចូលចិត្តផងដែរ

៣. តុបតែងមុខនៅទីសាធារណៈ

បុរសភាគច្រើនមិនដែលចូលចិត្តមនុស្សស្រីដែលតុបតែងមុខលាក់បាំងសម្រស់ពិតធម្មជាតិនោះឡើយ។ ដូច្នេះអ្នកមិនគួរបង្ហាញ ឬ តុបតែងមុខឱ្យបុរសឃើញនោះទេ។ បើសិនជាអាច អ្នកអាចទៅតុបតែងមុខ និងម្សៅបន្ថែមនៅក្នុងបន្ទប់ទឹកវិញប្រសើរជាង។  

អ្នកមិនគួរបង្ហាញ ឬ តុបតែងមុខឱ្យបុរសឃើញនោះទេ។ បើសិនជាអាច អ្នកអាចទៅតុបតែងមុខ និងម្សៅបន្ថែមនៅក្នុងបន្ទប់ទឹកវិញប្រសើរជាង

៤.ក្រែមពណ៌ក្រម៉ៅ ឬដិតខ្លាំង

មនុស្សស្រីភាគច្រើននៅពេលបច្ចុប្បន្នចូលចិត្តលេងពណ៌ក្រែមជាមួយពណ៌ដិតៗខ្លាំង និងជាប្រភេទពណ៌ក្រម៉ៅ អាប់ៗ។ ប៉ុន្តែការពិតមនុស្សប្រុសមិនចូលចិត្តពណ៌ក្រែមបែបនេះនៅលើបបូរមាត់មនុស្សស្រីឡើយ។ ដូច្នេះនៅពេលថ្ងៃធម្មតា ឬពេលមានការណាត់ជួប អ្នកអាចប្រើក្រែមពណ៌ស្រាលធម្មតាបានហើយ។  តែអ្នកអាចប្រើប្រាស់ក្រែមពណ៌ក្រម៉ៅនៅពេលមានពិធីជប់លៀងនៅពេលយប់ ឬចូលក្លឹបជាដើមបាន។        

មនុស្សប្រុសមិនចូលចិត្តពណ៌ក្រែមបែបនេះនៅលើបបូរមាត់មនុស្សស្រីឡើយ

៥. តុបតែងមុខខ្លាំងពេក ឬក្លិនទឹកអប់ឈួលខ្លាំង

វាជាការល្អប្រសើរបំផុតបើសិនជាអ្នកគ្រាន់តែតុបតែងមុខបន្តិចបន្តួច ឬស្រាលៗ ព្រោះបុរសភាគច្រើនមិនចូលចិត្តមនុស្សស្រីដែលផាត់មុខក្រាស់ៗលាក់បាំងសម្រស់ធម្មជាតិនោះទេ។ ការតុបតែងមុខគួរតែជាប្រភេទស្រាលៗ ត្រូវនឹងទម្រង់មុខ បែបស្រស់ស្រាយ និងសាកសមនឹងស្បែកមុខរបស់អ្នក។ ត្រូវចាំថាការតុបតែងមុខដែលស្រាលបំផុត និងតិចបំផុតទើបជាការល្អ។

មួយចំណុចទៀតនោះគឺការប្រើប្រាស់ទឹកអប់។ ការដែលបាញ់វាស្រាលៗ តិចៗគឺជាការល្អ ព្រោះការដែលបាញ់ទឹកអប់ច្រើន និងមានក្លិនឆួលខ្លាំងពេក មិនត្រឹមតែមិនធ្វើឱ្យអ្នកមានភាពទាក់ទាញប៉ុណ្ណោះទេ ថែមទាំងរំខានអារម្មណ៍របស់អ្នកជុំវិញ ជាពិសេសបុរសផងដែរ។ យកល្អគួរបាញ់វាស្រាលៗត្រង់ចំណុចជីពចរដូចជាត្រង់ដើម-ក- ដើមដៃ គុម្ពត្រចៀក ដោយចៀសវាងការបាញ់លើសំលៀកបំពាក់៕ 

ការតុបតែងមុខគួរតែជាប្រភេទស្រាលៗ ត្រូវនឹងទម្រង់មុខ បែបស្រស់ស្រាយ និងសាកសមនឹងស្បែកមុខរបស់អ្នក។ ចំណែកទឹកអប់យកល្អគួរបាញ់វាស្រាលៗត្រង់ចំណុចជីពចរដូចជាត្រង់ដើម-ក- ដើមដៃ គុម្ពត្រចៀក ដោយចៀសវាងការបាញ់លើសំលៀកបំពាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]