អង់គ្លេស៖ កុមារាជនជាតិឥណ្ឌា ដ៏វ័យឆ្លាតអាយុទើបតែ១២ឆ្នាំ ដែលល្បីថាខួរក្បាលមាន IQ ខ្ពស់ ខ្លាំងជាងអ្នកប្រាជ្ញល្បីៗលើពិភពលោក ធ្វើឲ្យមាហាជនជាច្រើនមានការភ្ញាក់ផ្អើលនោះ ទីបំផុតបានយកឈ្នះពានកុមារឆ្លាតប្រចាំឆ្នាំ២០១៧ហើយ។ នេះបើយោងតាម ប្រភពពីសារព័ត៌មានរបស់ចក្រភពអង់គ្លេស មីរ័រ បានចុះផ្សាយ។

កុមារា Rahul ត្រូវបានគេស្គាល់ថា ជាបេក្ខភាពកុមារចុងក្រោយគេបង្អស់ ដែលបានបង្ហាញវត្តមានក្នុងកម្មវិធី ទេពកោសល្យកុមារ «Child Genius» លើប៉ុស្តិ៍ទូរទស្សន៍លេខ៤របស់អង់គ្លេស ក្នុងវគ្គផ្តាច់ព្រ័ត្រដោយទទួលបានជោគជ័យ បន្ទាប់ពីរូបគេបានយកឈ្នះ ផ្តួលដៃគូប្រកួតក្នុងចំណោមកុមារជាច្រើនផ្សេងទៀត កាលពីវគ្គកន្លងៗទៅ។

នៅវគ្គផ្តាច់ព្រ័ត្រនេះ Ruhul ឈរតទល់ប្រកួតប្រជែងសមត្ថភាពខួរក្បាល IQ ជាមួយនឹងកុមារា Ronan មានអាយុ៩ឆ្នាំ។ ដោយលទ្ធផលចុងក្រោយ Rahul ទទួលបានជ័យជម្នះក្នុងលទ្ធផល ១០ ទល់នឹង ៤ ជាហេតុធ្វើឲ្យគេក្លាយជាម្ចាស់ពានកុមារឆ្លាតនិងអស្ចារ្យប្រចាំឆ្នាំ២០១៧ «Child Genius 2017» ជាប្រវត្តិសាស្រ្តដ៏អស្ចារ្យមួយ ព្រោះថាកុមារាវ័យឆ្លាតរូបនេះ ត្រូវបានគេស្គាល់និងចាត់ទុកថាមាន IQ ខ្ពស់ជាងអ្នកប្រាជ្ញល្បីៗលើពិភពលោក រួមមានអ្នកប្រាជ្ញារូបវិទ្យា លោក Albert Einstein និងលោក Stephen Hawking

កុមារា Rahul ក្នុងថ្ងៃជ័យជម្នះ

បើយោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា កុមារា Rahul ទទួលបានជ័យជម្នះ លើកពានក្នុងវគ្គចុងក្រោយនេះ បន្ទាប់រូបគេបានឆ្លើយ នូវសំណួរចុងក្រោយបានយ៉ាងត្រឹមត្រូវ ទាក់ទងទៅនឹងសមាជិកក្នុងក្រុមវិចិត្រករគំនូរ Pre-Raphaelite Brotherhood ជនជាតិអង់គ្លេស២រូប នាសតវត្សរ៍ទី១៩ រួមមាន៖ William Holman Hunt និង John Everett Millais ។ លើសពីនេះ ក៏មានសំណួរជាច្រើនផ្សេងទៀត ដែលកន្លងមក Rahul ធ្វើវាបានយ៉ាងល្អបំផុត ដោយទទួលបានពិន្ទុពេញៗ ពីគណៈកម្មការរួមមាន ការប្រកួតប្រកបពាក្យ និងចងចាំលំដាប់សន្លឹកបៀរក្នុងហ៊ូជាដើម។

កុមារា Rahul និយាយនៅក្នុងថ្ងៃទទួលពានរបស់គេថា «ខ្ញុំពិតជារីករាយខ្លាំងណាស់លើជ័យជម្នះមួយនេះ ដែលអាចយកឈ្នះលើ Ronan និងដៃគូប្រកួតប្រជែងជាច្រើនទៀតបាន។ អរគុណ!»

នៅក្នុងថ្ងៃដ៏ពិសេសនិងអស្ចារ្យនោះដែរ ក៏មានការចូលរួមផ្តល់កម្លាំងចិត្ត ពីសំណាក់ឪពុកម្តាយរបស់កុមារា Rahul គឺលោក Minesh និងអ្នកស្រី Komal ផងដែរ។ ឪពុករបស់ Rahul និយាយថា «គ្រួសាររបស់ពួកយើង ធ្លាប់ទទួលបានជ័យជម្នះជាច្រើន និងធ្វើវាបានយ៉ាងល្អបំផុតរាល់ការប្រលងម្តងៗ ក៏ដូចជាកាប្រកួតប្រជែងនៅក្នុងកម្មវិធីជាច្រើនផ្សេងទៀតដែរ»៕ 

ទស្សនាវីដេអូខាងក្រោម៖

លទ្ធផលចុងក្រោយ Rahul ទទួលបានជ័យជម្នះក្នុងលទ្ធផល ១០ ទល់នឹង ៤
ឪពុករបស់ Rahul និយាយ «គ្រួសាររបស់ពួកយើង ធ្លាប់ទទួលបានជ័យជម្នះជាច្រើន និងធ្វើវាបានយ៉ាងល្អបំផុតរាល់ការប្រលងម្តងៗ ក៏ដូចជាកាប្រកួតប្រជែងនៅក្នុងកម្មវិធីជាច្រើនផ្សេងទៀតជាដើម»
ឪពុករបស់ Rahul និយាយ «គ្រួសាររបស់ពួកយើង ធ្លាប់ទទួលបានជ័យជម្នះជាច្រើន និងធ្វើវាបានយ៉ាងល្អបំផុតរាល់ការប្រលងម្តងៗ ក៏ដូចជាកាប្រកួតប្រជែងនៅក្នុងកម្មវិធីជាច្រើនផ្សេងទៀតជាដើម»
ឪពុករបស់ Rahul និយាយ «គ្រួសាររបស់ពួកយើង ធ្លាប់ទទួលបានជ័យជម្នះជាច្រើន និងធ្វើវាបានយ៉ាងល្អបំផុតរាល់ការប្រលងម្តងៗ ក៏ដូចជាកាប្រកួតប្រជែងនៅក្នុងកម្មវិធីជាច្រើនផ្សេងទៀតជាដើម»
Rahul និយាយនៅក្នុងថ្ងៃទទួលពានរបស់គេថា «ខ្ញុំពិតជារីករាយខ្លាំងណាស់លើជ័យជម្នះមួយនេះ ដែលអាចយកឈ្នះលើ Ronan និងដៃគូរប្រគួតប្រជែងជាច្រើនទៀតបាន។ អរគុណ!»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]