ផ្នែកត្រួតពិនិត្យអាហារ និងគ្រឿងញៀន ដែលហៅកាត់ថា FDA នៅសហរដ្ឋអាមេរិច បានរាយការណ៍មកថា មានប្រជាជនអាមេរិច ចំនួន៥នាក់ហើយដែលស្លាប់ក្រោយពី ពិសារភេសជ្ជៈ Monster Energy។

ទីផ្សាររបស់ ភេសជ្ជៈ Monster Energy ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Red Bull របស់អូស្រ្ដាលី។ ហើយក្រុមហ៊ុន Monster Energy ត្រូវបានប្ដឹងដោយក្រុមគ្រួសារជនរងគ្រោះ ដែលកូនស្រី អាយុ ១៤ឆ្នាំ របស់ពួកគេបានស្លាប់ ដោយសារជំងឺបេះដូង ក្រោយពីបានពិសារភេសជ្ជៈ Monster Energy អស់ពីរកំប៉ុងក្នុងរយៈពេល ២៤ម៉ោង។ ប៉ុន្ដែ ក្រុមហ៊ុន Monster ផ្ទាល់មិនបានជឿថា ភេសជ្ជៈរបស់ពួកគេអាច ធ្វើឲ្យក្មេងស្រីនោះស្លាប់នោះទេ។ យោងតាមពាក្យបណ្ដឹង ភេសជ្ជៈ Monster Energy ចំនួនពីរកំប៉ុង គឺមានជាតិ កាហ្វេអុិនរហូតដល់ ៤៨០មីលីក្រាម ដែលស្មើនឹង ទំងន់របស់ ភេសជ្ជៈCoca-Cola ១២កំប៉ុង។

តាំងពីឆ្នាំ ២០០៩ រហូតដល់សព្វថ្ងៃនេះគឺមាន មនុស្សចំនួន ៥នាក់ហើយដែលបាន ស្លាប់ក្រោយពីបាន ពិសារភេសជ្ជៈ Monster Energy ហេតុដូច្នេះហើយ សូមបងប្អូនប្រុងប្រយ័ត្នពីសុខភាពរបស់ខ្លូន ជាពិសេសអ្នកដែលមានជំងឺបេះដូង៕

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]