តៃវ៉ាន់៖ លោកយាយអាយុ ៨៨ឆ្នាំមួយរូប កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកលេងបណ្តាញសង្គមនៅតៃវ៉ាន់ ក៏ព្រោះតែស្ទាយស្លៀកពាក់ដ៏ Swag របស់គាត់។

លោកយាយរូបនេះ មានឈ្មោះថា Moon Lin។ គណនី Instagram របស់គាត់ មានអ្នក follow ដល់ទៅជាង ៩១ ០០០នាក់ឯណោះ។

ជិវីតរបស់លោកយាយ Lin មិនដូចជាជីវិតរបស់ស្ត្រីវ័យចំណាស់ផ្សេងៗទៀតនោះទេ។ លោកយាយតែងតែថតសកម្មភាពរបស់ខ្លួន ហើយបង្ហោះចូលទៅក្នុងបណ្តាញសង្គម និងស្លៀកពាក់បែបស្ទាវ ដូចជា អាវកីឡា ខោខូវប៊យរហែក វ៉ែនតា និងមួកជាប្រចាំតែម្តង។

លោកយាយ Lin មិនបានដាក់សម្ពាធលើខ្លួនឯង ដោយសារតែបញ្ហាអាយុនោះទេ។ លោកយាយបានបង្ហោះសារមួយ ដែលមានអត្ថន័យដូចតទៅ៖

“រឿងដ៏ល្អ នៅពេលដែលអ្នកមានអាយុ៨៨ឆ្នាំនោះគឺ អ្នកអាចស្លៀកពាក់តាមចំនូលចិត្តរបស់អ្នក។ គ្មាននរណាម្នាក់ អាចមកគ្រប់គ្រងខ្ញុំបានទេ។ ខ្ញុំនឹងធ្វើអ្វីដែលថ្មីៗជារៀងរាល់ថ្ងៃ។ តើខ្ញុំគួរតែទៅចាក់សាក់ដែរឬទេ នៅថ្ងៃស្អែកនេះ?”

ចង់ដឹងថា ការស្លៀកពាក់របស់លោកយាយ Lin ពិតជា Swag ដល់កម្រិតណានោះ សូមទស្សនារូបភាពខាងក្រោម៖

ការស្លៀកពាក់បែប Swag របស់លោកយាយ Lin
ការស្លៀកពាក់បែប Swag របស់លោកយាយ Lin
ការស្លៀកពាក់បែប Swag របស់លោកយាយ Lin
ការស្លៀកពាក់បែប Swag របស់លោកយាយ Lin
ការស្លៀកពាក់បែប Swag របស់លោកយាយ Lin
ការស្លៀកពាក់បែប Swag របស់លោកយាយ Lin
ការស្លៀកពាក់បែប Swag របស់លោកយាយ Lin
ការស្លៀកពាក់បែប Swag របស់លោកយាយ Lin
ការស្លៀកពាក់បែប Swag របស់លោកយាយ Lin
ការស្លៀកពាក់បែប Swag របស់លោកយាយ Lin
ការស្លៀកពាក់បែប Swag របស់លោកយាយ Lin
ការស្លៀកពាក់បែប Swag របស់លោកយាយ Lin
ការស្លៀកពាក់បែប Swag របស់លោកយាយ Lin
ការស្លៀកពាក់បែប Swag របស់លោកយាយ Lin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]