អេស្ប៉ាញ៖ កីឡាករទាំងអស់របស់ក្រុមអ្នកមានបុណ្យ Barcelona នឹងត្រូវពាក់ឈុតដែលមានឈ្មោះពីក្រោយថា Barcelona ក្នុងជំនួបទល់នឹងក្រុម Real Betis នាថៃ្ងបើកឆាករដូវកាលថ្មី La Liga ដើម្បីជាការចូលរួមរំលែកទុក្ខដល់ជងរងគ្រោះដែលបានបាត់បង់ជីវិតក្នុងអំពើភេរវកម្មកាលពីថៃ្ងព្រហស្បតិ៍ កន្លងទៅ។

យោងតាមប្រភពរបស់ក្លិបបានបញ្ជាក់ឲ្យដឹងថា ពួកគេបានស្នើសុំដល់សហព័ន្ធអេស្ប៉ាញ ដើម្បីសុំការអនុញ្ញាត្ដិក្នុងការពាក់ឯកសណ្ឋានដែលមានឈ្មោះទីក្រុង Barcelona ខណៈមុនធើ្វការប្រកួត កីឡាករទាំងអស់នឹងត្រូវស្ងៀមស្ងាត់រយៈពេល១នាទី ដើម្បីគោរពវិញ្ញាណក្ខន្ធមុនការប្រកួតផងដែរ៕

គួរបញ្ជាក់ផងដែរថា យ៉ាងហោចណាស់ក៏មានមនុស្សចំនួន១៣ នាក់បានស្លាប់ និងជាង ១០០ នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីរថយន្តដឹកទំនិញពណ៌សមួយគ្រឿង បានបើកបុកចូលហ្វូងមនុស្ស នៅកណ្ដាលទីក្រុង Barcelona ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី ១៧ សីហា កន្លងទៅនេះ៕  

Barcelona នឹងពាក់ឯកសណ្ឋាននេះ ក្នុងការប្រកួតថៃ្ងអាទិត្យនេះ
ក្រុម Barcelona

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]