អេស្ប៉ាញ៖ ក្រុមអ្នកមានបុណ្យ Barcelona ត្រូវបានគេស្គាល់ថាគឺជាក្លិបកំពូល និងខ្លាំងមួយក្នុងចំនោមក្លិបផ្សេងទៀតនៅលើពិភពលោក ដែលមានតារាឆ្នើមជាច្រើនដូចជា Messi, Suarez, Iniesta និងកីឡាករល្បីៗផ្សេងៗទៀតដែលលេងក្នុងក្លិបនេះ ហើយក៏ធ្លាប់ឈ្នះពានរង្វាន់ច្រើនផងដែរ មិនថាពានក្នុងស្រុក ឬពាននៅក្នុងតំបន់អឺរ៉ុប។

តែយ៉ាងណាមិញ គេសង្កេតឃើញថាមួយរយៈចុងក្រោយនេះ មានរឿងរ៉ាវអវិជ្ជមានជាច្រើនបានកើតឡើងចំពោះក្លិប មិនថាពាក់ព័ន្ធនឹងការប្រកួត ឬបញ្ហាផ្ទាល់ខ្លួន។ បញ្ហាទាំងនេះមានដូចជា៖

១. Neymar ចាកចេញពី Barcelona ទៅកាន់ PSG

ជាបញ្ហាដ៏ធំមួយដែរ ព្រោះក្លិប Barcelona បានបាត់បង់ខ្សែប្រយុទ្ធស្លាបដ៏ឆ្នើមមួយរូប ដែលធ្លាប់ជាដៃគូមុតស្រួចជាមួយ Messi និង Suarez ឬហៅថា MSN។ 

Neymar ចាកចេញពី Barcelona ទៅកាន់ PSG

២. មិនទាន់រកអ្នកជំនួសកន្លែង Neymar

យោងតាមសារព័ត៌មានជាច្រើនបានចុះផ្សាយថា Barcelona នឹងនាំយកកីឡាករ Dembele និង Coutinho ដើម្បីយកមកជំនួសតំណែង Neymar តែជាក់ស្តែងមកទល់ពេលនេះ គឺក្លិបទាំងពីរ Liverpool និង Dortmund សុទ្ធតែបានបដិសេធនូវសំណើរ បើទោះជាកីឡាករសម្រេចិត្តយ៉ាងណាក៏ដោយ ដែលធ្វើឲ្យក្លិបអ្នកបុណ្យ Barcelona ជួបបញ្ហាក្នុងការរកអ្នកជំនួស ខណៈរដូវកាលថ្មីនឹងចាប់ផ្តើមនាសប្តាហ៍នេះ។ 

យោងតាមសារព័ត៌មានជាច្រើនបានចុះផ្សាយថា Barcelona នឹងនាំយកកីឡាករ Dembele និង Coutinho ដើម្បីយកមកជំនួសតំណែង Neymar

៣. អ្នកគាំទ្រមិនពេញចិត្តក្នុងការទិញកីឡាករចំនូលថ្មី Paulinho

Barcelona បានប្រកាសកាលពីថ្មីៗនេះ អំពីការនាំយកកីឡាករសញ្ជាតិប្រស៊ីល Paulinho មកចូលរួមជាមួយក្លិប ក្នុងតម្លៃផ្ទេរ ៣៦.៥លានផោន ប៉ុន្តែបែរជាអ្នកគាំទ្ររបស់ក្លិបជាច្រើនសម្តែងការមិនពេញចិត្ត។

៤. អ្នកគាំទ្រមិនពេញចិត្តចំពោះប្រធានក្លិប Barcelona

ក្រោយទិញយកកីឡាករចំនូលថ្មី Paulinho អ្នកគាំទ្រក៏បានជះកំហឹងរបស់ខ្លួនទៅកាន់ប្រធានក្លិបផងដែរ គឺលោក Josep Maria Bartomeu។ ប្រធានក្លិបរបស់ Barcelona រូបនេះហាក់បីដូចជាមិនសូវយកចិត្តទុកដាក់ចំពោះបញ្ហាដោះដូរកីឡាករ ជាក់ស្តែងដូចកាលពីរឿងថ្មីៗនេះ (ទិញ Paulinho) និងបញ្ហាផ្ទេររបស់ Neymar ទៅកាន់ PSG ជាដើម មិនតែប៉ុណ្ណោះមកទល់ពេលនេះ គឺមិនទាន់រកបានកីឡាករណាដែលមានប្រសិទ្ធិភាព និងជាសក្តានុពលសម្រាប់ក្លិបនៅឡើយទេ។ ហើយអ្វីដែលសំខាន់ទៀតនោះ អ្នកគាំទ្រមួយចំនួន ក៏បានស្នើឲ្យលោកចាកចេញផងដែរ។ 

អ្នកគាំទ្រមិនពេញចិត្តក្នុងការទិញកីឡាករចំនូលថ្មី Paulinho
អ្នកគាំទ្រមិនពេញចិត្តចំពោះប្រធានក្លិប Barcelona

៥. ចាញ់ក្រុមគូប្រជែង Real Madrid ទាំង២ជើង

Barcelona បានចាញ់ក្រុម Real Madrid ទាំងពីរជើងក្នុងជំនួប El Clasico នៃពានរង្វាន់ Spanish Super Cup កាលពីថ្មីៗនេះ ដោយជើងទីមួយនៅកីឡដ្ឋាន Camp Nou ចាញ់ ៣-១ និងជើងទីពីរនៅកីឡដ្ឋាន Beunabeu ចាញ់ Real ២-០ ។ 

Barcelona ចាញ់ក្រុមគូប្រជែង Real Madrid ទាំង២ជើង

៦. Suarez របួស

ក្រោយប្រកួតជើងទីពីរក្នុងពានរង្វាន់ Super Cup ចាញ់ Real Madrid រួចមក ខ្សែប្រយុទ្ធឆ្នើមរបស់ Barcelona កីឡាករ Luis Suarez បានរងរបួសជង្គង់អំឡុងពេលប្រកួត ហើយបើតាមសារព័ត៌មានបានចុះផ្សាយថា ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្គាយរូបនេះ នឹងត្រូវអវត្តមានជាច្រើនប្រកួតផងដែរ ខណៈលីក La Liga នឹងបើករដូវកាលថ្មីនៅសប្តាហ៍នេះ។ 

Suarez របួសជង្គង់

៧. ភេរវកម្មក្នុងទីក្រុង Barcelona

គួរឲ្យដឹងថា កាលពីយប់មិញនេះផងដែរ មានភេរវកម្មមួយបានកើតឡើង ដោយឡានដឹកទំនិញមួយបានបុករះមនុស្សក្នុងតំបន់ទេសចរណ៍ ក្នុងតំបន់ Las Ramblas ទីក្រុង Barcelona ដែលធើ្វឲ្យយ៉ាងហោចណាស់មនុស្ស ១៣នាក់បានស្លាប់ និងប្រហែល៨០នាក់ទៀតរងរបួស ៕ 

ភេរវកម្មក្នុងទីក្រុង Barcelona
ភេរវកម្មក្នុងទីក្រុង Barcelona

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]