បរទេស៖  កាលពីពេលថ្មីៗនេះ អតីតនាយកប្រតិបត្តិក្រុមហ៊ុន Android លោក Andy Rubin បានធ្វើការណែនាំនូវទូរស័ព្ទស៊េរីថ្មីមួយរបស់ខ្លួនដែលមានឈ្មោះថា Essential PH-1 ។ ទូរស័ព្ទ Essential PH-1 នេះនឹងចាប់ផ្តើមធ្វើការចេញលក់នៅថ្ងៃសុក្រទី ១៨ ខែសីហានេះហើយ។ ដោយឡែក សម្រាប់អ្នកដែលធ្វើការកុម្មង់ទូរស័ព្ទស៊េរីនេះនៅក្នុងសហរដ្ឋអាមេរិកវិញ គេនឹងទទួលបានទំនិញក្នុងកំឡុងពេលប្រាំពីរថ្ងៃបន្ទាប់ពីការបង់ប្រាក់រួចរាល់។

ទូរស័ព្ទ Essential PH-1

ទូរស័ព្ទ Essential PH-1 បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកដែលចូលចិត្តបច្ចេកវិទ្យាថ្មីៗ និងអ្នកដែលគាំទ្រប្រព័ន្ធប្រតិបត្តិការ Android ។ លក្ខណៈសម្បត្តិពិសេសៗមួយចំនួនរបស់ទូរស័ព្ទ Essential PH-1 រួមមាន៖

• មានបំពាក់ដោយបន្ទះឈីប Qualcomm Snapdragon 835

• មាន RAM ទំហំ 4 GB

• មានដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ជំនាន់ទី 7.1

• មានអេក្រង់ធំទំហំ ៥,៧១អ៊ីញ

• មានរន្ធសម្រាប់ដោតឧបករណ៍ជំនួយក្នុងការថតលក្ខណៈ៣៦០ដឺក្រេ

• អង្គចងចាំមានទំហំ 128 GB

• មានការស្កេនស្នាមម្រាមដៃដើម្បីបើកសោរ

• មាន៤ពណ៌សម្រាប់ជ្រើសរើស។ 

ទូរស័ព្ទ Essential PH-1 ទាំង៤ពណ៌
រន្ធសម្រាប់ដោតឧបករណ៍ជំនួយក្នុងការថតលក្ខណៈ៣៦០ដឺក្រេនៅលើទូរស័ព្ទ Essential PH-1
លោក Andy Rubin ធ្វើការបង្ហាញទូរស័ព្ទ Essential PH-1

ទូរស័ព្ទ Essential PH-1 នេះអាចនឹងមានតម្លៃប្រហែល ៦៩៩ដុល្លារ ប៉ុន្តែអ្នកនឹងត្រូវចំណាយ ៥០ដុល្លារបន្ថែមទៀត បើសិនជាអ្នកចង់បានឧបករណ៍ជំនួយក្នុងការថតលក្ខណៈ៣៦០ដឺក្រេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]