មានអ្នកខ្លះបានចំណាយប្រាក់យ៉ាងច្រើនទិញថ្នាំដើម្បីធ្វើឲ្យធ្មេញស ហើយជួនកាលមិនបានលទ្ធផលទៅតាមការពេញចិត្តរបស់គេទៀតផង។  ដោយឡែកអាហារមួយចំនួនមិនត្រឹមតែផ្តល់សារជាតិបំប៉នដែលអ្នកត្រូវការនោះទេ ប៉ុន្តែវាក៏ជួយធ្វើឱ្យធ្មេញរបស់អ្នកមានពណ៌សទៀតផង។

ខាងក្រោមនេះជាអាហារដែលល្អបំផុត សម្រាប់ជួយធ្វើឱ្យធ្មេញរបស់អ្នកមានពណ៌ស៖

១. ផ្លែប៉ោម

គ្រាន់តែទំពារផ្លែប៉ោមក៏អាចជួយកោសធ្មេញរបស់អ្នកឲ្យសស្អាតបានដែរ។ ផ្លែប៉ោមក៏មានកំហាប់ខ្ពស់នៃអាស៊ីត Malic ដែលជាអាស៊ីតជួយសម្អាតធ្មេញ ហើយអាស៊ីតនេះត្រូវបានប្រើនៅក្នុងថ្នាំដុសធ្មេញមួយចំនួនទៀតផង។  

ផ្លែប៉ោម

២. ផ្កាខាត់ណា

ការទទួលទានផ្កាខាត់ណាដែលនៅឆៅអាចជួយសម្អាតធ្មេញរបស់អ្នកបាន។ ជាតិដែកដែលមាននៅក្នុងផ្កាខាត់ណាមានអត្ថប្រយោជន៍សម្រាប់ជួយការពារធ្មេញរបស់អ្នកប្រឆាំងទៅនឹងអាស៊ីដដែលកកើតឡើងដោយបាក់តេរីផងដែរ។ លើសពីទៅទៀតផ្កាខាត់ណាក៏អាចជួយការពារមិនឲ្យមានដង្កូវស៊ីធ្មេញនៅក្នុងចន្លោះប្រហោងធ្មេញទៀតផង។

ផ្កាខាត់ណា

៣. ផ្លែស្ត្របឺរី

ផ្លែស្ត្របឺរីក៏សម្បូរទៅដោយអាស៊ីត malic ដែលជាសារជាតិជួយសម្អាតធ្មេញតាមធម្មជាតិផងដែរ។ ដូច្នេះមានន័យថាការញាំផ្លែស្ត្របឺរីអាចជួយធ្មេញរបស់អ្នកមានសុខភាពល្អបាន។ 

ផ្លែស្ត្របឺរី

៤. ផ្លែការ៉ុត

ផ្លែការ៉ុតអាចជួយធ្វើឱ្យធ្មេញអ្នកមានពណ៌សបានដោយសារវាអាចជំរុញឲ្យអ្នកផលិតទឹកមាត់ច្រើនជាងធម្មតា។ ចេញទឹកមាត់ច្រើនអាចជួយលាងសម្អាតកាកសំណល់អាហារតាមធ្មេញនិងពង្រឹងសុខភាពអញ្ចាញធ្មេញទៀតផង។ 

ផ្លែការ៉ុត

៥. ផ្លែក្រូចនិងក្រូចឆ្មា

ផ្លែក្រូចនិងក្រូចឆ្មាមានជាតិអាស៊ីតច្រើនខ្លាំងណាស់ដែលអាចជួយធ្វើឲ្យធ្មេញរបស់អ្នកមានពណ៌កាន់តែសឡើងៗផងដែរ។ 

ផ្លែក្រូចនិងក្រូចឆ្មា

៦. គ្រាប់ធញ្ញជាតិនិងសណ្ដែកដី

ការទំពារគ្រាប់ធញ្ញជាតិនិងសណ្ដែកដីអាចជួយសំអាតតាមចន្លោះប្រហោងធ្មេញនិងសំអាតស្នាមប្រឡាក់ចេញពីធ្មេញរបស់អ្នកផងដែរ។ លើសពីនេះទៅទៀតគ្រាប់ធញ្ញជាតិនិងសណ្ដែកដីក៏មានប្រូតេអ៊ីនជាច្រើនដែលអាចជួយធ្មេញសទៀតផង។ 

គ្រាប់ធញ្ញជាតិនិងសណ្ដែកដី

៧. ផ្លែព័រ

ផ្លែព័រអាចជួយសំអាតបាក់តេរីដែលមាននៅលើធ្មេញហើយលើសពីនេះទៅទៀតផ្លែនេះអាចជួយបំបាត់ក្លិនមាត់ទៀតផង។ ក្រៅពីមានរសជាតិឆ្ងាញ់ហើយ ផ្លែព័រក៏អាចជួយធ្វើឲ្យធ្មេញសស្អាតដោយសំអាតកាកសំនល់ដែលជាប់នៅនឹងធ្មេញផងដែរ។ 

ផ្លែព័រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]