ភ្នំពេញ៖ នៅក្នុងវេបសាយផ្លូវការរបស់ក្រុមហ៊ុនសាមសុង ទើបបង្ហោះចេញនូវវីដេអូ Teaser ថ្មីមួយ ដែលទំនងជាចង់បង្ហើបពីទូរស័ព្ទដៃស្មាតហ្វូនជំនាន់ថ្មីរបស់ត្រកូល Galaxy ស៊េរីទំនើប ដែលមិនទាន់បានដាក់បង្ហាញពីរូបរាងច្បាស់នៅឡើយទេ តែក៏នឹងមានគម្រោងដាក់បង្ហាញជាផ្លូវការនាពេលឆាប់ៗ គឺនៅថ្ងៃពុធ ទី២៣ ខែសីហា សប្តាហ៍ក្រោយនេះ។

នៅក្នុងវីដេអូ teaser ខ្លីដែលមានរយៈពេលត្រឹមតែ៣៧វិនាទីនេះ បានបង្ហាញអក្សរមានចលនា ដោយមានរូបប៊ិចហោះកាត់ចំពីលើអក្សរដូចជាបន្ទាត់គូសអក្សរចោល។ ក្នុងនោះក្រុមហ៊ុនសាមសុងបាន ជ្រើសរើសពាក្យ Act (មានសកម្មភាព) ជំនួសឲ្យពាក្យ Talk (និយាយ), ពាក្យ Leap (លោតផ្លោះ) ជំនួសឲ្យពាក្យ Step (បោះជំហ៊ាន), ពាក្យ Innovate (បង្កើតថ្មី) ជំនួសឲ្យពាក្យ Update (ភាពទាន់សម័យ), ពាក្យ Open (បើក) ជំនួសឲ្យពាក្យ Closed (បិទ), ពាក្យ Lead (ដឹកនាំ) ជំនួសឲ្យពាក្យ Follow (ធ្វើតាម), ពាក្យ Possible (អាចទៅរួច) ជំនួសឲ្យពាក្យ Impossible (មិនអាចទៅរួច) ។ល។

អ្នកលេងអ៊ីនធឺណែតភាគច្រើនបាននាំគ្នាទស្សន៍ទាយថា ជាទូរស័ព្ទដៃស្មាតហ្វូនស៊េរី Galaxy ថ្មីមួយទៀតដែលគ្រោងនឹងបង្ហាញរូបរាងនាសប្តាហ៍ក្រោយនេះ ជាមួយនឹងគំនិតរចនា ព្រមទាំងលក្ខណៈពិសេសឈានមុខគេ ជាមួយអេក្រង់ស្ទើរគ្មានគែមដែលមានភាពប្រហាក់ប្រហែលគ្នាទៅនឹងទូរស័ព្ទដៃស្មាតហ្វូន Galaxy S8 ដែរ តែលើសត្រង់សមត្ថភាពគ្មានគូប្រជែងរបស់ប៊ិច S Pen ។ ចុះចំណែកអ្នកវិញ អ្នកយល់យ៉ាងណាដែរចំពោះរូបរាងទូរស័ព្ទដែលកំពុងបង្ហាញនៅក្នុងវីដេអូនេះ?

ប្រសិនបើលោកអ្នកចង់ដឹងច្បាស់ សូមកុំភ្លេចរង់ចាំទស្សនាការផ្សាយផ្ទាល់ នូវការបង្ហាញរូបរាងរបស់ទូរស័ព្ទស៊េរីថ្មីនេះ នៅថ្ងៃពុធ ទី២៣ ខែសីហា សប្តាហ៍ក្រោយនេះ ពីម៉ោង 10 យប់ ម៉ោងនៅកម្ពុជា តាមរយៈ www.Samsung.com ៕

សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]