ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតបវរកញ្ញាពិភពលោក Miss Global ២០១៧ នឹងមកដល់ប្រទេសកម្ពុជាយើង នៅដើមខែវិច្ឆិកាខាងមុខនេះ ។

ស្រាបៀរ Ganzberg គឺជាអ្នកឧបត្ថម្ភផ្តាច់មុខសម្រាប់កម្មវិធីប្រកួតបវរកញ្ញាពិភពលោកឆ្នាំ ២០១៧ ដែលជាមហាព្រឹត្តិការណ៍ដ៏អស្ចារ្យកម្រិតពិភពលោកមិនធ្លាប់មាននៅក្នុងប្រទេសពីមុនមក។ វគ្គផ្តាច់ព្រ័ត្រនឹងត្រូវធ្វើឡើងនាថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៧ នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ នឹងត្រូវបានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ហង្សមាស និងរស្មីហង្សមាស។ ប្រធានបទឆ្នាំនេះ គឺ «ការផ្តល់សិទ្ធិសេរីភាព ការធ្វើសមាហរណកម្មវប្បធម៌ និងការបង្ហាញរូបសម្ផស្សដ៏ស្រស់ស្អាតរបស់ស្រ្តី (Empowering woman, embracing cultures. Embodying the beauty within)»។

កម្មវិធីប្រកួតបវរកញ្ញាពិភពលោកនាឆ្នាំ២០១៧នេះ នឹងត្រូវបានប្រារព្ធឡើងដើម្បីចូលរួមអបអរសាទរខួបគម្រប់៥ឆ្នាំ នៃកម្មវិធីប្រកួតបវរកញ្ញាពិភពលោក ហើយក៏ចង់បង្ហាញពីមុខមាត់ និងសក្តានុពលរបស់ប្រទេសយើងទៅកាន់ពិភពលោក តាមរយៈការធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតប្រជែង ដែលមានលក្ខណៈអន្តរជាតិដ៏សំខាន់ជាលើកដំបូងនៅលើទឹកដីអច្ឆរិយៈ និងពោរពេញដោយសម្បត្តិវប្បធម៌សម្បូរបែបនេះ។ លើសពីនេះ កម្មវិធីនេះក៏មានគោលបំណងកៀងគររកមូលនិធិដើម្បីទ្រទ្រង់ និងធ្វើសកម្មភាពមនុស្សធម៌ផងដែរ។

បេក្ខនារីទាំង៧២ប្រទេស ដែលនឹងត្រូវចូលរួមក្នុងការប្រកួតបវរកញ្ញាពិភពលោក ឆ្នាំ២០១៧ នឹងតម្រូវឲ្យទៅទស្សនកិច្ច និងចូលរួមក្នុងសកម្មភាពមួយចំនួន នៅតាមទីសាធារណៈ និងសាលារៀន នៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា ដើម្បីជាការចូលរួមចំណែកក្នុងការលើកកម្ពស់ វិស័យទេសចរណ៍ ភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ សកម្មភាពមនុស្សធម៌ និងភាពស្រស់ស្អាតជាសកល៕

កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ កម្មវិធីប្រកួតបវរកញ្ញាពិភពលោក Miss Global ២០១៧
កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ កម្មវិធីប្រកួតបវរកញ្ញាពិភពលោក Miss Global ២០១៧

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]