អេស្ប៉ាញ៖ ខ្សែបម្រើរបស់ក្លិប Barcelona កីឡាករ Sergio Busquets បានដង្ហោយឲ្យក្រុមរបស់ខ្លួនរូតរះទិញកីឡាករថ្មីបន្ថែមទៀត ក្រោយចាញ់ Real Madrid ក្នុងលទ្ធផល ៣-១ កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ។

ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះ បានសារភាពថាក្រុមរបស់ខ្លួនត្រូវតែពង្រឹងបន្ថែមទៀត ដើម្បីត្រៀមប្រកួតប្រជែងជាមួយ Real Madrid នៅពេលបើករដូវកាលថ្មី La Liga។

ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Sergio Busquets

«យើងមិនត្រូវការកីឡាករថ្មី ក៏ព្រោះតែលទ្ធផលបរាជ័យនោះទេ។ តែយើងត្រូវការកីឡាករថ្មី ព្រោះតែយើងចាំបាច់ធ្វើកំណែទម្រង់ក្រុមឲ្យខ្លាំងឡើងវិញ បើទោះជាមានរឿងអ្វីកើតឡើងក៏ដោយ» ។ នេះបើយោងតាមសម្តីរបស់ Busquets ប្រាប់មកកាន់អ្នកកាសែត។

Busquets បន្ថែមទៀតថា «វាមិនមែនជាលេសនោះទេ ប៉ុន្តែយើងត្រូវតែរកដំណោះស្រាយរួម ហើយដើរទៅមុខទាំងអស់គ្នា។ ពួកយើងនៅមានមួយប្រកួតទៀតជាមួយ Real នៅក្នុងទឹកដីរបស់គេ វាសឹងតែមិនអាចទៅរួចហើយ ដែលរំពឹងថាអាចយកឈ្នះត្រលប់មកវិញ តែយ៉ាងណាពួកយើងនឹងព្យាយាម»

គួរឲ្យដឹងថា កាលពីម្សិលមិញនេះ ក្លិបអ្នកមានបុណ្យ Barcelona ក៏បានទិញកីឡាករចំនូលថ្មីមួយរូបផងដែរ គឺខ្សែបម្រើ Paulinho ដែលទិញមកក្លិបនៅប្រទេសចិន តម្លៃ៤០លានអឺរ៉ូ ហើយបន្ថែមពីនេះទៀត ក្លិបក៏មានគម្រោងនាំយក កីឡាករឆ្នើម២រូប គឺ Philippe Coutinho និង Dembele ឲ្យបានផងដែរ បើទោះជាការផ្ទេរកន្លងទៅទទួលលទ្ធផលអវិជ្ជមានក៏ដោយ៕ 

ទិដ្ឋភាពការប្រកួតរវាង Real និង Barca កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ
កីឡាករ Coutinho ដែលមានពាក្យចចាមអារ៉ាមផ្ទេរមកកាន់ក្លិប Barcelona

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]