អង់គ្លេស៖ អត្តពលិករត់ប្រណាំង និងជាម្ចាស់មេដាយមាសអូឡាំពិក Usain Bolt អាចនឹងជាប់ឈ្មោះក្នុងឈុតវីរៈបុរសរបស់ក្លិបបិសាចក្រហម Manchester United លេងទល់នឹងក្លិប Barcelona ក្នុងការប្រកួតមិត្តភាព។ នេះបើយោងតាមសារព័ត៌មាន Mirror បានចុះផ្សាយ។

អត្តពលិករត់ប្រណាំង និងជាម្ចាស់មេដាយមាសអូឡាំពិក Usain Bolt

ក្រោយបរាជ័យស្ទើរមិនគួរឲ្យជឿ និងទទួលរងរបួស ក្នុងការប្រកួតលើកចុងក្រោយរបស់ខ្លួន មុនសម្រេចចិត្តចូលនិវត្តន៍ Usain Bolt កំពុងតែសម្រាកព្យាបាល ដើម្បីធ្វើយ៉ាងណាឲ្យឆាប់ជាសះស្បើយវិញ ព្រោះអត្តពលិករូបនេះ អាចនឹងត្រូវកោះហៅចូលក្នុងឈុតវីរៈបុរសរបស់ Man Utd លេងទល់នឹង វីរៈបុរសរបស់ក្លិប Barcelona ក្នុងការប្រកួតមិត្តភាពនៅថ្ងៃខាងមុខ។

គួរឲ្យដឹងថា Usain Bolt គឺជាកំពូលអត្តពលិករត់ប្រណាំងមួយរូប ហើយក៏ជាអ្នកគាំទ្រស្មោះស្ម័គ្រម្នាក់របស់ក្លិបបិសាចក្រហម Man Utd ផងដែរ។ រូបគេតែងតែប្រាថ្នាចង់ទៅទស្សនាកីឡដ្ឋាន Old Trafford និងលេងឲ្យក្លិបមួយនេះបើសិនជាអាច។

បើយោងតាមប្រភពព័ត៌មាន The Sun វិញបានឲ្យដឹងថា នេះគឺជាក្តីស្រមៃ ជាយូរហើយរបស់ Usain Bolt ដែលចង់លេងក្នុងក្លិបនេះ ហើយគាត់សង្ឃឹមថាអាចឆាប់ជាពីរបួសវិញផងដែរ។

ក្លិបបាល់ទាត់ Manchester United នឹងបញ្ចូលឈ្មោះកីឡាករជើងចាស់របស់ខ្លួនជាច្រើនរូប ដូចជា អ្នកចាំទី Edwin Van der Sa, Paul Scholes, Dwight Yorke និង Phil Neville ដើម្បីប្រកួតទល់នឹងក្រុមវីរៈបុរសរបស់ក្លិប Barcelona៕ 

Usain Bolt ជាអ្នកគាំទ្ររបស់ Man Utd
Usain Bolt គឺជាកំពូលអត្តពលិករត់ប្រណាំងមួយរូប ហើយក៏ជាអ្នកគាំទ្រស្មោះស្ម័គ្រម្នាក់របស់ក្លិបបិសាចក្រហម Man Utd ផងដែរ។
Usain Bolt របួសអំឡុងពេលប្រកួត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]