ឥណ្ឌា៖  ដោយសារភ្លៀងមូសុង បានធ្លាក់បោកបក់ខ្លាំងក្នុងតំបន់ Himachal រដ្ឋ Himachal Pradesh នៃប្រទេសឥណ្ឌា បង្កទៅជាទឹកជំនន់ជន់លិច  និងធ្វើឲ្យកម្ពស់ទឹកទន្លេកាន់តែឡើងខ្ពស់  ជាហេតុធ្វើឲ្យក្មេងៗសិស្សសាលាដែលរស់នៅក្នុងតំបន់ខាងលើ  ត្រូវសម្រេចចិត្តដើរឆ្លងកាត់ទឹកហូរខ្លាំង ទាំងផ្សងគ្រោះថ្នាក់ ​ដើម្បីអាចបន្តដំណើររបស់ពួកគេទៅកាន់សាលារៀនយកចំណេះដឹង។

តាមរយៈវីដេអូឃ្លីប ដែលត្រូវបានថតបង្ហោះចែកចាយលើអ៊ីនធើណែត គេឃើញ ក្មេងៗសិស្សសាលាតូចៗជាច្រើន ទាំងស្រីទាំងប្រុស បានព្យាយាមដើរឆ្លងកាត់ទឹកទន្លេ ដែលមានកម្លាំងហូរបោកខ្លាំងយ៉ាងប្រុងប្រយ័ត្នបំផុត។  ក្មេងៗខ្លះគេឃើញ បានស្រាក់ដៃគ្នា ដើម្បីជួយទប់លំនឹងក្នុងការដើរ ខ្លាចក្រែងរអិល រីឯក្មេងៗខ្លះទៀត បានអៀវគ្នាដើរឆ្លងកាត់ទឹក ដែលមើលទៅពិតជាគួរឲ្យរន្ធត់ចិត្តណាស់។

អ្នកភូមិម្នាក់ឈ្មោះ Deendyal Sharma បានថ្លែងប្រាប់កាសែត Times of India  ថា នៅតាមផ្លូវធ្វើដំណើររបស់ក្មេងៗសិស្សសាលា គឺមានផ្លូវដើរតូចៗ និងព្រៃដុះជាច្រើន ដែលអាចនឹងមានសត្វអសិរពិស (ពស់) ចឹក ហើយថ្មដែលអាចដើរឆ្លងកាត់ទឹកបានក៏រអិលណាស់ដែរ។ កម្លាំងទឹកបោកបក់ខ្លាំង  អាចវាយប្រហារពួកគេបានភ្លាមៗ ប្រសិនណាបើពួកគេធ្វេសប្រហែសតែបន្តិច ធ្វើឲ្យរអិលដួលនោះ។

ទោះបីជាយ៉ាងណា  បច្ចុប្បន្នអាជ្ញាធរក្នុងតំបន់ ត្រូវបានគេរាយការណ៍ថា  កំពុង ព្យាយាមរកវិធានការដោះស្រាយ ដើម្បីជួយសម្រួលដល់ក្មេងៗសិស្សសាលាមានភាពងាយស្រួលក្នុងការធ្វើដំណើរជាងមុនផងដែរ៕

ទស្សនាវីដេអូខាងក្រោម៖  

ក្មេងៗឥណ្ឌាជម្នះនាំគ្នា ដើរឆ្លងកាត់កម្លាំងទឹកហូរបោកបក់ខ្លាំង ទាំងផ្សងគ្រោះថ្នាក់ ដើម្បីទៅសាលារៀន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]