កូរ៉េខាងត្បូង៖ ថ្មីៗនេះ ក្រុមចម្រៀងកំពូល Girl’s Generation បានចូលរួមលេងកម្សាន្ត ក្នុងកម្មវិធីល្បីបំផុតមួយរបស់កូរ៉េ “Knowing Brother” ដោយខាងទូរទស្សន៍ JTBC បានចាក់ផ្សាយយ៉ាងពិសេស រហូតទៅដល់២សប្តាហ៍ជាប់គ្នាឯណោះ។

តាមរយៈវីដេអូឈុតខ្លីៗសម្រាប់ចាក់នៅសប្តាហ៍ទី២នេះ ស្រីស្អាតទាំង៨នាក់ ត្រូវតម្រូវឲ្យស្លៀកឈុត ព្រះនាងព្រិលសទាំងអស់គ្នា និងលេងល្បែងកម្សាន្តឆ្លុះកញ្ចក់ ដោយឲ្យសមាជិកម្តង២រូបៗ ឈរទល់មុខគ្នាធ្វើដូចជាមើលកញ្ចក់ជាមួយនឹងកាយវិការ បែបកំប្លែង ឬក៏និយាយអ្វីក៏បាន។

ចូលមកដល់គូ របស់កញ្ញា Sunny ជាមួយនឹង YoonA ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងសំណួររវាងពួកគេ។

YoonA និយាយថា៖ «តើឯងប្រាកដហើយថាវាជាកញ្ចក់?» សំណួរនេះជាការឌឺដងទៅលើកម្ពស់របស់ Sunny ពីព្រោះថាSunny ទាបជាងYoonA ខ្លាំង។

ដោយឡែក Sunny ក៏មិនចុះចាញ់ នាងក៏បានចង្អុលទៅកាន់ដើមទ្រូងរបស់Yoonaវិញ ហើយក៏សួរថាថា៖ «ហស់? តើវាបាត់ទៅណាហើយ» ។ សំណួរចុកឈាម របស់Sunny គឺចង់ឌឺដងទៅលើ ទំហំ របស់ YoonA ដោយចង់ថា YoonA បានតែខ្ពស់ប៉ុន្តែដើមទ្រូងវិញឡើងតូច ខុសពីនាង មាឌទាបល្អិតមែន ប៉ុន្តែដើមទ្រូងវិញមិនណយ៕     

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]