Seborrheic Dermatitis គឺជាជំងឺរលាកស្បែកមួយប្រភេទ នៅក្នុងចំណោមជំងឺរលាកស្បែកផ្សេងទៀត ដែលធ្វើឲ្យស្បែកមានការរលាករ៉ាំរ៉ៃ បណ្តាលឲ្យមានការរំខានដល់ការរស់នៅប្រចាំថ្ងៃរបស់អ្នកជំងឺ។ ជំងឺនេះ ច្រើនកើតមាននៅតំបន់ដែលសំបូរទៅដោយក្រពេញបញ្ចេញខ្លាញ់(Sebaceous Gland Area)ដែលមាននៅលើស្បែកដូចជា៖ ស្បែកក្បាល(Scalp) មុខ(Face) ខ្នង(Back) និង ទ្រូង(Chest)ជាដើម។ មនុស្សគ្រប់វ័យ សុទ្ធតែអាចកើតមានជំងឺនេះ ប៉ុន្តែកូនក្មេង និង មនុស្សវ័យកណ្តាល ជាពិសេសបុរសមានអត្រាកើតច្រើនជាងគេ។

Seborrheic Dermatitis គឺជាជំងឺរលាកស្បែកមួយប្រភេទនៅក្នុងចំណោមជំងឺរលាកស្បែកផ្សេងទៀត ដែលធ្វើឲ្យស្បែកមានការរលាករ៉ាំរ៉ៃ

មកដល់ពេលនេះមូលហេតុពិតប្រាកដនៃជំងឺ Seborrheic Dermatitis មិនទាន់ត្រូវបានបញ្ជាក់ថាមកពីអ្វីនៅឡើយ ប៉ុន្តែមានកត្តាមួយចំនួនដែលងាយបង្កឲ្យមានបញ្ហានេះរួមមាន៖ មេរោគផ្សិតម៉្យាងដែលមានឈ្មោះ Malassezia មានប្រតិកម្មជាមួយប្រព័ន្ធការពាររាងកាយ នាំឲ្យមានការរលាក (Inflammation) នៅលើស្បែក រួមជាមួយនឹងកត្តាផ្សេងៗទៀតដូចជា ហ៊្សែន (Genetic) ស្ត្រេស (Stress) ការប្រើប្រាស់ឱសថ (Buspirone, Chlorpromazine, Cimetidine, Lithium, Methoxsalen, Psoralens, .ect.) អាកាសធាតុ (Cold or Dry weather) និង ជំងឺមួយចំនួន (Alcoholism, HIV, Depression, Epilepsy, Psoriasis, Rosacea .etc.) ផងដែរ។

មកដល់ពេលនេះមូលហេតុពិតប្រាកដនៃជំងឺ Seborrheic Dermatitis មិនទាន់ត្រូវបានបញ្ជាក់ថាមកពីអ្វីនៅឡើយ

អ្នកដែលមានបញ្ហា Seborrheic Dermatitis ភាគច្រើនមានរោគសញ្ញាដូចជា ស្បែកឡើងក្រហម (Redness) ស្ងួត (Dry Skin) ក្រហាយ (Burning sensation) រមាស់ (Itching) រួមជាមួយនឹងការឡើងអង្គែ ឬក្រម៉ដែលមានពណ៍ស ឬលឿង (Dry white/yellowish dandruff) នៅលើស្បែកមុខ (Face) ត្រចៀក (Ears) ទ្រូង (Chest) និងស្បែកក្បាល (Scalp) ជាដើម។

សំរាប់ការព្យាបាលជំងឺរលាកស្បែកប្រភេទនេះវិញ គឺធ្វើឡើងទៅតាមស្ថានភាពនៃជំងឺ

សំរាប់ការព្យាបាលជំងឺរលាកស្បែកប្រភេទនេះវិញ គឺធ្វើឡើងទៅតាមស្ថានភាពនៃជំងឺ។ ប្រសិនបើអ្នកជំងឺមានបញ្ហារលាកតិចតួច (Mild Inflammation) ការព្យាបាលគឺប្រើប្រាស់តែឱសថប្រភេទលាបប៉ុណ្ណោះគឺ Antifungal agent, Keratolytics agent រឺ Medication Shampoo។ ផ្ទុយទៅវិញ បើមានការរលាកស្បែកខ្លាំងក្លា (Severe Inflammation) គឺត្រូវប្រើប្រាស់ឱសថប្រភេទលាប Antifungal agent, Medication Shampoo, Anti-inflammation agent រឺ Keratolytics agent រួមជាមួយ និងឱសថប្រភេទលេប Oral Antifungal Agent បន្ថែមទៀត។

ប្រសិនបើអ្នកជំងឺមានបញ្ហារលាកតិចតួច (Mild Inflammation) ការព្យាបាលគឺប្រើប្រាស់តែឱសថប្រភេទលាបប៉ុណ្ណោះ

រៀបរៀងដោយ លោកវេជ្ជបណ្ឌិត សេង ម៉ាឡា ឯកទេសជំងឹសើស្បែក នៃពេទ្យសើស្បែកទឹកថ្លា

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ : 093/011 394939

និងតាមទំព័រហ្វេសប៊ុក Tek Tla Skin Cabinet

វេជ្ជបណ្ឌិត សេង ម៉ាឡា
វេជ្ជបណ្ឌិត សេង ម៉ាឡា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]