មានមនុស្សជាច្រើនចូលចិត្តដើរទិញទំនិញតាមផ្សារទំនើប  ព្រោះមានភាពងាយស្រួល និងមានជម្រើសទំនិញច្រើនមុខ   និងមានផាសុកភាពទៀតផង។ តែអ្នកប្រហែលជាមិនបានចាប់អារម្មណ៍ថា ផ្សារទំនើបភាគច្រើនសុទ្ធតែមានគន្លឹះ និងវិធីបញ្ចុះបញ្ចូលអតិថិជន ទើបពេលខ្លះអ្នកដើរទិញទំនិញលើសម៉ោងកំណត់ ដោយមិនបានដឹងខ្លួន  ឬទិញទំនិញលើសតម្លៃដែលខ្លួនបានកំណត់ទុកជាដើម។

ខាងក្រោមនេះជាគន្លឹះមួយចំនួន ដែលអ្នកគួរតែដឹង និងប្រុងប្រយ័ត្ននៅពេល ដើរទិញទំនិញក្នុងផ្សារទំនើប៖  

គន្លឹះមួយចំនួនដែលអ្នកគួរតែដឹងនិងប្រុងប្រយ័ត្ននៅពេលដែរដើរទិញទំនិញនៅក្នុងផ្សារទំនើប

១. កន្ត្រកដាក់អីវ៉ាន់ធំ

អ្នកប្រហែលជាមិនបានចាប់អារម្មណ៍ទេថា  នៅផ្សារទំនើប កន្ត្រកដាក់អីវ៉ាន់តែងតែផ្លាស់ប្តូរកាន់តែធំជាងមុន។ នេះជាគន្លឹះដែលផ្សារទំនើបធ្វើឡើង ដើម្បីឱ្យអ្នកដើរទិញទំនិញបានកាន់តែច្រើនមុខ។

កន្ត្រកកាន់តែធំ អ្នកដើរទិញទំនិញនឹងមិនបានចាប់អារម្មណ៍ហើយដើរការដើរទិញទំនិញកាន់តែបានច្រើនមុខ

២. ចម្រៀង ឬចង្វាក់ភ្លេងយឺតៗ

រាល់ផ្សារទំនើបតែងតែចាក់ចម្រៀង  ឬភាគច្រើនជាតន្ត្រីសាច់ភ្លេងដែលមានចង្វាក់យឺតៗ ព្រោះវាអាចរំញោចអារម្មណ៍ឱ្យស្រស់ស្រាយរីករាយ ហើយធ្វើឱ្យអ្នកដើរទិញទំនិញយឺតៗតាមចង្វាក់ភ្លេង  ដែលធ្វើឱ្យរយៈពេលនៃការដើរទិញទំនិញកាន់តែយូរ  ហើយទិញទំនិញបានកាន់តែច្រើនមុខ។ 

រូបតំណាង

៣. ក្លិនឈ្ងុយនៃចំណីអាហារ

កន្លែងលក់នំប៉័ងគឺជាផ្នែកមួយនៃទំនិញក្នុងផ្សារទំនើប។ ក្លិនឈ្ងុយរបស់នំប៉័ងនឹងធ្វើឱ្យអ្នកចង់ចូលទិញ ហើយក្លិនឈ្ងុយរបស់នំប៉័ងដែលសាយភាយពេញផ្សារទំនើបនឹងធ្វើឱ្យអ្នកដែល ដើរទិញទំនិញមានអារម្មណ៍ល្អ ជាហេតុនាំឱ្យការដើរទំនិញកាន់តែយូរ។ 

ក្លិនឈ្ងុយរបស់នំប៉័ងនឹងធ្វើឱ្យអ្នក ចង់ចូលទិញ ហើយក្លិនឈ្ងុយរបស់នំប៉័ងដែលសាយភាពពេញផ្សារទំនើបនឹងធ្វើឱ្យអ្នកដែល ដើរទិញទំនិញមានអារម្មណ៍ល្អ ជាហេតុនាំឱ្យការដើរទំនិញកាន់តែយូរ

៤. សាច់វេចខ្ចប់

នៅរាល់ផ្សារទំនើបមានការដាក់លក់សាច់ជាច្រើនប្រភេទ ដែលសាច់ខ្លះខ្ចប់ជាបំណែកធំៗ និងខ្លះទៀតមានការប្រលះនិងកាប់សាច់ជាដុំៗ ហើយធ្វើការវេចខ្ចប់ យ៉ាងស្អាត។ តែអ្នកប្រហែលជាមិនបានដឹងទេថា នេះជាល្បិចលក់ដ៏ឆ្លាតវៃ។ ការពិតទៅពេលដែលទិញសាច់មួយដុំធំ ហើយយកទៅកាប់នៅផ្ទះដោយខ្លួនឯង មានតម្លៃថោកជាងការដែលគេកាប់ស្រេច ហើយធ្វើការវេចខ្ចប់នៅក្នុងកញ្ចប់។ 

សាច់មួយដំធំហើយយកទៅកាប់នៅផ្ទះដោយខ្លួនឯង មានតម្លៃថោកជាងការដែលគេកាប់ស្រេចហើយធ្វើការវេចខ្ចប់នៅក្នុងកញ្ចប់

៥. បន្លែ និងផ្លែឈើដែលកាត់រួច

បន្លែ និងផ្លែឈើដែលកាត់ និងវេចខ្ចប់យ៉ាងស្អាតនៅក្នុងកញ្ចប់ ក៏មិនខុសគ្នាពីល្បិចវេចខ្ចប់សាច់ខាងលើដែរ។ បន្លែនិងផ្លែឈើដែលកាត់ និងខ្ចប់ស្រាប់វាមានតម្លៃថ្លៃជាង ពេលដែលអ្នកទិញយកដុំធំទៅកាត់ដោយខ្លួនឯង។ 

បន្លែនិងផ្លែឈើដែលកាត់និងខ្ចប់ស្រាប់វាមានតម្លៃថ្លៃជាងពេលដែលអ្នកទិញយកដុំធំទៅកាត់ដោយខ្លួនឯង

៦. ទាក់ទាញក្រសែភ្នែក និងអារម្មណ៍

អ្នកប្រហែលជាមិនបានដឹងទេថា រាល់ផ្សារទំនើបនានាតែងតែដាក់តាំងទំនិញដែលមានតម្លៃថ្លៃនៅចំនុចដែលងាយទាក់ទាញអារម្មណ៍របស់អ្នកទិញ ដូចជានៅខាងមុខ ឬទីតាំងដែលអ្នកតែងតែងាយស្រួលសង្កេត។ 

ទំនិញដែលមានតម្លៃថ្លៃនៅចំនុចដែលងាយទាក់ទាញអារម្មណ៍របស់អ្នកទិញ ដូចជានៅខាងមុខ ឬទីតាំងដែលអ្នកតែងតែងាយស្រួលសង្កេត

៧. ទំនិញតែងតែផ្លាស់ប្តូរទីតាំង

ទំនិញដែលធ្លាប់បានកត់សម្គាល់ទីតាំង  ឬធ្លាប់បានទិញពីមុន ត្រូវបានផ្លាស់ប្តូរទៅកន្លែងផ្សេង ដែលជាហេតុធ្វើឱ្យអ្នកចំណាយពេលវេលាយូរ ក្នុងការដើររក ឬស្វែងរកទំនិញថ្មីមកជំនួសវិញ។ 

ទំនិញដែលធ្លាប់បានកត់សម្គាល់ទីតាំង ឬធ្លាប់បានទិញពីមុនទាំងនោះត្រូវបានផ្លាស់ប្តូរទៅកន្លែងផ្សេង ដែលជាហេតុធ្វើឱ្យអ្នកចំណាយពេលវេលាយូរក្នុងការដើររក ឬស្វែងរកទំនញថ្មីមកជំនួសវិញ

៨. ទំនិញថ្មីៗរបស់ក្រុមហ៊ុន

ផ្សារទំនើបភាគច្រើនតែងតែមានបញ្ឈរទំនិញថ្មីៗ  និង Promotion របស់ខ្លួន។ អ្នកអាចមានចំណាប់អារម្មណ៍ចំពោះទំនិញទាំងអស់នោះ តែការពិតទៅក្រុមហ៊ុនបានបូក សរុបតម្លៃពីលើអស់រួចមកហើយ។ 

អ្នកអាចមានចំណាប់អារម្មណ៍ចំពោះទំនិញទាំងអស់នោះ តែការពិតទៅក្រុមហ៊ុនបានបូក សរុបតម្លៃពីលើអស់រួចមកហើយ

៩. ទំនិញជាគូនៅជិតគ្នា

អ្នកប្រហែលជាបានដឹងហើយថា នៅក្នុងផ្សារទំនើបតែងតែមានដាក់ទំនិញជាគូនឹងគ្នាដូចជា ប័រនៅជិតដំណាប់  ស្រានៅជិតស្រាបៀរ  ឬនៅជិតទឹកក្រូច  ​ឬសូដាជាដើម។ ហេតុផលព្រោះអាចធ្វើឱ្យអ្នកចាប់អារម្មណ៍ទំនិញទាំងនោះ  ហើយទិញមកជាមួយ គ្នា បើទោះបីជាអ្នកមិនមានបំណងទិញវាពីមុនក៏ដោយ។ 

ធ្វើឱ្យអ្នកចាប់អារម្មណ៍ទំនិញទាំងនោះ ហើយទិញមកជាមួយ គ្នាបើទោះបីជាអ្នកមិនមានបំណងទិញវាក៏ដោយ

១០. ទំនិញតាមផ្លូវចេញទៅគិតលុយ

នៅតាមច្រកផ្លូវដែលអ្នកត្រូវចេញទៅគិតលុយ  តែងតែមានទំនិញនៅសងខាង ដែលជាហេតុធ្វើឱ្យចិត្ត និងដៃរបស់អ្នកចាប់យកទំនិញតូចៗដូចជាស្ករគ្រាប់ ស្ករកៅស៊ូ សូកូឡា  និងទំនិញផ្សេងៗដែលមានទំហំតូចៗទាំងនោះ ដាក់នៅក្នុងកន្ត្រកដោយមិនបានដឹងខ្លួន។  អ្នកអាចឃើញថាវាជារបស់តូចៗ  តែវានឹងកើនតម្លៃបន្ថែមនៅពេលដែលអ្នកគិតលុយ។  

អ្នកអាចឃើញថាវាជារបស់តូចៗ តែវានឹងកើនតម្លៃបន្ថែមនៅពេលដែលអ្នកគិតលុយ

១១. មិនអាចបោះបង់ទំនិញវិញបាន

ពេលដែលអ្នកចូលជួរសម្រាប់គិតលុយ អ្នកប្រហែលជាមានការពិចារណាខ្លះពីទំនិញដែលមិនចាំបាច់មួយចំនួន តែពេលដែលអ្នកមានគំនិតចង់បោះបង់ទំនិញនោះ  បែរជាគ្មានកន្លែងនៅសល់ ដែលអ្នកអាចទម្លាក់ទំនិញទាំងនោះ   ឬផ្លូវដែលអ្នកកំពុងតែតំរង់ជួរតូចចង្អៀត   ដែលជាហេតុមិនអាចឱ្យអ្នកត្រលប់ក្រោយដើម្បីទុកទំនិញនោះបាន។ 

គ្មានកន្លែងនៅសល់ដែលអ្នកអាចទម្លាក់ទំនិញទាំងនោះ ឬផ្លូវដែលអ្នកកំពុងតែតំរង់ជួរតូច ចង្អៀត ដែលជាហេតុមិនអាចឱ្យអ្នកត្រលប់ក្រោយដើម្បីទុកទំនិញនោះបាននោះទេ

១២. ទំនិញជាឈុត

ផ្សារទំនើបតែងមានការវេចខ្ចប់ការដាក់ទំនិញជាឈុត  ឬទំនិញជាដុំធំៗ ហើយធ្វើឱ្យអ្នកគិតថាចំណេញលុយច្រើន។  តែការពិតទៅទំនិញទាំងនោះ សុទ្ធតែបូកបន្ថែមតម្លៃរួចហើយ ពេលខ្លះទំនិញទាំងនោះសឹងតែលើសតម្លៃទំនិញដែលអ្នកទិញជារាយមួយៗផង។  ជួនកាលពេលអ្នកទិញទំនិញជាឈុត អាចធ្វើឱ្យអ្នកខ្ជះខ្ជាយ ព្រោះប៉ះទំនិញដែលអ្នកមិនត្រូវការ  ឬមិនចាំបាច់ជាដើម។ 

ផ្សារទំនើបតែងមានការវេចខ្ចប់ការដាក់ទំនិញជាឈុត ឬទំនិញជាដុំធំៗ ហើយធ្វើឱ្យអ្នកគិតថាចំណេញលុយច្រើន

១៣. ទស្សនាវដ្តី និងក្រដាសផ្សព្វផ្សាយ

ផ្សារទំនើបតែងតែមានធ្នើដាក់កាសែតទស្សនាវដ្តី  ឬក្រដាសផ្សព្វផ្សាយផ្សេងៗ ទាក់ទាញចិត្តឱ្យអ្នកមើល។  ភាគច្រើនជាការផ្សព្វផ្សាយទំនិញ និង Promotion ថ្មីផ្សេងៗ  តែសូមពិនិត្យតម្លៃទំនិញមុនផង មុននឹងអ្នកទិញ ព្រោះវាអាចនឹងមានតម្លៃថ្លៃជាងធម្មតា។ 

ផ្សារទំនើបតែងតែមានធ្នើដាក់កាសែតទស្សនាវដ្តី ឬក្រដាសផ្សព្វផ្សាយផ្សេងៗធំៗទាក់ទាញចិត្តឱ្យអ្នកមើល

១៤. Promotion ទិញក្នុងតម្លៃមួយតែបានទំនិញច្រើនមុខ

ការផ្សព្វផ្សាយនៅផ្សារទំនើបមានដូចជា ទិញ ២ ថែម ១ , ទិញ ១ ថែម ១ ឬ ទិញ១០មុខ តម្លៃត្រឹមតែ ១០ដុល្លារជាដើម -ល-។ អ្នកអាចគិតថាចំណេញ ដែលការពិតទៅតម្លៃត្រូវបានរួមបញ្ចូលរួចអស់ហើយ ជួនកាលបើអ្នកមិនបានសង្កេតតម្លៃទេ វាអាចមានតម្លៃលើសការទិញរាយធម្មតាប៉ុន្មានសេនទៀតផង៕

ការពិតទៅតម្លៃត្រូវបានរួមបញ្ចូលរួចអស់មកហើយ ជួនកាលបើអ្នកមិនបានសង្កេតតម្លៃទេ វាអាចមានតម្លៃលើសការទិញរាយធម្មតាប៉ុន្មានសេនផងដែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]