ភ្នំពេញ៖ កំពូលតារាចម្រៀងស្រី ដែលល្បីក្នុងស្រទាប់មិត្តយុវវ័យ កញ្ញា ឱក សុគន្ធកញ្ញា នៅតែរក្សាប្រជាប្រិយភាពយ៉ាងរឹងមាំ អស់រយៈពេលជាច្រើនឆ្នាំកន្លងមក។

ទោះបីទីផ្សារសិល្បៈ មានការប្រកួតប្រជែងខ្ពស់ និងមានតារាថ្មីៗត្រៀមរះច្រើនមែនក្ដី ក៏ការគាំទ្ររបស់តារាស្រីរូបនេះ នៅតែមិនចុះអន់ថយ នាំឲ្យកញ្ញាកើតក្ដីបារម្ភឡើយ។

ព្រោះតែទឹកដមសម្លេង និងទេពកោសល្យក្នុងការសម្ដែងរបស់ កញ្ញា បានដិតជាប់អារម្មណ៍របស់ទស្សនិកជនបាត់ទៅហើយ តាមរយៈបទចម្រៀងពិរោះៗដែលចេញមកជាបន្តបន្ទាប់។

កាន់តែល្បី ឱក សុគន្ធកញ្ញា ក៏កាន់តែរវល់ដូចគ្នា តែកំពូលតារាចម្រៀងស្រីរូបនេះ នៅតែឆ្លៀតពេលសម្រាកលំហែកាយ ក្រោយបញ្ចប់ការងារមួយចំនួន។

រាល់ពេលដើរលេងក្រៅប្រទេសម្ដងៗ សុគន្ធកញ្ញា តែងមានស្ទីលថ្មី ប្លែកៗ អមជាមួយទេសភាពប្លែកៗ ដែលធ្វើឲ្យ កញ្ញា កាន់តែស្រស់ស្អាត មិនចាញ់តារាបរទេសប៉ុន្មានឡើយ។

ដូចនេះ ខ្មែរឡូត នឹងនាំយកស្ទីលដើរលេងក្រៅប្រទេសជាច្រើន របស់តារាចម្រៀងស្រីជួរមុខ រូបនេះ មកចែកជូនប្រិយមិត្តអ្នកអាន ពេលឃើញហើយ អ្នកគ្រប់គ្នាប្រាកដជា លាន់មាត់សរសើរជាក់ជាមិនបាន៕

ស្ទីលដើរលេងក្រៅប្រទេសរបស់ ឱក សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា