បរទេស៖ Google Pixel គឺជាម៉ូដែលទូរស័ព្ទស្មាតហ្វូនជំនាន់ដំបូងរបស់ក្រុមហ៊ុន Google ដែលបានដាក់ចេញលក់កាលពីឆ្នាំមុន។  វាមិនមែនជារឿងប្លែកនោះទេដែលក្រុមហ៊ុន Google ព្យាយាមបង្កើតទូរស័ព្ទស៊េរីថ្មីដែលមានមកជាមួយនូវមុខងារសំខាន់ៗជាច្រើនទៀត ដើម្បីធ្វើការប្រជែងនៅលើទីផ្សារ។ 

កាលពីពេលថ្មីៗនេះ លោក Rick Osterloh ដែលជាប្រធានគ្រប់គ្រងផ្នែកម៉ាស៊ីនរបស់ក្រុមហ៊ុន Google បានបញ្ជាក់ថាទូរស័ព្ទ Google Pixel 2 ដែលជាទូរស័ព្ទជំនាន់ថ្មីរបស់ក្រុមហ៊ុនខ្លួន នឹងត្រូវបង្ហាញខ្លួននៅក្នុងទីផ្សារឆ្នាំ ២០១៧ នេះ។

រាងគំរូនៃទូរស័ព្ទ Google Pixel 2

ក្នុងពេលនេះមានពាក្យចចាមអារ៉ាមមួយចំនួនថា ទូរស័ព្ទស្មាតហ្វូន Google Pixel 2 នឹងដាក់ចេញលក់លើទីផ្សារនៅក្នុងខែតុលាខាងមុខនេះ។ សារព័ត៌មានមួយចំនួនក៏បាននិយាយដែរថា ទូរស័ព្ទស៊េរីថ្មីនេះនឹងមានការអភិវឌ្ឍន៍មួយចំនួនរួមមាន៖

- ភាពធន់នឹងទឹក

- បង្កើនសមត្ថភាពកាមេរ៉ាកាន់តែមានភាពប្រសើរឡើង

- ម៉ាស៊ីនមានដំណើរការកាន់តែលឿន

- គែមដែលអាចច្របាច់បាន ដើម្បីប្រើប្រាស់កាមេរ៉ា ភ្លើងពិល ឬក៏បើកកម្មវិធីផ្សេងៗ

- ការរចនារាងឲ្យស្តើងជាងមុន

- អេក្រង់មានទំហំ ៦អ៊ីញ

- មានពណ៌ចំនួន ៣សម្រាប់ឲ្យជ្រើសរើស

- មានឧបករណ៍បញ្ចេញសម្លេង (Speaker) នៅខាងមុខចំនួន ២

- ប្រហែលជាគ្មានរន្ធសម្រាប់ដោតកាសនោះទេ

- មានតម្លៃប្រហែល ៦៥០ដុល្លារ

- អាចមានដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android O ។

ពណ៌គំរូនៃទូរស័ព្ទ Google Pixel 2
ពណ៌គំរូនៃទូរស័ព្ទ Google Pixel 2
ពណ៌គំរូនៃទូរស័ព្ទ Google Pixel 2

តាមពាក្យចចាមអារ៉ាមបានឲ្យដឹងថា ក្រុមហ៊ុន Google និងក្រុមហ៊ុន HTC នឹងធ្វើការសហការគ្នាក្នុងការបង្កើតទូរស័ព្ទ Google Pixel 2 នេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]