បរទេស៖ គ្រូបង្វឹករបស់ក្រុមបិសាចក្រហម Manchester United លោក Jose Mourinho បាននិយាយក្នុងសន្និសីទសារព័ត៌មានមុនជំនួបដែល Man Utd ត្រូវប៉ះ Real Madrid យប់នេះថា លោកនឹងព្យាយាមទិញតារាឆ្នើមជម្រើសជាតិវែល Gareth Bale បើសិនជារូបគេត្រូវអ្នកចាត់លោក Zidane មិនដាក់លេងក្នុងយប់នេះ។

ក្រុមអធិរាជស Real Madrid ដែលជាម្ចាស់ជើងឯក Champions League នឹងត្រូវតទល់ជាមួយក្រុមបិសាចក្រហម Manchester United ដែលជាម្ចាស់ជើងឯក Europa League ដើម្បីដណ្ដើមពានរង្វាន់ Super Cup ក្នុងយប់នេះ វេលាម៉ោង ១:៤៥នាទីរំលងអាធ្រាត។

លោក Jose Mourinho គ្រូបង្វឹក Man Utd

ថ្មីៗនេះមានព័ត៌មានចចាមអារ៉ាមមួយចំនួនបាននិយាយថា ប្រសិនបើ Real ទិញបានខែ្សប្រយុទ្ធវ័យក្មេង Kylian Mbappe របស់ Monaco ពួកគេអាចនឹងលក់ Bale ចេញ ខណៈដែលសមាជិករបស់ក្រុមជម្រើសជាតិវែលនេះ បានរួមរស់ជាមួយក្រុមអស់រយៈពេល៤ឆ្នាំមកហើយ។

ក្នុងសន្និសីទមុនការប្រកួតនេះ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ បាននិយាយជុំវិញស្ថានភាពរបស់ Bale ថា៖ «បើសិនជារូបគេ (Bale) លេង ហើយរូបគេស្ថិតក្នុងគម្រោងរបស់គ្រូបង្វឹក ក៏ដូចជាគម្រោងរបស់ក្លិប ជាពិសេសគឺរូបគេពិតជាចង់បន្ដនៅក្លិបទៀតនោះ យើងមិនដែលគិតថាយើងអាចមានលទ្ធភាពនឹងចុះកុងត្រាជាមួយគេឡើយ''។

Mourinho បន្ដ៖ «តែបើសិនជាគេមិនស្ថិតក្នុងគម្រោងរបស់ក្លិប ហើយអ្វីៗពិតជាប្រាកដមែននោះ Gareth Bale នឹងអាចចាកចេញពី Real Madrid។ ខ្ញុំនឹងរង់ចាំគេ ហើយនឹងប្រជែងជាមួយគ្រូបង្វឹកដ៏ទៃដែលព្យាយាមចង់ទិញរូបគេ។ បើសិនជាគេលេង នោះមានន័យថាក្លិបនៅតែចង់ឲ្យគេបន្ដដដែល»

Gareth Bale

Gareth Bale ចូលរួមជាមួយ Real Madrid កាលពីរដូវកាល ២០១៣-២០១៤ ដោយផ្ទេរពីក្រុម Tottenham Hotspur ក្នុងតម្លៃ៨៦លានផោន (១១២លានដុល្លារ) ហើយរូបគេបានជួយឲ្យក្រុមឈ្នះពានរង្វាន់ជាច្រើនផងដែរ៕

Gareth Bale អំឡុងពេលហ្វឹកហាត់
Gareth Bale អំឡុងពេលហ្វឹកហាត់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]