អង់គ្លេស៖ អ្នកចាត់ការទូទៅលោក Arsene Wenger បានបញ្ជាក់ថាកីឡាករឆ្នើម Alexis Sanchez នឹងបន្ដនៅក្រុមកាំភ្លើងធំ Arsenal ដដែលនៅរដូវកាលក្រោយ ហើយអាចនឹងបន្ដនៅរយៈពេលជាច្រើនឆ្នាំទៀត។

គ្រូបង្វឹកសញ្ជាតិបារាំងនេះនិយាយថា ខែ្សប្រយុទ្ធជម្រើសជាតិឈីលីដែលមានពាក្យចចាមអារ៉ាមជាច្រើនទាក់ទងនឹងអនាគតរបស់គេ ពេលនេះបានធើ្វការសម្រេចចិត្ដយ៉ាងច្បាស់លាស់ហើយ។

Sanchez បានត្រលប់មកហ្វឹកហាត់ជាមួយក្រុមកាលពីថៃ្ងអង្គារ ក្រោយពីរូបគេត្រូវបានអនុញ្ញាតឲ្យពន្យារពេលឈប់សម្រាក ក្រោយជួយក្រុមជម្រើសជាតិក្នុងព្រឹត្ដិការណ៍ Confederations Cup កាលពីខែមុន។  

Wenger បញ្ជាក់ថា Sanchez នឹងនៅ Arsenal ជាបន្ដនៅរដូវកាលក្រោយ

ក្រោយពីអតីតកីឡាកររបស់ក្រុម Barcelona បានចូលរួមហ្វឹកហាត់នៅកីឡដ្ឋាន Emirates រួចមក អ្នកចាត់ការទូទៅលោក Wenger បាននិយាយថា៖ «ការសម្រេចចិត្ដរបស់ខ្ញុំគឺច្បាស់លាស់ហើយ។ Sanchez នឹងបន្ដនៅទីនេះ។ រូបគេនឹងយល់ព្រម»។

លោកបន្ដថា៖ «ខ្ញុំគិតថា Sanchez នឹងនៅទីនេះជាបន្ដក្នុងរដូវកាលនេះ។ ប្រសិនបើយើងអាចធើ្វឲ្យគេនៅបានយូរជាងនេះទៀត ពួកយើងនឹងធើ្វ»។

កុងត្រារបស់ Sanchez នឹងត្រូវផុតនៅរយៈពេល១២ខែទៀត ខណៈដែលរូបគេពេលនេះពុំទាន់បានចុះកិច្ចសន្យាថ្មីនៅឡើយទេ៕  

Sanchez អំឡុងពេលហ្វឹកហាត់នៅកីឡដ្ឋាន Emirate
Sanchez អំឡុងពេលហ្វឹកហាត់នៅកីឡដ្ឋាន Emirate
Sanchez អំឡុងពេលហ្វឹកហាត់នៅកីឡដ្ឋាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]