ការឈឺចាប់ និងអាការមួយចំនួនរបស់រាងកាយមនុស្ស  យើងអាចមិនចាប់អារម្មណ៍ តែវាក៏អាចប្រាប់ និងបញ្ជាក់អ្នកខ្លះៗពីបញ្ហា និងជំងឺផ្សេងៗមួយចំនួនរបស់អ្នកបានផងដែរ។ 

ដូច្នេះហើយ ថ្ងៃនេះយើងនឹងលើកយកជំងឺទាំង ៩ មុខ និងអាការផ្សេងៗមកបង្ហាញ និងចែករំលែកជាចំណេះដឹងដល់មិត្តអ្នកអានដូចខាងក្រោម៖

១.បេះដូង

អ្នកអាចសម្គាល់ថាមានបញ្ហាបេះដូង ដោយការមានអារម្មណ៍ថាឈឺចាប់ និងថប់ៗនៅក្នុងទ្រូង ដែលអាចរាលដាលទៅដៃខាងឆ្វេង រហូតដល់ឆ្អឺងត្រង់សន្ទះស្មា និងផ្នែកខ្លះនៃកញ្ចឹងក។ បញ្ហាជំងឺបេះដូង មានមនុស្សមួយចំនួនយល់ច្រលំថាអាចនឹងមានរោគសញ្ញាណាមួយទាក់ទងនឹងចលនាចង្វាក់បេះដូង និងដង្ហើម ប៉ុន្តែការពិតនោះវាលេចសញ្ញាត្រង់រាងកាយអវយវៈខាងក្រៅទៅវិញ។

អ្នកអាចសម្គាល់ថាមានបញ្ហាបេះដូង ដោយការមានអារម្មណ៍ថាឈឺចាប់ និងថប់ៗនៅក្នុងទ្រូង ដែលអាចរាលដាលទៅដៃខាងឆ្វេង រហូតដល់ឆ្អឺងត្រង់សន្ទះស្មា និងផ្នែកខ្លះនៃកញ្ចឹងក

២.តម្រងនោម

ការឈឺចាប់ត្រង់តម្រងនោមអាចច្រលំគ្នាជាមួយការឈឺឆ្អឹងខ្នង និងឈឺចង្កេះធម្មតាផងដែរ។ ដោយភាពខុសគ្នាដែលអាចធ្វើឱ្យយើងដឹងកាន់តែច្បាស់នោះគឺការឈឺចាប់ត្រង់តម្រងនោមមានអាការឈឺចុះទៅជ្រៅក្រោមឆ្អឹងជំនី ខណៈនៃការឈឺចាប់សាច់ដុំមានកម្រិតស្រាល។

ការឈឺចាប់ត្រង់តម្រងនោមមានអាការឈឺចុះទៅជ្រៅក្រោមឆ្អឹងជំនី

៣.ពោះវៀនតូច

បញ្ហាពោះវៀនតូចជាធម្មតាបណ្តាលឱ្យមានអាការឈឺចាប់នៅត្រង់តំបន់ផ្ចិត។ ហើយប្រសិនបើការឈឺចាប់នៅតែបន្តកើតមាន និងបណ្តាលឱ្យមិនស្រួលនៅក្នុងខ្លួន នៅពេលដែលដើរកោងខ្នង ឬពេលដែលពត់ខ្លួននោះ សូមកុំស្ទាក់ស្ទើរ ប្រញាប់ទៅមន្ទីរពេទ្យជួបជាមួយគ្រូពេទ្យជាបន្ទាន់។

បញ្ហាពោះវៀនតូចជាធម្មតាបណ្តាលឱ្យមានអាការឈឺចាប់នៅត្រង់តំបន់ផ្ចិត

៤.ពោះវៀនធំ

ជំងឺដែលទាក់ទងនឹងបញ្ហាពោះវៀនធំ មានរោគសញ្ញាឈឺចាប់ត្រង់ម្តុំបរិវេណពោះផ្នែកខាងស្តាំ។ ប៉ុន្តែបញ្ហាទល់លាមកខុសពីធម្មតាក៏អាចបញ្ជាក់ថាអ្នកក៏មានបញ្ហាជំងឺទាក់ទងនឹងពោះវៀនធំផងដែរ។

បញ្ហាពោះវៀនធំ មានរោគសញ្ញាឈឺចាប់ត្រង់ម្តុំបរិវេណពោះផ្នែកខាងស្តាំ

៥.សួត

ជំងឺដែលទាក់ទងនឹងសួត មានរោគសញ្ញាតិចតួចបំផុតដែលយើងអាចសម្គាល់ដឹងតាមរាងកាយ  ឬដែលយើងអាចហៅថាការឈឺចាប់មានកម្រិតតិចតួចពេក ដែលមិនអាចធ្វើឱ្យយើងចាប់អារម្មណ៍ពីជំងឺរបស់វា ហើយអាការនោះមានដូចជាការឈឺចាប់ ត្រង់បរិវេណជុំវិញដើមទ្រូង។  ចំណែករោគសញ្ញាសម្គាល់ផ្សេងទៀតដែលលេចចេញក្នុងរាងកាយដូចជាអការក្អក និងពិបាកដកដង្ហើមក៏ជាផ្នែកមួយសម្គាល់ថាអ្នកមានបញ្ហាទាក់ទងនឹងសួតផងដែរ។

ជំងឺសួតអាការនោះមានដូចជាការឈឺចាប់ ត្រង់បរិវេណជុំវិញដើមទ្រូង។ ចំណែករោគសញ្ញាសម្គាល់ផ្សេងទៀតដែលលេចក្នុងរាងកាយដូចជាអការក្អក និងពិបាកដកដង្ហើម

៦. ខ្នែងពោះវៀន

ខ្នែងពោះវៀនរបស់មនុស្សស្ថិតនៅក្នុងផ្នែកខាងស្តាំនៃពោះ ប៉ុន្តែការឈឺចាប់អាចប៉ះពាល់ដល់តំបន់ក្រពះទាំងមូល ឬផ្នែកផ្សេងៗរបស់វា។ ហើយការឈឺចាប់ក៏អាចបន្តរាលដាលទៅភ្លៅខាងស្តាំរបស់អ្នកដែរ។ រោគសញ្ញាផ្សេងទៀតនៃបញ្ហាខ្នែងពោះវៀនរួមមាន ក្អួត ចង្អោរ គ្រុនក្តៅ និងទល់លាមក ឬរាគជាដើម។

ខ្នែងពោះវៀនមានការឈឺចាប់អាចប៉ះពាល់ដល់តំបន់ក្រពះទាំងមូល ឬផ្នែកផ្សេងៗ ហើយអាចបន្តរាលដាលទៅភ្លៅខាងស្តាំ

៧.ក្រពះ

អាការជំងឺក្រពះមានរោគសញ្ញាឈឺចាប់ត្រង់ឆ្អឺងជំនីដែលពុះកាត់កណ្តាលដើមទ្រូងម្តុំបរិវេណត្រង់ពោះ។ មានមនុស្សមួយចំនួនបានយល់ច្រលំថារោគសញ្ញា ឈឺក្រពះជាបញ្ហាជំងឺបេះដូង។ ដូច្នេះមានតែគ្រូពេទ្យតែប៉ុណ្ណោះដែលអាច បញ្ជាក់ឱ្យច្បាស់ប្រាប់អ្នកពីបញ្ហាជំងឺពិតប្រាកដ។

អាការជំងឺក្រពះមានរោគសញ្ញាឈឺចាប់ត្រង់ឆ្អឺងជំនីដែលពុះកាត់កណ្តាលដើមទ្រូងម្តុំបរិវេណត្រង់ពោះ

៨.ថ្លើម និងប្រម៉ាត់

បញ្ហាជំងឺដែលទាក់ទងទៅនឹងថ្លើម និងប្រម៉ាត់ មានអាការឈឺចាប់ត្រង់បរិវេណ ម្តុំពោះផ្នែកខាងស្តាំ ហើយការឈឺចាប់អាចបន្តទៅផ្នែកខាងក្រោយកន្លែងដដែលផងដែរ។ ម្យ៉ាងវិញទៀត អ្វីដែលយើងគួរយល់ដឹងនោះគឺ ជំងឺថ្លើមអាចធ្វើឱ្យអ្នកមានអាការៈជូរនៅក្នុងមាត់ និងអាចកើតជំងឺខាន់លឿង ដែលធ្វើឱ្យស្បែក និងគ្រាប់ភ្នែកពណ៌សរបស់អ្នកប្រែជាពណ៌លឿងថែមទៀតផង ។

ជំងឺថ្លើម និងប្រមាត់ មានអាការឈឺចាប់ត្រង់បរិវេណម្តុំពោះផ្នែកខាងស្តាំ ហើយការឈឺចាប់អាចបន្តទៅខាងក្រោយកន្លែងដដែល

៩.លំពែង

លំពែងគឺជាក្រពេញមួយនៅក្នុងពោះស្ថិតនៅពីក្រោយក្រពះ និងជាប់ទៅនឹងផ្នែកខាងលើពោះវៀនតូច។ អាការៈបញ្ហាលំពែងត្រូវបានសម្គាល់ឱ្យដឹងតាមរយៈ ការឈឺចាប់នៅផ្នែកកណ្តាលនៃតំបន់ពោះខាងលើ ហើយវាអាចបន្តការឈឺចាប់តិចតួចដល់បរិវេណក្រពះទាំងមូលផងដែរ។

អ្វីដែលអាចបញ្ជាក់ឱ្យបានច្បាស់ថាអ្នកពិតជាមានបញ្ហាទាក់ទងនឹងលំពែង ប្រាកដមែននោះ គឺការមានអាការឈឺចាប់ខ្លាំងត្រង់ខ្នង និងពោះនៅពេលដែលអ្នកគេង និងក្រោយពេលបរិភោគអាហារ។

បញ្ហាលំពែងត្រូវបានសម្គាល់ឱ្យដឹងតាមរយៈ ការឈឺចាប់នៅផ្នែកកណ្តាលនៃតំបន់ពោះខាងលើ ហើយវាអាចបន្តការឈឺចាប់តិចតួចដល់បរិវេណក្រពះទាំងមូលផងដែរ

ទាំងនេះគ្រាន់តែជាការចែករំលែកចំណេះដឹងមួយចំនួនដល់អ្នកអានតែប៉ុណ្ណោះ។ ប៉ុន្តែចូរចាំថាមានតែគ្រូពេទ្យជំនាញតែប៉ុណ្ណោះដែលអាចប្រាប់ និងបញ្ជាក់ពីបព្ហាាជំងឺ និងសុខភាពរបស់អ្នកឱ្យបានច្បាស់។ បើសិនជាមានបញ្ហាទាក់ទងនឹងសុខភាពសូមប្រញាប់ទៅកាន់មន្ទីរពេទ្យជាបន្ទាន់៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]