(ភ្នំពេញ)៖ បន្ទាប់ពីមានការចែករំលែក វីដេអូ តៗជាច្រើន នៃការវាយធ្វើបាបអ៊ុស្រីចំណាស់ម្នាក់ ពីសំណាក់ក្រុមអាជីវករលក់ ខោអាវនៅផ្សារមួយកន្លែង ក្នុងទឹកដីខេត្តបាត់ដំបង ដោយត្រូវបានគេ ចោទថា «ជាចោរលួចខោអាវ» ហើយត្រូវម្ចាស់តាមទាន់ ក៏ប្រើហិង្សា វាយធ្វើបាបលើរាងកាយភ្លាមៗតែម្ដង។ ករណីវាយតប់ស្រ្ដីវ័យចំណាស់ កណ្ដាលផ្សារនេះ បានធ្វើឲ្យមានការផ្អើល ឆោឡោពេញផ្សារ និងមានការថតវីដេអូបង្ហោះល្បី ពេញបណ្ដាញសង្គមហ្វេសប៊ុក ហើយវីដេអូននេះ ធ្វើឲ្យបងប្អូនមិត្តៗអ្នកលេងបណ្ដាញសង្គមមាន ក្តីអាណិតអាសូរ ដល់ស្រ្តីវ័យចំណាស់ម្នាក់ជាខ្លាំង។

ដោយឡែក ងាកមករកតារាសម្ដែង និងពិធីករ លោក អ៊ឹម ជីវ៉ា វិញ ក៏មានក្ដីអាណិតអាសូរ មិនខុសពីមហាជនក្នុងហ្វេសប៊ុកដែរ ដោយគ្រាន់តែបានឃើញវីដេអូ វាយស្រ្ដីវាយចំណាស់ ដ៏កម្សត់នេះភ្លាម ធ្វើឲ្យលោកទប់ទឹកភ្លែកមិនជាប់ ព្រោះខ្លោចផ្សារក្នុងចិត្តជាពន់ពេក ទោះបីជា មិនមែនជាប់សាច់ឈាម ជាមួយនឹងលោកក៏ដោយ។ ជាក់ស្ដែង លោកបានសរសេរក្នុងបណ្ដាញហ្វេសប៊ុក ផ្ទាល់ខ្លួនថា «បើសិនជាអ្នកមីង ដែលជាចោរលួចខោអាវគេ មិនបាន ត្រូវបានគេវៃចាប់ឲ្យជាប់ឃុំឃាំង មានទោស ខ្ញុំសុខចិត្ត និងសុំស្នើបង់លុយធានាឲ្យគាត់នៅក្រៅឃុំឃាំង។ ខ្ញុំនិយាយនេះ មិនមែនខ្ញុំជាអ្នកមានមានលុយ កាក់សម្បូសប្បាយទេ ឬចង់យកមុខមាត់ឡើយ ខ្ញុំក៏ជាអ្នកក្រដែរ តែរឿងខ្លះ វាពិតជាអយុត្តិធម៌ សំរាប់អ្នកក្រពេកហើយ ខ្ញុំមិនកាន់ជើងចោរទេ ខ្ញុំក៌ត្រូវធ្លាប់បានចោប្លន់ដែរ»

តារាប្រុសរូបសង្ហាលោក អ៊ឹម ជីវ៉ា បានបន្ដថា «ចោខ្លះប្លន់គេបាញ់សម្លាប់ គាស់ផ្ទះឆក់ខ្សែក ល.។ ពេលចាប់ដាក់គុក មិនយូមិនប៉ុន្មាន ចេញមកទៀត អ្នកខ្លះចាប់ភ្លាមលែងភ្លាម ចោរខ្លះមកដល់ពេលនេះ រកមុខមិនទាន់ឃើញផង។ ចុះចំណែកអ្នកមីង ដែលជាស្រ្តីមេម៉ាយចាស់ហើយ បើគាត់មាន គាត់មិនមកលួចខោអាវនោះទេ នេះហើយជីវិតអ្នកក្រ ដើម្បីក្រពះ ចុះបើស្រ្តីនេះកាន់កាំបិត ទៅចាក់គេគាត់សាហាវដល់ម៉្លឹង ម៉េចបានគាត់ដើរមកលួចខោអាវ តិចតួចទៅវិញ? ម៉េចគាត់មិនព្រមយកភាពសាហាវនិង ទៅចាក់សម្លាប់គេប្លន់យកលុយទៅ ចាំបាច់យកកាំបិតមកលួចខោអាវជជុះធ្វើអី? សួរថាកម្លាំងគាត់អាចសម្លាប់មនុស្សរួចទេ?»

បន្ថែមលើនេះ តារាប្រុសលោក អ៊ឹម ជីវ៉ា បានសង្កត់ធ្ងន់ថា «ខ្ញុំស្នើសុំបងប្រុសស្នងការខេត្តបាត់ដំបង មេត្តាតាមដានរឿងនេះឲ្យបានល្អិតល្អន់ ដោយអនុគ្រោះ និងដោះលែងគាត់ឲ្យបានទៅផ្ទះវិញផង ខ្ញុំសុំមិនបកស្រាយវែងឆ្ងាយទៀតទេ។ ខោអាវតម្លៃប៉ុន្មានខ្ញុំ ទិញសងជំនួសគាត់ ម៉ែគេ ម៉ែយើង តែគាត់ចាស់ហើយលួចខោអាវប៉ុណ្ណឹង វាខាតអស់ប៉ុន្មាន? វៃគាត់ធ្វើអី គាត់ចាស់ហើយ អាសូរណាស់លោក ចុះបើថ្ងៃណាមួយអាចក្លាយជាម្តាយរបស់អ្នក តើអ្នកមានអារម្មណ៍បែបណា នៅពេលដែលឃើញម្តាយរបស់អ្នក ទៅលួចរបស់គេ ដើម្បីកូន ហើយត្រូវបានគេវ៉ៃបែបនេះ ខ្ញុំដឹងថា ការនិយាយរបស់ខ្ញុំខាងលើនេះ ធ្វើឲ្យមនុស្សមួយចំនួនតូច មិនសប្បាយចិត្ត តែពេលខ្លះវាធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែក ទើបសរសេរឿងនេះ»

គួររំឭកថា ស្រ្ដីវ័យចំណាស់ខាងលើនេះ មានអាយុប្រមាណជាង ៦០ឆ្នាំ ត្រូវបានគេចោទថា ជាចោរ និងបានលួចខោអាវគេ នៅក្នុងផ្សារមួយក្នុងខេត្តបាត់ដំបង តែជាអកុសលត្រូវម្ចាស់គេតាមទាន់ ក៏ត្រូវបានគេប្រើកៅអីជ័រ វាយឡើងទ្រោមខ្លួនតែម្ដង៕

អ៊ឹម ជីវ៉ា រន្ធត់ចិត្ត​ ដល់​ថ្នាក់​ស្រក់​ទឹកភ្នែក ​អាណិត​ស្រី្ត​វ័យ​​ចំណាស់​ ​ត្រូវ​បាន​គេ​ចាប់វាយ ព្រោះចោទថា «ចោរ»
ករណីវាយតប់ស្រ្ដីវ័យចំណាស់ កណ្ដាលផ្សារនេះ បានធ្វើឲ្យមានការផ្អើល ឆោឡោពេញផ្សារ និងមានការថតវីដេអូបង្ហោះល្បី ពេញបណ្ដាញសង្គមហ្វេសប៊ុក
ស្ត្រីចំណាស់ដែលគេចោទថាចោរ
ស្រ្ដីវ័យចំណាស់ខាងលើនេះ មានអាយុប្រមាណជាង ៦០ឆ្នាំ ត្រូវបានគេចោទថា ជាចោរ និងបានលួចខោអាវគេ នៅក្នុងផ្សារមួយក្នុងខេត្តបាត់ដំបង

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណីកា(May Be)