រាជធានីភ្នំពេញ ៖ យុវជន​២​នាក់​របួសធ្ងន់ និង​ម្នាក់​ទៀត​បាក់​ធ្មេញ ក្នុង​​គ្រោះ​ថ្នាក់​ចរាចរណ៍​​មួយ​បង្ក​ឡើង​ដោយ​រថយន្ត​បុក​គ្នា​ជាមួយ​​ម៉ូតូ​ កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​៦ មីនា នៅ​លើ​កំណាត់​ផ្លូវ​លេខ​៣១០​កែង​​​ផ្លូវ​លេខ​​១០៥ ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន ។

ជន​រង​គ្រោះ​ឈ្មោះ​អុក ទ័​រ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​សង្កាត់​បឹង​ត្របែក ខណ្ឌ​ចំការមន មានស្រុក​កំណើត​នៅ​ឃុំ​ស្វាយ​ធំ ស្រុក​ស្វាយ​ជ្រុំ ខេត្ដស្វាយរៀង រង​របួស​បាក់​ភ្លៅ​ឆ្វេង និង​បែកក្បាល ម្នាក់​ទៀត​ឈ្មោះប៉ែ​ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​​ជិត​គ្នា​របួស​​​បែក​ក្បាល​ហូរ​ឈាម​​ស្រោច​​ពេញ​ផ្ទៃ​មុខ ដោយឡែក​ម្នាក់​ទៀត​បាក់​ធ្មេញ​អត់​ស្គាល់​អត្តសញ្ញាណ​ទេ ។
ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​​គេឃើញ​ម៉ូតូ​សង់​កូរ៉េ ពណ៌​ក្រហម ជិះ​គ្នា​៣​នាក់ តាម​ផ្លូវ​លេខ​៣១០ ពី​កើត​ទៅ​លិច ចំណែក​រថយន្ដ​​កាម​រី ពណ៌​ទឹកប្រាក់ ធ្វើ​ដំណើរ​​តាម​ផ្លូវ​​លេខ​៣១០ ពីលិចទៅ​កើត​ក្នុង​ទិស​ដៅ​​បញ្ច្រាស​គ្នា ខណៈ​មក​ដល់​ផ្លូវកែង​​លេខ​១០៥ ម៉ូតូ​សង់​កូរ៉េ​​ក៏​បត់​ឆ្វេង​ទទឹង​ផ្លូវ​ធ្វើ​ឱ្យ​រថយន្ដដែល​​​​​​​​​​​​កំពុង​តែ​បើក​លឿន​ចាប់​ហ្វ្រាំង​មិន​ទាន់​​​ក៏​​បុក​​ម៉ូតូ​ពេញ​ទំហឹង​ដួល​ប្រាវ​ដេក​រដូក​រណែល​ពេញ​ថ្នល់​រង​របួស​ទាំង​៣​នាក់ ចំណែក​រថយន្ដ​កាម​រី​​បើក​គេច​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​របួសធ្ងន់​២​នាក់​ត្រូវ​រថយន្ដ​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន ចំណែក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជន​រង​គ្រោះ​ដែល​បាក់​ធ្មេញ​នោះ​ បាន​គេច​ខ្លូ​ន​ទៅ​បាត់ដែរ ហើយ​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​ឱ្យ​​នៅ​អធិការ​ដ្ឋាន​ខណ្ឌចំការមន ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]