ថៃ៖ វាគឺជារឿងមួយដែលកម្រនឹងបានជួបប្រទះ ព្រមទាំងគួរឱ្យភ្ញាក់ផ្អើលបំផុតសម្រាប់អ្នកដែលបានជួបហេតុការណ៍នេះដោយផ្ទាល់ភ្នែក។

ជាក់ស្តែងមានរឿងមិនគួរឱ្យជឿមួយបានកើតឡើង ខណៈដែលតារាសម្តែងល្បីឈ្មោះលោក Nadech Kugimiya បានទៅធ្វើបុណ្យនៅវត្តជាមួយក្រុមគ្រួសារក្នុងពិធីបុណ្យចូលវស្សា ស្រាប់តែបានជួបនឹងហេតុការណ៍ចម្លែកមួយ។

ដោយកាលពីថ្ងៃទី២១កក្កដា កន្លងទៅ តាមរយៈអ៊ីនស្តារក្រាមរបស់បុរសម្នាក់ឈ្មោះ Seng Khonkaen បានប្រាប់ថា ចៃដន្យនៅថ្ងៃនោះ មានបុរសម្នាក់ត្រូវខ្មោចចូល ហើយបានស្រែកឡូឡា ហើយដេកពេញសាលាវត្ត ប៉ុន្តែភ្លាមៗនៅពេលតារាសម្តែង Nadech Kugimiya បានឡើងទៅលើសាលា និងថ្វាយបង្គំព្រះចៅអធិការវត្តនៅទីនោះដែរ ស្រាប់តែបុរសម្នាក់ដែលត្រូវខ្មោចចូលស្ងាត់បាត់មាត់ឈឹង ហើយបែរមុខមើលលោក Nadech Kugimiya និងនិយាយឡើងថា៖ «Nadech មក»។

បន្ទាប់មកបុរសត្រូវខ្មោចចូលនោះ ក៏ក្រោកអង្គុយ ហើយសម្លឹងមើលមុខ Nadech ហើយថ្វាយបង្គំព្រះទៀត រហូតធ្វើឱ្យគ្រប់គ្នានៅទីនោះមានអារម្មណ៍ព្រឺសម្បុរគ្រប់គ្នា។

ហើយចុងក្រោយពេលដែលតារាសម្តែង Nadech Kugimiya ដើរចាកចេញពីទីនោះ ស្រាប់តែឃើញបុរស ដែលត្រូវខ្មោចចូលម្នាក់នោះដើរដូចធម្មតាទៅវិញ ពិតជាធ្វើឱ្យអ្នកដែលបានឃើញមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ មិនធម្មតាឯណា សូម្បីតែខ្មោចក៏ចេះស្គាល់មុខតារាដែរ៕ 

ទស្សនារូបភាពខាងក្រោម៖

រូបភាពបុរសត្រូវខ្មោចចូល ដែលបានដកស្រង់ចេញពីក្នុងអ៊ីស្តារក្រាម
តារាសម្តែង Nadech Kugimiya ពេលទៅធ្វើបុណ្យ
តារាសម្តែង Nadech Kugimiya ពេលទៅធ្វើបុណ្យ
តារាសម្តែង Nadech Kugimiya ពេលទៅធ្វើបុណ្យ
តារាសម្តែង Nadech Kugimiya ពេលទៅធ្វើបុណ្យ
តារាសម្តែង Nadech Kugimiya ពេលទៅធ្វើបុណ្យ
តារាសម្តែង Nadech Kugimiya

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]