អាមេរិក៖ ការប្រកួតមិត្ដភាពមុននឹងឈានដល់ការបើករដូវកាលថ្មីរវាងក្លិបធំៗទាំង២ ក្នុងលោកគឺក្លិបបិសាចក្រហម Manchester United រវាងក្រុមអធិរាជស Real Madrid បានបញ្ចប់ទៅដោយលទ្ធផល ១-១ តែ Man Utd ឈ្នះក្នុងវគ្គស៊ុតបាល់ប៉េណាល់ទី ២-១។

បើកឆាកក្នុងតង់ទី១ Man Utd មានឱកាសនាំមុខមួយគ្រាប់មុន ដោយ Martial បានអូសបាល់ដាច់ខ្សែការពារ Real ជាច្រើននាក់ហើយបញ្ជូនឲ្យ Jesse Lingard ស៊ុតបញ្ចូលទីនៅនាទី៤៥។ 

នៅតង់ទី២ ក្រុមលោក Zidane វាយបកតាមស្មើបានវិញនៅនាទី៦៩ ជាការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់ Casemiro បន្ទាប់ពី Lindelof ទាក់ជើង Theo Hernandez ដួលនៅតំបន់គ្រោះថ្នាក់ហើយត្រូវអាជ្ញាកណ្ដាលពិន័យ។

ក្រោយស្មើគ្នា ១-១ អាជ្ញាកណ្ដាលតម្រូវឲ្យក្រុមទាំងពីរស៊ុតបាល់ប៉េណាល់ទីម្នាក់៥គ្រាប់ដើម្បីកាត់សេចក្ដី ហើយខាង Real ទាត់ចូល១គ្រាប់ប៉ុណ្ណោះ ដោយ៤គ្រាប់ទៀតត្រូវ De Gea ចាប់បាន២ និងទាត់ចេញ២ ដោយឡែក Man Utd ស៊ុតចូល ២គ្រាប់ និងមិនចូល៣គ្រាប់ ធ្វើឲ្យចប់ការប្រកួត Man United ឈ្នះ Real Madrid ២-១៕

De Gea សង្គ្រោះបាល់
Martial អូសដាច់កីឡាកររបស់ Real Madrid
Casmerio អបអរក្រោយស៊ុតបាល់បេ៉ណាល់ទីតាមស្មើ
ក្រុមកីឡាកររបស់ Man Utd អបអរគ្រាប់បាល់របស់ Lingard

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]