ភ្នំពេញ៖ កាលពី ថ្ងៃទី ២១កក្កដា ក្រុមហ៊ុន F&N បានរៀបចំវគ្គបណ្តុះបណ្តាលកម្រិតស្តង់ដារមួយស្តីពី “ធីផតទាំងគូនេះ ឆុងឆ្ងាញ់ កិ្លនឈ្ងុយ រូបមន្តពិសេសពីប្រទេសថៃ” ដើម្បីចែករំលែកនូវរូបមន្តពិសេសរបស់អ្នកជំនាញ ផ្នែកភេសជ្ជៈដ៏ល្បី និងជួយបង្កើនចំណេះដឹង និងប្រាក់ចំណូលដល់អ្នកលក់ភេសជ្ជៈទូទៅ ដែលប្រព្រឹត្តឡើង នៅសណ្ឋាគារភ្នំពេញ។

បន្ទាប់ពីបានភ្លក់រសជាតិដ៏ឈ្ងុយឆ្ងាញ់ហើយនោះ ធ្វើឲ្យអ្នកចូលរួមសរសើរមិនដាច់ពីមាត់ នូវរសជាតិទាំង ៤មុខដែលជាស្នាដៃ និងជារូមន្តពិសេសរបស់អ្នកជំនាញផ្នែកភេសជ្ជៈពីប្រទេសថៃ។  

សកម្មភាពក្នុងវគ្គបណ្ដុះបណ្ដាល

ចុងភៅ Boondarika Watiktinnakorn ដែលអ្នកជំនាញពោពេញ ដោយបទពិសោធន៍ច្រើនជាង១០ឆ្នាំផ្នែកភេសជ្ជៈ រួមទាំងមានកេរ្ត៍ឈ្មោះល្បីល្បាញនៅក្នុងប្រទេសថៃបានមកបង្ហាញស្នាដៃក្នុងការបង្រៀន តាមរយៈការបង្ហាញនូវរបៀបធ្វើយឺតៗងាយស្រួលយល់ ជាពិសេសបានអនុវត្តជាក់ស្តែងថែមទៀតផង។

ក្នុងនោះលោកស្រី Boondarika បានបញ្ជាក់ថា៖« រូមមន្តអាថ៍កំបាំងនៃភាពឈ្ងុយឆ្ងាញ់នេះគឺលោកស្រីបានប្រើប្រាស់ ផលិតផលទឹកដោះគោស្រស់ទាំងគូនេះគឺ ទឹកដោះគោខាប់ ធីផត និងទឹកដោះគោស្រស់ ធីផត អ៊ិចស្រ្តា»។ 

អ្នកនាង យុគ ចិន្តា ចូលរួមក្នុងវគ្គបណ្ដុះបណ្ដាល

ព្រមជាមួយនេះផងដែរ អ្នកដែលបានមកទទួលវគ្គបណ្តុះបណ្តាល ក៏ដូចជាម្ចាស់ហាងលក់ភេសជ្ជៈ នឹងទទួលបានអតិថិជនកាន់តែច្រើន ប្រាក់ចំណូលកើនឡើងកាន់តែខ្ពស់ ពង្រីកហាងធំ អាចបើកសាខាហាង ជាច្រើនកន្លែងថែមទៀតផង។ ទាំងនេះគឺជាគន្លឹះសំខាន់ ដើម្បីភាពរីកចម្រើន នៃអាជីវកម្មរបស់អ្នកលក់ភេសជ្ជៈទាំងអស់គ្នា។

ចុងភៅBoondarikaចូលរួមក្នុងវគ្គបណ្ដុះបណ្ដាល

ជាមួយគ្នានេះ អ្នកនាង យុគ ចិន្តា អ្នកតំណាងផលិតផលធីផត ក៏បានចូលរួមជាវាគ្មិនកត្តិយស និងបានសម្តែងនូវក្តីរីករាយថា៖« នេះជាឱកាសមាសមួយដែលអ្នកនាងផ្ទាល់ក៏ដូចជាអ្នកចូលរួមទាំងអស់ បានទទួលនូវចំណេះដឹងថ្មីនៃរូបមន្តឆុងកាហ្វេនិងភេសជ្ជៈច្រើនមុខឈ្ងុយយឆ្ងាញ់ ពីអ្នកជំនាញថៃផ្ទាល់បែបនេះ ជាពិសេសបើយើងចង់ធ្វើមុខរបរលក់ភេសជ្ជៈនេះជោគជ័យ យើងក៏ត្រូវចេះតុបតែងលម្អរហាងឲ្យមានសោភ័ណភាពផងដែរ។ ដូចនេះអ្វីដែលយើងទទួលបាន មិនត្រឹមតែរូបមន្តមួយប៉ុណ្ណោះទេ ថែមទាំងបានកំណប់សំណាងដ៏ធំ សម្រាប់ការរីកចម្រើននៃមុខរបររបស់យើងទាំងអស់គ្នាថែមទាំងផង»។

ចុងភៅ Boondarika Watiktinnakornចូលរួមក្នុងវគ្គបណ្ដុះបណ្ដាល
ទឹកដោះគោខាប់ Tea Pot អាចលាយជាមួយភេសជ្ជៈបាន និងផ្តល់រសជាតិផ្អែមឆ្ងាញ់ជាប់ចិត្ត

ទឹកដោះគោខាប់ Tea Pot ផ្តល់រសជាតិផ្អែមឆ្ងាញ់ជាប់ចិត្ត រួចបន្ថែមទឹកដោះគោស្រស់ Tea Pot Extra ពីលើភេសជ្ជៈគ្រប់មុខផ្តល់ឱ្យក្លិនឈ្ងុយរសជាតិរឹតតែឆ្ងាញ់។ ស័ក្តិសមសម្រាប់ភេសជ្ជៈជាច្រើន ដូចជាកាហ្វេទឹកដោះគោក្តៅ ឬទឹកកក តែបៃតង ឬតែក្រហមទឹកដោះគោទឹកកក សារ៉ូទឹកដោះគោក្តៅ ឬទឹកកក ទឹកក្រឡុកផ្លែឈើគ្រប់មុខ ផាស្សិនទឹកដោះគោទឹកកក ជាពិសេសផ្លែប័រក្រឡុក បង្អែមផ្លែឈើគ្រប់មុខ និងបង្អែមផ្សេងៗ៕

មានធីផតទាំងគូរនេះ រឹតតែឈ្ងុយឆ្ងាញ់គ្រប់មុខ!  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]