បរទេស៖ ១ទសវត្សមុន ពិភពលោកដែលយើងរស់នៅ គឺពិតជាមានភាពចម្លែកណាស់ បើសិនជាប្រៀបធៀបជាមួយនឹងការរស់នៅសព្វថ្ងៃ។ មានវត្ថុជាច្រើនត្រូវបានផលិតនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយខាងក្រោមនេះគឺជាវត្ថុសំខាន់ៗទាំង១៨ ដែលមិនទាន់មានក្នុងពេល១០ឆ្នាំមុន៖

១. Ipad

៧ឆ្នាំមុនលោក Steve Job បានផលិត iPad ដែលតម្លៃរបស់ iPad ជំនាន់ដំបូងគឺចាប់ពី៤៩៩ដុល្លារ ដល់៨២៩ដុល្លារ។

iPad ជំនាន់ដំបូង

២. Google Chrome

ក្រុមហ៊ុន Google បានដាក់ Google Chrome ឲ្យប្រើដំបូងបំផុតគឺនៅក្នុងឆ្នាំ២០០៨។ 

Google Chrome

៣. Snapchat

កម្មវិធី Snapchat គឺជាកម្មវិធីមួយសម្រាប់ផ្ញើរូបភាព ដែលត្រូវបានដាក់ឲ្យទាញយកពី App Store នៅក្នុងឆ្នាំ២០១១។

កម្មវិធី Snapchat

៤. Airbnb

លោក Joe Gebbia និងលោក Brian Chesky បង្កើតវេបសាយ Airbnb ក្នុងឆ្នាំ២០០៧។ 

វេបសាយ Airbnb

៥. Spotify

Spotify គឺជាកម្មវិធីស្ដាប់ចម្រៀងមួយ ដែលបានដាក់ឲ្យប្រើប្រាស់នៅក្នុងឆ្នាំ២០០៨។ 

កម្មវិធី Spotify

៦. Oculus

Oculus គឺជាឧបករណ៍មួយសម្រាប់មើលវីដេអូលក្ខណៈ 3D  ដែលត្រូវបានបង្កើតនៅក្នុងឆ្នាំ២០១២ និងបន្ទាប់មកកម្មវិធីនេះ ត្រូវបានទិញដោយក្រុមហ៊ុន Facebook ក្នុងតម្លៃ២ ០០០លានដុល្លារ។ 

ឧបករណ៍សម្រាប់មើលវីដេអូលក្ខណៈ 3D Oculus

៧. Stripe

កម្មវិធី Stripe ត្រូវបានដាក់ឲ្យប្រើប្រាស់នៅក្នុងឆ្នាំ២០១១ ដើម្បីឲ្យអ្នកប្រើប្រាស់អាចបង់ប្រាក់តាមប្រព័ន្ធ Internet បាន។ 

ការបង់ប្រាក់របស់ Stripe

៨. Instagram

កម្មវិធី Instagram គឺជាកម្មវិធីសម្រាប់បង្ហោះរូបភាពមួយ ដែលបានបង្កើតឡើងក្នុងឆ្នាំ២០១០ តែត្រូវបានទិញដោយក្រុមហ៊ុន Facebook ក្នុងតម្លៃ១ ០០០លានដុល្លាក្នុងឆ្នាំ២០១២។ 

កម្មវិធី Instagram

៩. Kickstarter

Kickstarter គឺជាវេបសាយមួយ ដែលបានបង្កើតក្នុងឆ្នាំ២០០៩ ដើម្បីឲ្យក្រុមហ៊ុននានាអាចផ្សព្វផ្សាយផលិតផលរបស់ពួកគេនៅលើ Internet។

វេបសាយ Kickstarter

១០. ប្រព័ន្ធប្រតិបត្តិការ Android

ក្នុងឆ្នាំ២០០៧ក្រុមហ៊ុន Google បានប្រកាសព័ត៌មានពីការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android នៅលើទូរស័ព្ទម៉ាក G Phone របស់ខ្លួន ប៉ុន្តែមកដល់ពេលនេះទូរស័ព្ទម៉ាកនេះនៅមិនទាន់មាននៅឡើយ។ 

ប្រព័ន្ធប្រតិបត្តិការ Android

១១. Lyft

Lyft គឺជាកម្មវិធីទូរស័ព្ទមួយ ដែលបានដាក់ឲ្យប្រើនៅក្នុងឆ្នាំ២០១២ សម្រាប់អ្នកបើកបររថយន្ដណាដែលចង់ផ្ដល់ការធ្វើដំណើរ ទៅដល់អ្នកដែលគ្មានឡាន។ 

កម្មវិធី Lyft

១២. Pinterest

Pinterest គឺជាកម្មវិធីទូរស័ព្ទសម្រាប់ស្វែងរករូបភាព ដែលជាចំណាប់អារម្មណ៍នៅលើ Internet ដែលត្រូវបង្កើតក្នុងឆ្នាំ២០១០។ 

កម្មវិធី Pinterest

១៣. Square

Square គឺជាកម្មវិធីសម្រាប់បង់ប្រាក់តាមទូរស័ព្ទ ដែលបានបង្កើតនៅក្នុងឆ្នាំ២០១០។ 

បង់ប្រាក់របស់កម្មវិធី Square

១៤. 4G

ទូរស័ព្ទដែលអាចប្រើ Internet ក្នុងល្បឿនលឿនលក្ខណៈ4Gបានបង្កើតក្នុងឆ្នាំ២០១០ដោយក្រុមហ៊ុន Verizon ។ 

ការប្រៀបធៀបល្បឿន Internet 2G 3G និង​4G

១៥. Uber

ក្នុងឆ្នាំ២០០៩សេវាកម្មហៅតាក់ស៊ីតាមរយៈទូរស័ព្ទ ត្រូវបានបង្កើតឡើងដែលឈ្មោះដំបូងរបស់វាគឺ UberCab។ 

កម្មវិធី Uber

១៦. Venmo

Venmo គឺជាសេវាកម្មបង់ប្រាក់តាមទូរស័ព្ទរបស់ក្រុមហ៊ុន PayPal ដែលត្រូវបានបង្កើតក្នុងឆ្នាំ២០០៩។ 

ការបង់ប្រាក់តាមរយៈ Venmo

១៧. Whatsapp

Whatsapp គឺជាកម្មវិធីសម្រាប់ការជជែកជាលក្ខណៈផ្ញើសារ ដែលបានបង្កើតក្នុងឆ្នាំ២០០៩។ 

កម្មវិធី Whatapp

១៨. Slack

Slack គឺជាកម្មវិធីមួយដែលប្រើសម្រាប់ផ្ញើ ឬទាញទិន្នន័យ និងឯកសារជាក្រុមនៅក្នុងក្រុមហ៊ុនឬក៏នៅលើ Internet ដែលបានបង្កើតនៅក្នុងឆ្នាំ២០១២។ 

កម្មវិធី Slack

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]