ភ្នំពេញ៖​ ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ រវាងវិទ្យាស្ថានប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) នៃក្រសួងប្រៃសណីយ៍ទូរគមនាគមន៍កម្ពុជា ជាមួយក្រុមហ៊ុនវៀតធែលកម្ពុជា ភីធីអ៊ី អ៊ិលធីឌី ( VIETTEL Cambodia PTE.,LTD) (ក្រុមហ៊ុនមិត្តហ្វូន) បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ង្វៀន ថាញ់ញឿង អគ្គនាយកក្រុមហ៊ុនវៀតធែលកម្ពុជា និងប្រធានវិទ្យាស្ថានប្រៃសណីយ៍ លោក សេង សុភាព។ កិច្ចព្រមព្រៀងនេះបានបង្ហាញអំពីការផ្លាស់ប្តូរជាប្រវត្តិសាស្រ្តនៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានរបស់រាជរដ្ឋាភិបាល ដើម្បីបម្រើផលប្រយោជន៍ដល់សហគ្រិន និងប្រជាជនកម្ពុជាឲ្យកាន់តែមានប្រសិទ្ធិភាពជាងនេះ។ 

ដោយមានការជឿទុកចិត្តអំពីសេវាកម្មឈានមុខគេ ពីសំណាក់ប្រជាជនកម្ពុជារាប់លាននាក់ក្រុមហ៊ុនមិត្តហ្វូន បានធ្វើកិច្ចសហប្រតិបត្តិការជាមួយ (NIPTICT) នៅក្នុងកិច្ចប្រឹងប្រែងអភិវឌ្ឍគម្រោងនានា។

គោលបំណងជាចំបងគឺ ដើម្បីធ្វើឲ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ក្នុងការកសាងសមត្ថភាព ការច្នៃប្រឌិតថ្មី រួមជាមួយការស្រាវជ្រាវ និងអភិវឌ្ឍន៍ ដើម្បីធ្វើឲ្យប្រសើរឡើងនៃការគ្រប់គ្រងតាមប្រព័ន្ធអនឡាញ និងជួយពង្រឹងប្រព័ន្ធសន្តិសុខក៏ដូចជាធ្វើឲ្យមានការរីកចម្រើនឡើងចំពោះផ្នែកបច្ចេកវិទ្យាព័ត៌មានដែលសមាមាត្រទៅនឹងគោលការណ៍អភិវឌ្ឍន៍ វិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន ។

តំណាងភាគីទាំងពីរគឺលោកង្វៀន ថាញ់ញឿង អគ្គនាយកក្រុមហ៊ុនវៀតធែលកម្ពុជា និងលោក សេង សុភាព ប្រធានវិទ្យាស្ថានប្រៃសណីយ៍ ទូរគមនាគមន៌ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) នៃក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍កម្ពុជា បានសម្តែងនូវភាពជឿជាក់ និងទំនុកចិត្តចំពោះជោគជ័យនៃគម្រោងមួយនេះ។

មិត្តហ្វូន គឺជាក្រុមហ៊ុនទូរគមនាគមន៍តែមួយគត់ដែលរាជរដ្ឋាភិបាលជ្រើសយកជាដៃគូរក្នុងការអភិវឌ្ឍគម្រោងមួយនេះ ព្រោះក្រុមហ៊ុនមិត្តហ្វូនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីអនុវត្តកិច្ចការនេះទូទាំងប្រទេស។ គម្រោងនេះក៏បានបង្ហាញពីគោលការណ៍ឈានមុខរបស់ក្រុមហ៊ុនមិត្តហ្វូន ដែលជាអ្នកដំបូងគេនៅក្នុងការអភិវឌ្ឍប្រទេសជាតិ និងប្រជាជនកម្ពុជា ដោយគោរពតាមទស្សនៈវិស័យរបស់ខ្លួន ចាប់តាំងពីការតំណើរការនៅក្នុងទីផ្សារប្រទេសកម្ពុជា៕ 

ពិធីចុះហត្ថលេខារវាងក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍កម្ពុជា ( NIPTICT ) និងក្រុមហ៊ុនវៀតធែលកម្ពុជា ( VIETTEL Cambodia)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]