ចិន៖ ថ្មីៗនេះ លោក Zhang Mingshuai ជាអ្នកដឹកជញ្ជូនម្ហូបអាហារមួយរូបនៅក្នុងទីក្រុង Chengdu ខេត្ត Sichuan ប្រទេសចិន កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយសារគេ តែងតែពាក់មួកឬស្សី ដែលគ្រប់ដណ្តប់ដោយស្បៃខ្មៅជានិច្ច បើទោះបីជា គេកំពុងតែដឹកជញ្ជូនម្ហូបឲ្យភ្ញៀវ នៅកណ្តាលថ្ងៃក្តៅខ្លាំងយ៉ាងណាក៏ដោយ។

តាមពិតទៅ មូលហេតុដែលបុរសអាយុ២៦ឆ្នាំរូបនេះ ពាក់មួកគ្របស្បៃខ្មៅបែបនេះ ក៏ព្រោះតែមុខរបស់គេមានស្លាកស្នាមរលាក ដែលបណ្តាលមកពីការរលាកភ្លើងតាំងពីក្មេងមកម្ល៉េះ។ ដោយសារតែស្លាកស្នាមលើមុខនេះ គេត្រូវបានថៅកែក្រុមហ៊ុនជាច្រើន បដិសេធទទួលយកឲ្យគេចូលបម្រើការងារ។ ចុងក្រោយ គេក៏បានសម្រេចចិត្តចាកចេញពី ទីក្រុង Wenshui ខេត្ត Shanxi ដែលជាស្រុកកំណើតរបស់ខ្លួន មកទីក្រុង Chengdu ដើម្បីបំពេញការងារជាអ្នកដឹកជញ្ជូន បានរយៈពេលជាង៣ខែកន្លងមកហើយ។

លោក Zhang បានប្រាប់ទៅកាន់សារព័ត៌មាន Chengdu Huaxi Daily ថា ដោយសារតែថ្មីៗនេះ អាកាសធាតុក្តៅខ្លាំង ដូច្នេះ មានអតិថិជនជាច្រើន ត្រូវការសេវាដឹកជញ្ជូនដល់កន្លែង។ ដូច្នេះ គេក៏បានរៀបចំជាមួកនេះឡើង ដើម្បីការពារមុខរបស់គេពីកម្តៅព្រះអាទិត្យ ក៏ដូចជាការពារកុំឲ្យអតិថិជនរបស់គេ ជាពិសេសស្រីៗ ឃើញស្លាកស្នាមដ៏អាក្រក់នោះផងដែរ។

ភាពវ័យឆ្លាត និងចិត្តសប្បុរសនេះ បានធ្វើឲ្យលោក Zhang ទទួលបានការកោតសរសើរតាមរយៈបណ្តាញសង្គមដល់ទៅជាង ១លាន comment ឯណោះ។ លោក Zhang ផ្ទាល់បាននិយាយថា “ខ្ញុំមានការងារហើយ។ ដូច្នេះ នៅថ្ងៃណាមួយ ខ្ញុំអាចនឹងមានលុយ ព្យាបាលស្លាកស្នាមនៅលើមុខរបស់ខ្ញុំ”៕

សូមទស្សនារូបភាពរបស់លោក Zhang នៅខាងក្រោមនេះ៖

លោក Zhang Mingshuai ជាអ្នកដឹកជញ្ជូនម្ហូបអាហារមួយរូបនៅក្នុងទីក្រុង Chengdu ខេត្ត Sichuan ប្រទេសចិន
គេកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយសារគេ តែងតែពាក់មួកឬស្សី ដែលគ្រប់ដណ្តប់ដោយស្បៃខ្មៅជានិច្ច
ដោយសារតែថ្មីៗនេះ អាកាសធាតុក្តៅខ្លាំង ដូច្នេះ មានអតិថិជនជាច្រើន ត្រូវការសេវាដឹកជញ្ជូនដល់កន្លែង
“ខ្ញុំមានការងារហើយ។ ដូច្នេះ នៅថ្ងៃណាមួយ ខ្ញុំអាចនឹងមានលុយ ព្យាបាលស្លាកស្នាមនៅលើមុខរបស់ខ្ញុំ”

ប្រភព៖ CGTN

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]