ភ្នំពេញ៖ ជាធម្មតា យើងទស្សនាវីដេអូបទចម្រៀងនីមួយៗ ដែលជាទូទៅមានរយៈពេល ៤ទៅ៥នាទី ទៅតាមបទចម្រៀង ពេលដែលយើងទស្សនា គឺមានអារម្មណ៍ថា ល្អមើលជក់ចិត្ត ទៅតាមសាច់រឿងដែលគេនិពន្ធ និងថតឡើង។ ប៉ុន្តែពេលខ្លះយើងប្រាកដជា មិនសូវបានចាប់អារម្មណ៍នោះទេ ថាទម្រាំតែចេញបានវីដេអូចម្រៀងប៉ុន្មាននាទី ឲ្យយើងទស្សនាថា តើពួកគេត្រូវ ចំណាយរយៈពេល និងឆ្លងកាត់អ្វីមកខ្លះ?

យ៉ាងណាមិញ ដូចជាថ្មីៗនេះ តារាចម្រៀងប្រុសស្រីប្រចាំផលិតកម្ម រស្មីហង្សមាស លោក ហ្សូណូ និងកញ្ញា ឱក សុគន្ធកញ្ញា បានជ្រើសរើសយកទីតាំងផ្សារមួយកន្លែង ដើម្បីថតឈុតឆាក នៅក្នុងវីដេអូចម្រៀងថ្មីរបស់ខ្លួន។

ក្នុងនោះ ទំព័រហ្វេសប៊ុករបស់ផ្សារមួយកន្លែងនោះ ក៏បានបង្ហោះវីដេអូក្រៅឆាក និងសរសេរថា «មិនងាយស្រួលទេ ក្នុងមួយឈុតៗ! ហ្សូណូ ប៊ិះប៉ះក្បាលនឹងកៅអី ដួលជាច្រើនសារ អាណិតណាស់»។

ឃើញទេ មិនងាយស្រួលនោះទេ ទម្រាំចេញវីដេអូចម្រៀងមួយៗ ឲ្យមហាជន បានទស្សនាកម្សាន្ត៕

ចង់ដឹងថាយ៉ាងណា ទស្សនាវីដេអូទាំងអស់គ្នា៖ 

ឈុុតក្រៅឆាក

ប្រភព៖ហ្វេសប៊ុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា