ថៃ៖  ស្ត្រីវ័យ២៧ឆ្នាំម្នាក់​ឈ្មោះ Fatimeh Mahseng  មានផ្ទៃពោះ៨ខែ​ បានជួបគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូ និងម៉ូតូ កាលពីម៉ោង ២រសៀល ថ្ងៃទី ១៩ កក្កដា ២០១៧កន្លងទៅនេះ។ ទីតាំងកើតហេតុស្ថិតនៅក្នុងខេត្តណារ៉ាធីវ៉ាត ប្រទេសថៃ។

ស្វាមី និងកូន២នាក់ទៀត​ (ប្រុសអាយុ ២ឆ្នាំកន្លះ និងស្រីអាយុកន្លះឆ្នាំ) ក៏ស្ថិតនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះដែរ តែសំណាងល្អគ្រាន់តែរងរបួសស្រាល។

គ្រោះថ្នាក់ចរាចរណ៍នេះ បានធ្វើឲ្យស្ត្រីរងគ្រោះបែកទឹកភ្លោះ ជាហេតុសម្រាលកូននៅនឹងកន្លែងកើតហេតុនោះតែម្តង។  ទារកត្រូវបានគេសម្រាលដោយជោគជ័យ និងមានសុខភាពល្អជាធម្មតា  ព្រោះមានការជួយជ្រោមជ្រែងពីប្រជាជនរស់នៅក្នុងតំបន់នោះ។

ក្រោយកើតហេតុ អ្នករងរបួសទាំងអស់ ត្រូវបានបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យ Narathiwat។

ចូលរួមអបអរសាទរដល់អ្នកនាង Fatimeh Mahseng និងគ្រួសារទាំងមូល សម្រាប់សមាជិកថ្មីមួយរូបនេះ៕ សូមទស្សនាវីដេអូ និងរូបភាពនៅខាងក្រោម៖

អ្នកនាង Fatimeh Mahseng អាយុ ២៧ឆ្នាំ ដែលមានផ្ទៃពោះ៨ខែទៅហើយនោះ បានជួបគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ និងម៉ូតូ
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅឯខេត្តណារ៉ាធីវ៉ាត ប្រទេសថៃ
ស្វាមីរបស់ អ្នកនាង Fatimeh ជាមួយកូនរបស់ពួកគេ២នាក់ទៀត​ ក៏បានចូលរួមនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ
គ្រោះថ្នាក់ចរាចរណ៍នេះ បានធ្វើឲ្យអ្នកនាង Fatimeh បែកទឹកភ្លោះ និងបានសម្រាលកូននៅនឹងកន្លែងកើតហេតុនោះតែម្តង
ទារកត្រូវបានសម្រាលដោយជោគជ័យ និងមានសុខភាពល្អថែមទៀតផង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]